ភ្នំពេញ៖ តារាសម្តែងដ៏ស្រស់ស្អាតអ្នកនាង គឹម លីហ្សា ក្រោយពីឆ្លងកាត់ការតស៊ូ ដ៏ស្វិតស្វាញ ដើម្បីផ្តល់កំណើតដល់កូនប្រុស តែមួយរបស់ខ្លួនយ៉ាងយូរ ពេលនេះ កូនប្រុសនាងបានបើកភ្នែកមកឃើញភិភពលោក ដ៏ស្រស់បំព្រងបានរយៈពេល ៤ថ្ងៃហើយ។ ស្របពេលជាមួយគ្នានេះ បំណងនាងដែលបានប៉ងប្រាថ្នាមកជាយូរ កំឡុងពេលពពោះកូនប្រុសជាលើកដំបូងនេះ ឥឡូវទទួលបានលទ្ធផលផ្លែផ្កា គួរជាទីគាប់ចិត្តស្ទើរតែមិនគួរឱ្យជឿ នោះគឺ មុខមាត់របស់កូនប្រុសសំឡាញ់ចិត្តនាង ដូចគ្នាសឹងតែទាំងស្រុង ជាមួយនឹងក្មេងប្រុសម្នាក់ទៀត ដែលនាងតែងតែរំពឹងទុកថា ពេលកូននាងកើតមក នឹងមានមុខមាត់ដូច្នេះដែរ។

ដោយមុនពេលសម្រាលបានកូនប្រុសគួរឱ្យស្រឡាញ់ ដែលនាងបានដាក់ឈ្មោះ រួចជាស្រេចតាំងពីមិនទាន់ថា នីកូឡាស់ (Nicolas) នោះមក អ្នកនាងគឹម លីហ្សា តែងដាក់រូបកូនក្មេងប្រុសម្នាក់នោះនៅលើ cover ផង និងដាក់នៅលើ phone screen ផង ហើយពេលដែល នីកូឡាស់ កើតចេញមកស្រាប់តែមាន មុខមាត់ស្រដៀងគ្នានឹង ក្មេងប្រុសនោះមែន ទើបនាងសប្បាយចិត្តយ៉ាងខ្លាំង និងបានបង្ហោះរូបកូននាង ដោយធ្វើការប្រៀបធៀបគ្នាចូលក្នុង បណ្តាញសង្គមហ្វេសប៊ុកបង្អួតអ្នកគាំទ្រ ឱ្យបានដឹងទៀតផង។ អ្នកនាង គឹម លីហ្សា ប្រាប់នៅលើហ្វេសប៊ុកបែបនេះថា៖ «ពិតជាមិនគួរអោយជឿសោះ អ្វីដែរព្យាយាមគឺពិតជាបានសំរេចមែន ក្នុងពេលពរពោះខ្ញុំតែងតែមើលរូប ដាក់ cover ដាក់លើphone screen មើលហើយខ្ញុំតែងសង្ឃឹមថាពេលដែរ nicolas កើតមកមុខដូចកូនរូបខាងលើចឹង តែអ្វីដែរខ្ញុំគិតគឺពិតជាមិនខកបំណងមែន Nicolas ទើបកើតបាន4ថ្ងៃសោះ មុខមាត់ស្រដៀងរូបក្មេងខាងលើចឹង...... friends ទាំងអស់គ្នាជួយមើលផងថា តើខ្ញុំគិតច្រើនខ្លួនឯង រឺក៏ស្រដៀងមែន????»។

ក្រោយមកក៏មានអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិយោបល់ស្របគ្នាភាគច្រើនថា គឺពិតជាដូចគ្នាមែន ឯអ្នកខ្លះទៀតថា នីកូឡាស់មានភ្នែកស្អាតជាង ខ្លះទៀតថា មុខកាត់ទៅរកប៉ា ស្អាតគួរឱ្យខ្នាញ់ -ល-។

ចុះប្រិយមិត្តគិតយ៉ាងណាដែរ? តោះទៅមើលរូបកូនប្រុសអ្នកនាង គឹម លីហ្សា ថាមានមុខមាត់ដូចក្មេងប្រុសក្នុងរូបថត ដែលនាងបានយកមកប្រៀបធៀបគ្នា ដែរឬទេ?

រូបក្មេងនៅខាងលើជារូបប្រៀបធៀប ឯរូបខាងក្រោមជាកូនប្រុសអ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា, ស្វាមី និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា