ថៃ៖ នៅក្នុងដំណើរនៃការចាកចេញពីទឹកដីកំណើត ទៅកាន់ទីក្រុង Lausan ប្រទេសស្វីស របស់គូស្នេហ៍តារាថៃនាង Kwan និង Golf ដែលកំពុងពោរពេញ ទៅដោយរឿងចម្រូងចម្រាសស្រាយមិនទាន់ចេញនៅឡើយនាពេលនេះ ពិតជាបានធ្វើឱ្យអ្នកគាំទ្រទាំងអស់មានអារម្មណ៍ច្របូកច្របល់ លាយឡំនឹងការជួយ ត្រេកអរកោតសរសើរបន្តិចផងដែរថា ពួកគេទាំងពីរនាក់ពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ព្រោះទោះបីជាស្នេហារបស់ខ្លួនកំពុងតែជួបឧបសគ្គ និងតានតឹងកន្លងមកថ្មីៗនេះយ៉ាងណាក្តី ក៏ពួកគេនៅតែមិនរាថយដែរ។

ដោយកាលពីថ្ងៃទី២៤ តុលា កន្លងទៅ គូស្នេហ៍ស្មោះស្ម័គ្រមួយគូនេះ បានដឹកដៃគ្នា ដើរលេងកម្សាន្តយ៉ាងរំភើយនៅប្រទេសស្វីស ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសោះ ឬក៏ម្តាយ Kwan ព្រមបើកចិត្តទទួលស្គាល់ស្នេហារបស់អ្នកទាំងពីរហើយ ទើបបណ្តោយឱ្យ Kwan និង Golf មានទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួតបែបនេះ?

ចម្លើយការពិតយ៉ាងណានោះ នៅមិនទាន់មាននរណាម្នាក់ចេញមុខមកបកស្រាយ ការពិតឱ្យបានច្បាស់ជាសាធារណៈនៅឡើយទេ។ ប៉ុន្តែមួយរយៈកាលចុងក្រោយនេះ បន្ទាប់ពីមានរឿងអាស្រូវកើតឡើងជាបន្តបន្ទាប់មក អ្នកទាំងពីរបែរជាមានឱកាស បានជួបគ្នាបង្កើតអនុស្សាវរីយ៍ស្នេហាកាន់តែជ្រាលជ្រៅឡើងៗទៅវិញ តាមមើល ប្រហែលជាទៅថ្ងៃអនាគត ពួកគេអាចនឹងមានសង្ឃឹមជោគជ័យច្រើនជាងបរាជ័យ នៅក្នុងផ្លូវស្នេហាដ៏តូចចង្អៀតមួយនេះ។

ឆ្លៀតនៅក្នុងឱកាសដ៏មានតម្លៃនេះ សម្រាប់គូស្នេហ៍ Kwan និងGolf ក៏មិនបានភ្លេចទៅកន្លែងសំខាន់ៗមួយចំនួន ដើម្បីរំលឹកនឹកគុណទៅដល់ ព្រះមហាក្សត្ររបស់ខ្លួន ព្រះចៅ Bhumibol Adulyadej ដែលធ្លាប់ប្រថាប់ស្នាក់នៅរៀនសូត្រក្រេបជញ្ជក់យកចំណេះវិជ្ជា កាលពីនៅសម័យនៅកុមារភាពផងដែរ៕

ខាងក្រោមជារូបភាពដែល Kwan និង Golf បានបង្ហោះបង្អួតអ្នកគាំទ្រក្នុង Instagram ពីប្រទេសស្វីសមក៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]