ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​ស្នាក់​នៅ​ក្នុង​វត្ត​ និង​បក្សពួក​ម្នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ពី​បទ​សង្ស័យ​ថា​លួច​លុយ​ ព្រះ​ចៅអធិការ​វត្ត​អស់​ជា​ច្រើន​លាន​រៀល ។ ការ​ឃាត់ខ្លួន​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ ១២និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុង​វត្ត​ចំបក់ ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

សង្ស័យ​២​នាក់​ ដែល​ត្រូវ​ចាប់ខ្លួន ម្នាក់​ឈ្មោះ សឿង ពុ​ទ្ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្រុក​កំណើត​ភូមិ ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ស្នាក់​នៅ​ក្នុង​វត្ត​ជាមួយ​លោក និង​ម្នាក់​ទៀត​ឈ្មោះ យ៉ង់ ផ​ល្លី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ស្រុក​កំណើត និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កំណប់ ឃុំ​ស្វាយ​ក្រ​វ៉ា​ន់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

លោក​អនុសេនីយ៍ឯក ម៉ិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​ អំពី​ករណី​ចោរលួច​លុយ​ ព្រះ​ចៅអធិការ​វត្តថា​បាត់​លុយ​អស់​ជា​ច្រើន​ លាន​រៀល​រួច​មក លោក​អ​អិ​ការ​បាន​ ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់​ បាន​មុខសញ្ញា​គួរ​ឲ្យ​ សង្ស័យ​ម្នាក់​ឈ្មោះ សឿង ពុ​ទ្ធី ភេទ​ប្រុស​។ បន្ទាប់​ពី​ឃាត់​បាន​ម្នាក់​ហើយ សមត្ថកិច្ច​របស់​លោក​បាន​បន្ត​ ទៅ​ឃាត់ខ្លួន​បាន​ម្នាក់​ទៀត ឈ្មោះ យ៉ង់ ផ​ល្លី ភេទ​ស្រី ។

ព្រះ​តេជគុណ សាយ សា​រុន ចៅអធិការ​វត្ត​ចំបក់ មាន​សង្ឃដីកា​រថា លុយ​ដែល​ក្រុម​ជនសង្ស័យ​លួ​យ​រួម​មាន លុយ​ដុល្លារ​ចំនួន ៧០០​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​៩.៥០០.០០០​រៀល​ (​ប្រាំបួន​លាន​ហាសិប​ម៉ឺន​រៀល​គត់​) ដែល​លុយ​ទាំងអស់​ជា​លុយ​ដែល​ព្រះ​អង្គ​ខិតខំ​សន្សំ​ទុក ជា​យូរ​មក​ហើយ​មិន​ដែល​ ហា៑ន​ចាយវាយ​នោះ​ទេ សុខចិត្ត​សន្សំទុក​សម្រាប់​កសាង​វត្ត មិន​គួរ​ណា​ពួក​គេ​ ប្រព្រឹត្ត​បែប​នេះ​សោះ ។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ជំនាញ​បាន​នាំ​ខ្លួន​ ជនសង្ស័យ​ជា​បក្សពួក​ទៅ​ធើ្វ​ការ​ឆែកឆេ​នៅផ្ទះ​ជួល​ខាងលើ ក្នុង​នោះ​សមត្ថកិច្ច​រក​ឃើញ​ លុយ​ខ្មែរ​ចំនួន​៥១២.១០០​រៀល​ (​ហាសិប​មួយ​ម៉ឺន​ពីរ​ពាន់​មួយ​រយ​រៀល​គត់​) ។ លុយ​ដែល​ដកហូត​បាន សមត្ថកិច្ច​បាន​ប្រគេន​ជូន​ ចៅអធិការ​វត្ត​វិញ​ទាំងអស់ ។ ហើយ​ពេល​នេះ​ជនសង្ស័យ​ទាំង​២​នាក់​ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ធ្វើការ​សាកសួរ​រក​លុយ​ ដែល​បាត់បង់​ទៅ ។

ក្រុម​ក្មេង​ៗ​ ដែល​រស់នៅ​ក្នុង​វត្ត​ ជាមួយ​ជនសង្ស័យ​ម្នាក់​ៗ​ បាន​លាន់មាត់​ថា មិន​គួរ​ណា​គេ​ធ្វើ​បែប​នេះ​សោះ រស់នៅ​ជ្រក​ក្រោម​ម្លប់​ព្រះពុទ្ធ​ ហើយ​នៅ​តែ​មិន​ស្គាល់​បុណ្យ​បាប​អី​មែន នេះ​បាន​ចំ​ជា​នរក​ទាំង​រស់​មែន ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]