ភ្នំពេញ៖ ក្រោយផ្ទុះនូវជម្លោះសង្គ្រាមពាក្យសំដីវាយប្រហារគ្នាជាហូរហែរ រវាងតារាសម្តែង និងពិធីករសំដីផ្អែម លោក ប៉ែន ចំរ៉ុង ជាមួយនឹងអតីតភរិយា អ្នកនាង ភិន សុដាលីស និង លោក អ៊ិន សុភិន ក៏ស្រាប់តែថ្មីៗនេះ ក៏បានលេចលឺពាក្យចចាមអារ៉ាម ចេញពីមាត់ចាបមាត់ព្រាប បានខ្សឹបខ្សៀវគ្នាថា តារាសម្តែងប្រុស និងជាពិធីករសម្បូររឿងអាស្រូវ លោក ប៉ែន ចំរ៉ុង កំពុងត្រូវបានខាងស្ថានីយទូរទស្សន៍ PNN បើកការប្រជុំសម្រេចដកតំណែង ពិធីកររបស់លោក ចេញពីកម្មវិធីកម្សាន្ត ដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយសស្ថានីយទូរទស្សន៍។

យ៉ាងណាមិញ បើយោងតាមការបកស្រាយពីក្រុមការងារនៃស្ថានីយ៍ទូរទស្សន៍ PNN ទាក់ទងនឹងពាក្យចចាមអារ៉ាមនេះផងដែរ ពួកគេបានបញ្ជាក់ថា រឿងដែលគេនិយាយថា ដកលោក ប៉ែន ចំរ៉ុង ចេញពីកម្មវិធីរបស់ទូរទស្សន៍ PNN គឺគ្មានទេ ព្រោះគាត់(ប៉ែន ចំរ៉ុង) ជាបុគ្គលិកធ្វើការងារល្អជាមួយ PNN។ ម្យ៉ាងទៀតរឿងផ្ទាល់ខ្លួន និងការងារ គឺផ្សេងដាច់ពីគ្នា គ្មានពាក់ព័ន្ធជាមួយការងារឡើយ។

ក្រោយពីរឿងអាស្រូវទាំងនេះបានផ្ទុះជាហូរហែរមក គេសង្កេតឃើញថា លោក ប៉ែន ចំរុ៉ង ទំនងជាចង់បង្ហាញប្រាប់អ្នកគាំទ្រ ពីចំណងមិត្តភាពល្អប្រសើរ ជាធម្មតារវាងលោកជាមួយនឹងក្រុមការងារ រួមទាំងមិត្តៗសិល្បៈ  ដោយរូបលោកបានបង្ហោះរូបភាព និងសារមួយចំនួនតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកផងដែរ ឲ្យដឹងថាមិនដូចជាពាក្យចចាមអារ៉ាម ដែលគេបានលើកឡើងនោះទេ។ 

មិនប៉ុន្មានម៉ោងមុននេះ លោកប៉ែន ចំរ៉ុង បានបង្ហោះរូបភាពសារដ៏ខ្លីមួយថា៖ «អាហារបីពេល ជាតំរូវការចាំបាច់របស់មនុស្ស តែដើម្បីអាហារបីពេលនេះ មនុស្សមានការខំប្រឹងផ្សេងៗគ្នា  អរគុណក្រុមការងារ និងអ្នកគាំទ្រដែលធ្វើអោយខ្ញុំមានសេដ្ឋកិច្ចដំណើរការ ប្រកបដោយមោទនភាព.. អរគុណ»

ព័ត៌មានពាក់ព័ន្ធ៖ ប៉ែន ចំរ៉ុង ​​ត្រូវ​​​បាន​​​ស្ថានីយ​​ទូរទស្សន៍ PNN បដិ​សេធ​ថា ពុំ​​មាន​​ការ​​ប្រជុំ​​ដក​​​តំណែង​​​ជាពិ​ធីករ ចេញ​​​នោះ​​ទេ

កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀតកាលពីលើកមុន

តារាសម្តែងប្រុស និងជាពិធីកររូបសង្ហា ចូលចិត្តជួយអ្នកសិល្បៈចាស់ជរា លោក អ៊ឹម ជីវ៉ា បានសរសេរជាសារមួយ បង្ហាញពីអារម្មណ៍រំភើបផង លាយលំនឹងការខកចិត្តផង ចំពោះអាកប្បកិរិយា និងឬកពារបស់សិល្បៈក រលកក្រោយមួយចំនួន ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។

យ៉ាងណាមិញ បើយោងតាមការសរសេរបង្ហោះ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ លោក អ៊ឹម ជីវ៉ា បាននិយាយលើកសរសើរ ពីចរិតឬកពា របស់តារាសម្តែងល្បី និងជាពិធីករ លោកប៉ែន ចំរ៉ុង ថាមានចរិតល្អក្នុងវិស័យសិល្បៈ គួរឲ្យសរសើរ បើទោះបីជាលោក ជាតារាជើងចាស់មានកេរ្តិ៍ឈ្មោះល្បាញល្បី ក្នុងវិស័យសិល្បៈជាយូរគួរសមដែរមកហើយ ប៉ុន្តែលោកមិនដែលប្រកាន់ចរិតតួឯក ដូចជាសិល្បៈករជំនាន់ក្រោយមួយចំនួន ដែលតែងតែមានអំនួតលើខ្លួនឯង មិនចេះគោរពពេលវេលា មិនចេះគោរពសិល្បៈកររៀមច្បង និងតែងតែប្រកាន់ភ្ជាប់ចរិតតួឯកនោះទេ។

ដោយខាងក្រោមនេះ ជាអត្ថន័យទាំងមូលដែលលោក អ៊ឹម ជីវ៉ា បានរៀបរាប់៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង