ភ្នំពេញ៖ ទំនាក់ទំនងរវាងតារាសម្តែងស្រី សុខ សោម៉ាវត្តី និង កីឡាបាល់ទាត់ លី វ៉ាហេទ កាន់តែស៊ីជម្រៅដាក់គ្នារឹតតែខ្លាំង ដែលដូចជាលើសក្រៅសាច់រឿង។

ចំពោះអ្នកមេម៉ាយរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ បានចាប់ដៃគ្នាសម្តែងខ្សែភាពយន្តមួយ ចំណងជើងថា "ខូចចិត្តអាជីព" ហើយក្នុងរឿងនេះទៀតសោត ក៏មានឈុតខ្លះ តម្រូវឲ្យរូបនាង តែងខ្លួនជាប្រុសផងដែរ។

ប៉ុន្តែអ្វីដែលសំខាន់ មិនត្រឹមតែអ្នកទាំងពីរ ផ្អែមល្ហែមតែនៅក្នុងសាច់រឿងប៉ុណ្ណោះទេ សូម្បីតែជីវិតនៅក្រៅក៏មិនធម្មតាផងដែរ។ ជាក់ស្តែងកាលពីយប់មិញនេះដែរ រូបនាងបានបង្ហោះវីដេអូជាមួយនឹង លោក លី វ៉ាហេទ តែពីរនាក់ ហាក់ដូចជានៅភោជនីយដ្ឋានមួយកន្លែង ដែលពួកគេផ្អែមល្ហែម លើសពីមិត្តភក្តិរួមអាជីពទៅទៀត។ 

វីដេអូមួយនេះ កាន់តែធ្វើឲ្យអ្នកគាំទ្ររឹតតែសង្ស័យ ថាអ្នកទាំងពីរ ប្រហែលជាអាចស្រលាញ់គ្នា ក្រៅសាច់រឿងក៏ថាបាន ព្រោះថាកន្លងមក អ្នកនាង សុខ សោម៉ាវត្តី មិនដែលឃើញបង្ហោះរូបថត និងវីដេអូផ្អែមល្ហែមជាមួយ នឹងតួប្រុសមួយណាឡើយ ខុសប្លែកតែ កីឡាបាល់ទាត់ លោក លី វ៉ាហេទ ដែលធ្វើឲ្យនាង ហ៊ានបង្ហាញភាពស្និទ្ធស្នាលខ្លាំងបែបនេះ។ ជាពិសេសទៀតនោះ រូបនាងថែមទាំងComment ក្នុងគណនីហ្វេសប៊ុករបស់លោក លី វ៉ាហេទ កាលពីយប់មិញទៀតដែរថា "រាត្រីសួស្តី Idol យល់សប្តិឃើញខ្ញុំផង"

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញអារម្មណ៍ពិត ពេលនៅម្នាក់ឯង។

ក្រោយតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង សុខ សោម៉ាវត្តី បានប្រកាសថា ខ្លួនពិតជាបានលែងលះជាមួយនឹងស្វាមីរួចមក រូបនាងតែងបង្ហើរសារប្លែកៗតាមបណ្តាញសង្គមជារឿយៗ។

មេម៉ាយចាយរាងរូបនេះ បានបង្ហោះនូវរូបថតស្រស់ស្អាតមួយសន្លឹក នៅក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម អមជាមួយនឹងសារ ដែលសរសេរថា "នៅម្នាក់ឯងឯកោបន្តិចមែន តែក៏មិនចេះខ្វល់ចិត្ត….U Can Do Whatever u want (អ្នកអាចធ្វើអ្វីទៅតាមអ្វីដែលអ្នកចង់)"។

សារខ្លី តែមានអត្ថន័យជ្រៅរបស់អ្នកនាង សុខ សោម៉ាវត្តី បានធ្វើឲ្យអ្នកគាំទ្រដឹងថា ទោះបីជានាង ចូលចិត្តបង្ហាញស្នាមញញឹម តាមរយៈរូបថតសឹងតែគ្រប់ពេលក៏ដោយ តែក្នុងចិត្តរបស់នាងពេលខ្លះ ក៏មានអារម្មណ៍ថាឯកាបន្តិចផងដែរ ដែលត្រូវបែកបាក់ស្វាមីយ៉ាងដូច្នេះ។ ប៉ុន្តែយ៉ាងណា អ្នកគាំទ្រនៅតែផ្តល់កម្លាំងចិត្តដល់រូបនាងផងដែរ នៅក្នុងស្ថានភាពបែបនេះ។

នាពេលបច្ចុប្បន្ន ថ្វីត្បិតតែជីវិតគ្រួសារ របស់អ្នកនាង សុខ សោម៉ាវត្តី មានការរង្គោះរង្គោះពិតមែនក៏ដោយ តែទីផ្សារសិល្បៈរបស់នាងនៅតែខ្លាំង ដែលបណ្តាផលិតកម្មក្នុងស្រុកជាច្រើន តែងហៅនាងថតខ្សែភាពយន្ត មិនឈប់មិនឈរផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី