ថៃ៖ រឿងស្នេហា គឺជារឿងមួយដែលមានតែមនុស្សពីរនាក់ប៉ុណ្ណោះ ដែលដឹងពីវា ច្បាស់ជាងគេ។ មនុស្សប្រុសស្រី ដែលមានអារម្មណ៍ល្អៗចំពោះគ្នា យល់ចិត្តគ្នា មានផ្អែមល្ហែម និងរីករាយជាមួយគ្នាគ្រប់ពេល យូរៗទៅពួកគេក៏បង្កើតបានទៅជា ចំណងមនោសញ្ចេតនាយ៉ាងរឹងមាំមួយ ដែលមិនអាចងាយនឹងកាត់ផ្តាច់ចេញពីគ្នា បានឡើយ ដែលគ្រប់គ្នាបានឆ្លងកាត់វាមក គឺសុទ្ធតែបានហៅវា សេចក្តីស្នេហា។

កាលណាមនុស្សពីរនាក់ឈានដល់ចំណុចនេះ ពួកគេតែងប្រាប់ទៅដល់ឪពុកម្តាយ ទាំងសងខាងឱ្យបានដឹងឮ និងព្រមទទួលស្គាល់នូវសេចក្តីស្នេហារបស់ខ្លួន ដែល កំពុងមានទៅលើគ្នាទៅវិញទៅមក ហើយបើពួកគាត់យល់ព្រម មានន័យថាអ្នក ទាំងពីរអាចយកគ្នាជាគូជីវិតបាន ប៉ុន្តែបើអត់ទេ លទ្ធផលគឺពិតជាពិបាកមិនខាន។ ដូចជាគូស្នេហ៍តារាប្រុសស្រីថៃទាំង ៥គូនេះ ទោះបីជាពួកគេជាតារាល្បីក៏ដោយ ក៏នៅតែបានទទួលការបដិសេធពីសំណាក់ក្រុមគ្រួសាររបស់ខ្លួនដែរ ប៉ុន្តែពួកគេ នៅតែល្អូកល្អឺនជាមួយគ្នាបេះមិនចេញ ឯចិត្តស្រឡាញ់ដែលមានឱ្យគ្នា ក៏កាន់តែខ្លាំងឡើងៗ ទោះដឹងថាទៅថ្ងៃអនាគត អាចនឹងគ្មានសង្ឃឹម ថាបានជួបគ្នាដូចបំណងក៏ដោយ។

ចង់ដឹងថា មានគូស្នេហ៍តារាថៃគូណាខ្លះ ដែលកំពុងស្ថិតនៅក្នុងសភាពបែបនេះ យើងទៅតាមដានទាំងអស់គ្នា៖

១. Kwan Usamanee និង Golf Pichaya៖ គូនេះគឺជាគូស្នេហ៍តារាដែលមានភាព ល្បីល្បាញបំផុតថា មានការជំទាស់រារាំងពីគ្រួសារមិនឱ្យបានជួបគ្នា។ បុព្វហេតុចម្បង នោះ គឺបណ្តាលមកពីម្តាយខាងស្រី មិនពេញចិត្តយ៉ាងខ្លាំងចំពោះអត្តចរិតខាងប្រុស ដែលធ្វើឱ្យគូស្នេហ៍ទាំងពីរ បានបែកគ្នាម្តងរួចមកហើយ ទើបតែពេលថ្មីៗនេះ ត្រឡប់មកស្រឡាញ់គ្នាម្តងទៀត ហើយតែងតែនាំគ្នាជំនះឧបសគ្គជានិច្ច។

២. Noey Neko Jump និង Rith Kachai៖ មួយគូនេះក្រោយពីបានសេពគប់គ្នា មិនយូរប៉ុន្មាន ខាងប្រុសក៏បានប្រាប់ចាស់ទុំ ប៉ុន្តែត្រូវបដិសេធព្រោះគាត់មិន ពេញចិត្តខាងស្រី រហូតដល់ខាងប្រុសត្រូវកុហកថា សង្សារស្រីរបស់ខ្លួន មានផ្ទៃពោះ តែក៏នៅតែមិនបានសម្រេចដដែល។ ក្រោយមកក៏លេចឮដំណឹងថា ខាងស្រីមានផ្ទៃពោះក្លែងក្លាយ ចាស់ទុំខាងប្រុសខឹងយ៉ាងខ្លាំងក៏ប្រាប់ថា បើនៅតែជំនះរៀបការជាមួយគ្នានឹងត្រូវកាត់ឈ្មោះចេញពីបញ្ជីមរតកមិនខាន។

៣. Porch Saran និង Grace Chalita៖ ចាប់ផ្តើមពីការសេពគប់គ្នារបៀប លួចលាក់មិនឱ្យគេដឹង ដោយគ្រាន់តែប្រាប់គេថាជាមិត្តនឹងគ្នា រហូតដល់បងស្រី របស់ Grace Chalita បានដឹង ក៏ចាប់បំបែកអ្នកទាំងពីរមិនឱ្យស្រឡាញ់គ្នាតទៅទៀត ប៉ុន្តែពួកគេនៅតែតស៊ូស្រឡាញ់គ្នាមករហូត នឹងរឹតតែស្រឡាញ់គ្នាលើសមុនដើម។

៤. Dome Pakorn និង Metal Sukkhao៖ គូនេះឪពុកខាងស្រីដូចជាហួងហែង កូនស្រីសម្បើមណាស់ ដំបូងហាមមិនឱ្យទាក់ទងគ្នាទេ ព្រោះតែខាងប្រុសជាព្រាននារី មានស្រីរាប់ផ្លូនកំដរអារម្មណ៍ភ្លើតភ្លើនរបស់ខ្លួន ប៉ុន្តែក្រោយមកខាងប្រុសក៏បាន ដកពិសោធន៍ឱ្យឃើញថា គេពិតជាស្រឡាញ់ស្មោះស្ម័គ្រមែន ទើបពេលនោះឪពុក ខាងស្រីព្រមបើកភ្លើងខៀវឱ្យ តែក៏មិនប្រាកដថាអ្វីៗនឹងរលូនល្អទៅមុខប៉ុន្មានដែរ។

៥. Nat Natasha និង Jeng Bigass៖ ទោះបីឪពុកខាងនាង Nat Natasha មិនចូលចិត្តមុខខ្លួនប៉ុន្មាន ក៏កម្លោះ Jeng Bigass មិនរាថយដែរ ពេលនេះគេកាន់តែព្យាយាមខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសន្សំពិន្ទុយកឈ្នះចិត្តឪពុកនារីជាសង្សាររបស់ខ្លួនឱ្យបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]