រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​សោភា​ ដែល​ត្រូវ​គេ​ច្របាច់ក​សម្លាប់​ទុក​សាកសព​ចោល​ទាំង​អាក្រាត ​ននលគក​ក្នុង​បន្ទប់​ផ្ទះសំណាក់ « អូ ! យេ​ស​» កាលពី​ថ្ងៃ​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ ពេល​នេះ​ត្រូវ​បាន​គេ​ស្គាល់​ អត្តសញ្ញាណ​ហើយ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​រង​គ្រោះ​ឈ្មោះ អាង វ​ណ្ណា អាយុ​២២​ឆ្នាំ ជានា​រី​បម្រើ​ការងារ​នៅ​ខារ៉ាអូខេ ហេង ហេង នៅ​ម្តុំ DN ស្នាក់​នៅផ្ទះ​ជួល​លេខ​១៦CC ផ្លូវ​លេខ​១០៣ សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ភូមិ​ស្នាយ​ពល ឃុំរ​ការ ស្រុក​ពារាំង ខេត្តព្រៃវែង ។

ប្រភព​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ល្ងាច​មិ​ញ​ (​ល្ងាច​ថ្ងៃ​ទី​២៥​តុលា​)​ មិត្តភក្តិ​របស់​នារី​រង​គ្រោះ​ ដែល​ស្នាក់​នៅ​បន្ទប់​ជាមួយ​គ្នា​ បានឃើញ​ការ​ផ្សាយ​ព័ត៌មាន «ផ្អើល​ផ្ទះសំណាក់​«​អូ ! យេ​ស​» ! នារី​វ័យក្មេង​ម្នាក់​ស្លាប់​ទាំង​ស្រាត​ននលគក» នៅ​បណ្ដាញ​ទំនាក់ទំនង​សង្គម ពេល​នោះនាង​មានការ​សង្ស័យ​ ក៏​ទៅ​មើល​សព​នារី​រង​គ្រោះ​ទើប​ដឹង​ថា ជា​មិត្តភក្តិ​ដែល​ស្នាក់​នៅ​ ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា​ ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ឪពុក​ម្តាយ​របស់​នាង​ នៅ​ស្រុក​កំណើត ។

សមត្ថកិច្ច​បន្ត​ទៀត​ថា កាលពី​យប់មិញ​ (​យប់​ថ្ងៃ​ទី​២៥​តុលា​) ​ឪពុក​ម្តាយ​របស់​នារី​រង​គ្រោះ​បាន​មក​ទទួលយក​ សព​កូនស្រី​របស់​គាត់​ យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ ស្រុក​កំណើត​បាត់​ហើយ។ ចំណែកជនដៃដល់​ ពេលនេះ​សមត្ថកិច្ចកំពុង​ដុត​ដៃ​ដុត​ជើង​ ធ្វើ​ការ​ស្រាវជ្រាវ​ ដើម្បី​ចាប់​ខ្លួន​យក​មក​ ផ្តន្ទាទោស​តាម​ច្បាប់ ។

សូម​បញ្ជាក់​ថា នារី​វ័យក្មេង​ស្រស់​សោភា​ មាន​អាយុប្រមាណ​ជា​ជាង​២០​ឆ្នាំ​ម្នាក់​បន្ទាប់​ពី​បុរស​ជា​សង្សារ​រួមរ័ក​ រួច​បាន​ច្របាច់ក​សម្លាប់​ទុក​សព​ចោល​ ទាំង​អាក្រាត​កាយ​ននលគក​នៅ​ក្នុង​ បន្ទប់​ផ្ទះសំណាក់ រហូត​ដល់​ម៉ោង​ ១១និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ ទើបត្រូវ​បាន​គេ​ប្រទះ​ឃើញ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​បន្ទប់ C២០ ជាន់​ទី​៣ ផ្ទះសំណាក់​យីហោ «​អូ ! យេ​ស​» ដែល​មាន​ទីតាំង​លេខ​១៧ ផ្លូវ​លេខ​១៣២ (​ខាងកើត​វត្ត​នាគ​វ័ន​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព៖ កោះសន្តិភាព

ចុចអានព័ត៌មានចាស់៖

១. ផ្អើល​ផ្ទះសំណាក់​«​អូ ! យេ​ស​» ! នារី​វ័យក្មេង​ម្នាក់​ស្លាប់​ទាំង​ស្រាត​ននលគក

២. {Update} រួមរ័ក​រួច​ច្របាច់ក​សម្លាប់ ទុក​សព​ចោល​ទាំង​ស្រាត​ននលគក​នៅ​ក្នុងផ្ទះ​សំណាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]