ភ្នំពេញ៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ នៃក្រុមហ៊ុនថែទាំសុខភាព លំដាប់ពិភពលោក បានរៀបចំសិក្ខាសាលាដ៏សំខាន់មួយ ដើម្បីធ្វើការពិភាក្សានិងចែករំលែកព័ត៌មាន ចំណេះដឹងថ្មីៗ និងវិធីសាស្រ្តគ្រប់គ្រង ជំងឺរាកដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំផ្សះ ជាមួយក្រុមគ្រូពេទ្យដល់ទៅ ១២០នាក់នៅសណ្ឋាគារភ្នំពេញ។

នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ដាវ ធូង៉ា (Ms. Dao Thu Nga) បានបញ្ជាក់នៅក្នុង សិក្ខាសាលានោះថា៖ “ក្រុមហ៊ុនសាណូហ្វី គឺជាក្រុមហ៊ុនឱសថនាំមុខមួយ បានបេ្តជ្ញាក្នុងព្រឹត្តិការណ៍ ដ៏សំខាន់នេះសម្រាប់ក្រុមគ្រូពេទ្យ និងសាធារណៈ។ កិច្ចការរបស់ក្រុមហ៊ុនសាណូហ្វី គឺគាំទ្រក្នុងការផ្តល់នូវ ការអប់រំបន្ថែម និងរៀបចំសិក្ខាសាលាផ្នែកវេជ្ជសាស្ត្រ ដើម្បីនាំមកនូវព័ត៌មានថ្មីៗជូនដល់ ក្រុមគ្រូពេទ្យក៏ដូចជាអ្នកជំងឺ។ ថ្ងៃនេះ គឺជាឱកាសយ៉ាងវិសេសវិសាល ហើយយើងពិតជាសប្បាយរីករាយដោយបានរៀបចំឲ្យមាន វេទិកាជួបជុំផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទាក់ទងនឹងជំងឺរាកដែលពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំផ្សះ។”

ជំងឺរាក ជាជំងឺប្រភេទធម្មតា ប៉ុន្តែវាក៏អាចបណ្តាលទៅជា ជំងឺដ៏គ្រោះថ្នាក់ដល់អាយុជីវិតបានដែរជាពិសេស បើកើតឡើងចំពោះកុមារតូចៗ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថាជំងឺរាក ត្រូវបានគេសម្គាល់តាមរយៈ ការបន្ទោបង់លាមករាវ ឬទន់ចាប់ពី ៣ដងឡើងទៅក្នុងមួយថ្ងៃ ឬបន្ទោបង់ញឹកញាប់ជាងធម្មតា។

ដោយឡែកជំងឺរាករូសប្រភេទម្យ៉ាងទៀតដែលកើតឡើង ដោយសារការប្រើប្រាស់ថ្នាំផ្សះ គឺប៉ះពាល់ទាំងកុមារ និងមនុស្សពេញវ័យ។

លោកស្រីវេជ្ជបណ្ឌិត Mary Jean ទីប្រឹក្សាប្រព័ន្ធរំលាយអាហារ និងអាហារូបត្ថម្ភកុមារនៃសាលាបណ្តុះបណ្តាល ផ្នែកវេជ្ជសាស្ត្រ និងសុខភាពសាធារណៈ ATENEO DE MANILA មានប្រសាសន៍ក្នុង សិក្ខាសាលាថា៖ «ជំងឺរាក គឺជាផលរំខានចម្បងរយៈពេលខ្លីមួយដែលបណ្តាលមកពី ការព្យាបាលដោយថ្នាំផ្សះ ហើយមានអាការៈដូចជាការបន្ទោរបង់ច្រើនដង ភើ ចង្អោរ ទល់លាមក មាត់ក្លិនលោហៈ រលាកពោះវៀនធ្ងន់ធ្ងរ (C. difficile) ដែលអាចកើតឡើង តាំងពីចាប់ផ្តើមប្រើថ្នាំផ្សះ រហូតដល់សប្តាហ៍ទី៨នៃការប្រើថ្នាំផ្សះ។

