ចិន៖ ទីភ្នាក់ងារសារព័ត៌មានចិន Shanghaiist បានផ្សាយកាលពីរសៀលថ្ងៃទី២៥ ខែតុលានេះថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៤នាក់ បានស្លាប់ និង១៤៧នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានហេតុការណ៍ផ្ទុះបាក់អគារដ៏ខ្លាំងមួយ នៅតំបន់ជនបទ Fugu ខេត្តសាន់ស៊ី (Shaanxi) ប្រទេសចិន។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ផ្ទុះ បណ្តាលឲ្យបាក់អគារនេះ បានកើតឡើងកាលពីរសៀលថ្ងៃចន្ទ ទី២៤ ខែតុលា  ដោយការផ្ទុះដែលពុំទាន់ដឹងពីប្រភពនេះ កើតមាននៅទីក្រុង Xinmin ខេត្តសាន់ស៊ី បណ្តាលឱ្យអគារជាច្រើនរងការខូចខាត ក្នុងនោះក៏មានមន្ទីរពេទ្យមួយកន្លែងផងដែរ។ 

ការស៊ើបអង្កេតរបស់ប៉ូលិសជាជំហានដំបូង បានបង្ហាញថា ការផ្ទុះដ៏ខ្លាំងនេះ ទំនងជាកើតឡើងដោយសារការផ្ទុះចេញពីចេញពីអគារមួយ ដែលស្តុកទុកជាតិផ្ទុះខុសច្បាប់បណ្តោះអាសន្នមួយដែលនៅទីនោះ។ ម្ចាស់អគារនេះត្រូវបានគេចាប់ឃុំខ្លួនហើយក្រោយពេលកើតហេតុ ខណៈអាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនអ្នកជួលអគារនេះ ដែលត្រូវបានគេដឹងថា បានជួលអគារនេះតាំងពីខែកញ្ញាមកម្លេះ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នករបួសទាំង ១៤៧នាក់ ក្នុងនោះមាន ១១នាក់ កំពុងតែទទលបានការថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។ ខណៈកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះពីការផ្ទុះ និងអគារបែកបាក់ ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃអង្គារទី២៥ ម្សិលមិញនេះ។

គួរបញ្ជាក់ថាការផ្ទុះនៅក្នុងខេត្តសាន់ស៊ី ​គឺជាការផ្ទុះដ៏ធំមួយទៀត បន្ទាប់ពីការផ្ទុះឆេះឃ្លាំងដាក់ផលិតផលគីមីមួយនៅទីក្រុង TIANJIN ភាគខាងជើងប្រទេសចិន កាលពីឆ្នាំមុន ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៨៥នាក់៕ 

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]