ពិធីការិនីដ៏ស្រស់ស្អាត និងពូកែវោហារកញ្ញា ឌួង ហ្សូរីដា បានទទួលតំណែងជាពិធីការិនីនៅក្នុង កម្មវិធីធ្វើម្ហូបថ្មីមួយឈ្មោះថា «រសជាតិប្រចាំផ្ទះបាយ Teapot» ដែលត្រូវបានរៀបចំឡើង ដោយស្ថានីយ៍ទូរទស្សន៍ភីអិនអិន។ កម្មវិធីនេះមានការសហការកផលិតរវាងស្ថានីយ៍ទូរទស្សន៍ភីអិនអិន និងក្រុមកាងារនៃប្រទេសថៃ។ កាន់តែពិសេសជាងនេះពិធីការិនីកញ្ញា ឌួង ហ្សូរីដា បានចាប់ដៃគូជាមួយតារា និងផលិតករដ៏ល្បីនៃប្រទេសថៃគឺលោក Kai Varayuth។

នេះជាលើកទីមួយ ដែលភីអិនអិនបានរៀបចំ អោយមានការចូលរួមពីសំណាក់ពិធីការិនីកម្ពុជា និងពិធីករនៃប្រទេសថៃ ហើយជារៀងរាល់សប្តាហ៍ ក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីឈ្មោះនៃប្រទេសថៃ ដែលនឹងបង្ហាញជូននូវមុខម្ហូបបែបខ្មែរ និងបែបថៃ។

សប្តាហ៍ទីមួយក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់តារាសម្តែងដ៍ល្បីឈ្មោះនៃប្រទេសថៃគឺកញ្ញា Joy Riranee នឹងបង្ហាញជូនមុខម្ហូបឈ្មោះថា «Thai Crispy - Black Jelly with fresh milk»។

កម្មវិធី «រសជាតិប្រចាំផ្ទះបាយTeapot» គឺជាកម្មវិធីថ្មីសន្លាងមួយរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដែលបានសម្រិតសម្រាំងយ៉ាងពិសេស ព្រមទាំងផ្តល់នូវចំណេះដឹងផ្នែកធ្វើម្ហូប និងវិធីសាស្ត្រផ្សេងៗដើម្បីបង្កើនឱជារសនៃមុខម្ហូប។

ស្ថានីយ៍ទូរទស្សន៍ភីអិនអិន តែងតែបង្កើតកម្មវិធីថ្មីៗ ប្លែកៗ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ទស្សនិកជន។ កម្មវិធី «រសជាតិប្រចាំផ្ទះបាយTeapot» នឹងចាក់ផ្សាយចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧:០០-៧:៣០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយ គត់៕         

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]