ក្នុងឱកាសនោះដែរ ក្រុមអ្នកជំនាញ បានលើកឡើងថា ការប្រើប្រាស់ប្រូបាយអូទិក ពិតជាមានប្រសិទ្ធភាពការពារ និងព្យាបាលជំងឺរាកដែលបង្ក ដោយការប្រើប្រាស់ថ្នាំផ្សះ ចំពោះកុមារដែលមានសុខភាពល្អ ដោយយោងតាម AAP និង ESPGHAN នៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីប្រូបាយអូទិក។

យោងតាមសាកលវិទ្យាលយសុខភាពគ្រួសារ (The Academy of Family Physicians) នៅសហរដ្ឋអាមេរិក បង្ហាញពីគោលការណ៍ណែនាំក្នុងការ ប្រើប្រាស់ប្រូបាយអូទិកក្នុងរយៈពេល ២ទៅ៤ សប្តាហ៍នៅពេលណា ដែលមានចេញវេជ្ជបញ្ជា ឲ្យប្រើប្រាស់ថ្នាំផ្សះ។

លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ជឹង ជា ប្រធានផ្នែក“គ” នៃមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថាជំងឺរាក ដែលបង្កឡើងដោយការ ប្រើប្រាស់ថ្នាំផ្សះគឺកើតឡើងចំពោះមនុស្សទូទៅដែលប្រើប្រាស់ថ្នាំផ្សះ។ សម្រាប់ប្រទេសកម្ពុជា ជំងឺប្រភេទនេះគឺមិនមានការកំណត់តួលេខ ច្បាស់លាស់នោះទេ ប៉ុន្តែការប្រើប្រាស់ថ្នាំផ្សះ ដើម្បីព្យាបាលជំងឺដែលបង្កឡើងដោយវីរ៉ុស គឺមានកម្រិតខ្ពស់។ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត បានណែនាំថាការប្រើប្រាស់ប្រូបាយអូទិក គឺមានប្រយោជន៍ដើម្បីការពារ និងព្យាបាលជំងឺរាកនេះ។

អំពីក្រុមហ៊ុន សាណូហ្វី ក្រុមហ៊ុន សាណូហ្វីដែលជាក្រុមហ៊ុនឱសថឈានមុខគេមួយលើពិភពលោក បានរកឃើញ និងកែច្នៃ ព្រមទាំងចែកចាយផលិតផលដែលផ្តោតសំខាន់លើ តំរូវការរបស់អ្នកជំងឺព្រម ទាំងចែកចាយផលិតផល ដែលផ្តោតសំខាន់លើតំរូវការរបស់អ្នកជំងឺជាចម្បង។ ក្រុមហ៊ុន សាណូហ្វី មានចំនុចស្នូលសំខាន់ៗចំនួន ៥ក្នុងវិស័យថែទាំសុខភាព ដែលមានដូចជា៖ ផ្នែកជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងសរសៃឈាម,វេជ្ជសាស្រ្តទូទៅនិងទីផ្សារថ្មីៗ, សាណូហ្វីGenzyme, សាណូហ្វីប៉ាស្ទ័រ និងសុខភាពសត្វ។ ក្រុមហ៊ុន សាណូហ្វី បានចុះបញ្ជីទីផ្សារភាគហ៊ុននៅទីក្រុងប៉ារីស (EURONEXT: SAN) និងនៅទីក្រុងញូវយ៉ក(NYSE: SNY)។

សំរាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងមកកាន់៖

Sanofi Cambodia Media Relations Lorn ChheangOrn Pen Sopheak Tel: (+855) 70 937 404, 17 348 786 Tel: (+855)70 26 36 36, 12 871809 [email protected] [email protected] Lim Huy Tel: +855 (0) 12 855 672 [email protected]   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]