ភ្នំពេញ៖ តារាសម្តែង និងតារាបង្ហាញម៉ូត កញ្ញា ទឹម រដ្ឋា ហាក់ដូចជាមិនញញើតក្នុង ការបង្ហាញពីភាពស៊ិចស៊ីរបស់ខ្លួនជាសារធាណៈ ដែលជារឿយៗរូបនាង ក៏តែងបង្អួតនូវសាច់ដើមទ្រូង និងស្លៀកឈុតប៊ីគីនី។

មិនខុសពីលើកមុនប៉ុន្មានទេ កាលពី១ម៉ោងមុន តារាស្រីរូបនេះ ក៏បានបញ្ចេញឈុតក្នុងពណ៌ខៀវ ឈរកាច់រាងនៅមុខកញ្ចក់ ដោយរូបនាងមិនថតដល់មុខនោះឡើយ ដើម្បីធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់ ថាតើរូបនេះ ជារូបនរណាគេ?

អ្នកលេងបណ្តាញសង្គម ពិតជាមិនអាចឆ្លើយខុសបានទេ ទោះបីជាឃើញតែរូបរាង តែមិនឃើញមុខក៏ដោយ ក៏ពួកគេ នៅតែបញ្ចេញយោបល់យ៉ាងច្បាស់ដែរថា ជាកញ្ញា ទឹម រដ្ឋា ១០០ភាគរយ បើផ្អែកលើដងខ្លួនដ៏ស្រឡូនរបស់នាង។ ជាពិសេសរូបថតមួយសន្លឹកនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមានមនុស្សភាគច្រើន បានសរសើរពីរាងដ៏ស៊ិចស៊ី ទាក់ទាញរបស់នាង៕

ចង់ដឹងថា កញ្ញា ទឹម រដ្ឋា បានបង្ហាញរាងស៊ិចស៊ីយ៉ាងណា តោះមើលរូបទាំងអស់គ្នា៖ 

រូបភាព ដែលទើបតែបង្ហោះឡើង

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា បន្ទាប់ពីបង្ហាញមុខគូស្នេហ៍ថ្មី របស់ខ្លួនកញ្ញា ទឹម រដ្ឋា ក៏ធ្លាប់លើកឡើងថា បើសិនជាមានសាច់រឿងដែលតម្រូវ ថតឈុតស្រាតដូច ឌុច លីដា មិនមានអ្វីត្រូវខ្លាចផង ព្រោះមានកត្តា៣យ៉ាង ដែលត្រូវជឿជាក់ នេះជាការអះអាងកាលពីថ្ងៃសម្ពោធរឿង “នារីវេទមន្ត”។

កញ្ញា ទឹម រដ្ឋា បានឲ្យអ្នកសារព័ត៌មានដឹងថា រូបនាងគ្មានអ្វីត្រូវខ្លាចទេ ប្រសិនបើសាច់រឿងដែលនាងសម្តែងតម្រូវឲ្យថតឈុតស្រាតដូច ឌុច លីដា នៅក្នុងរឿង "នារីវេទមន្ត ។ សំរាប់នាងខ្ញុំផ្ទាល់ដូចជាមិនមានអ្វី ត្រូវខ្លាចផងបង ប្រសិនបើសាច់រឿងឲ្យខ្ញុំសម្តែងដូច លីដា។ ព្រោះទី១ខ្ញុំជឿជាក់លើខ្លួនឯងក្នុងការសម្តែង ទី២ ខ្ញុំជឿជាក់ ទៅលើបច្ចេកទេសថតគាត់ មិនធ្វើឲ្យយើងខូចកេរ្ត៍ឈ្មោះនោះទេ និងទី៣ត្រូវមានហេតុផលសមរម្យ មុនពេលថតហ្នឹងថារឿងហ្នឹងវាយ៉ាងម៉េច"។

ជាមួយនឹងស្នាមញញឹម កញ្ញាដែលទើបនឹងជួបស្នេហាថ្មីៗ បន្ថែមថា ពេលថតឈុតស្រាត នាងដឹងច្បាស់ថា នឹងមានការរិះគន់ពីសំណាក់មហាជនជៀសមិនផុតនោះទេ តែទោះបីជាយ៉ាងនេះក្តីនាងនៅតែមិនខ្លាច មតិរិះគន់ពីសំណាក់សារធាណៈជន ព្រោះនាងមានហេតុផលច្បាស់លាស់ដើម្បីបកស្រាយជូនប្រិយមិត្តជានិច្ច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា