អង់គ្លេស៖ ពានរង្វាន់ EFL Cup របស់ប្រទេសអង់គ្លេស បានស្វែងរកឃើញក្រុម សម្រាប់ឡើងទៅប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយហើយ ដោយកាលពីម្សិលមិញនេះ Liverpool , Arsenal , Newcastle , Leeds United និង Hull City បានឡើងទៅចាំមុន។ ដោយឡែកកាលពីយប់មិញ ក៏បានស្វែងរកឃើញក្រុមចំនួន៣ទៀត ដើម្បីបង្គ្រប់ផងដែរ ដោយក្នុងនោះមានដួចជា Manchester United , West Ham និង Southampton ។

នៅក្នុងការប្រកួតកាលពីយប់មិញនេះ ក្លិបបិសាចក្រហម Manchester United សងសឹកក្រុម Man City បានសម្រេចវិញ ដោយយកឈ្នះក្នុងលទ្ធផល ១-០ ក្រោយពីធ្លាប់បរាជ័យកាលពីប្រកួតក្នុងលីកយ៉ាងណាក្តី។ ចំនែកឯ ១គ្រាប់ របស់ក្លិបបិសាចក្រហម ស៊ុតចូលទីដោយកីឡាករ Juan Mata នៅនាទី៥៤ ធ្វើឲ្យលទ្ធផល ១-០ នេះ គ្រប់គ្រាន់សម្រាប់ពួកគេឡើងទៅវគ្គបន្ត ។

គួរបញ្ជាក់ផងដែរថា គ្រូបង្វឹករបស់ Man City លោក Pep Guardiola មិនបានដាក់កីឡាករសំខាន់ៗ ចូលប្រកួតទេកាលពីយប់មិញ ពោលគឺ Aguero , Kevin de Bruyne និង Sterling គឺមិនជាប់ឈ្មោះជាជម្រើសដំបូងនោះទេ ដោយផ្តល់ឱកាសឲ្យយុវជនចូលជាជម្រើសដំបូងវិញ ខណៈ Man Utd ដាក់ពេញជើង ដោយមាន Ibrahimovic ជាខ្សែប្រយុទ្ធ។ 

ចំពោះក្លិបតោខៀវ Chelsea វិញ ក្រោយពីបំបាក់ Man Utd យ៉ាងចាស់នៅក្នុងលីករួចមក កាលពីយប់មិញ ពួកគេបានភ្នាត់ស្នៀតទទួលបរាជ័យវិញម្តង ក្រោមថ្វីជើងរបស់ West Ham ក្នុងលទ្ធផល ២-១ នៃពានរង្វាន់ EFL Cup វគ្គ១៦ក្រុមចុងក្រោយ ធ្វើឲ្យ Chelsea បាត់បង់ឱកាសឡើងទៅវគ្គបន្ត ។

២គ្រាប់ របស់ West Ham ធ្វើឡើងដោយកីឡាករ Kouyate មួយគ្រាប់ និង Edimilson Fernandes មួយគ្រាប់។ ចំនែកឯ Chelsea វិញ ស៊ុតចូលទីនៅចុងម៉ោងទៅហើយ ដោយខ្សែការពារ Gary Cahill នៅនាទី៩០ ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត West Ham ១-០ Chelsea ។ 

កាលវិភាគនៃវគ្គ៨ក្រុមចុងក្រោយ នៃពាន EFL Cup៖

ទស្សនាវីដេអូ Highlights៖

ប្រភព៖ Mirror | Dailymail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]