(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះនូវសង្គ្រាម ពាក្យសម្តីហែកហួគ្នាជាថ្មី រវាងតារាសម្តែង និងជាពិធីករប្រុស លោ​​ក ប៉ែន ចំរ៉ុង ជាមួយអតីតភរិយា អ្នកនាង ភិន សុដាលីស និង​លោក អ៉ិន សុភិន ត្រូវជា​ឪពុក ក្រោយពេលកូនស្រី ដែលជាដំណក់ឈាមរួមគ្នា របស់អ្នកនាងភិន សុដាលីស និងលោក ប៉ែន ចំរ៉ុង ទើបតែសម្រាលបាន ប្រមាណជាង១សប្តាហ៍រួចមក ​ថ្មីៗនេះ ស្រាប់តែមានការលេ​ច​ឮ​ដំណឹងមកថា ពិធីករ និងជាតារាសម្តែង លោក ប៉ែន ចំរ៉ុង ត្រូវបានខាងស្ថានីយទូរទស្សន៍ PNN បើកការប្រជុំសម្រេចដកតំណែង ពិធីកររបស់លោក ចេញពីកម្មវិធីកំសាន្ត ដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយស ស្ថានីយទូរទស្សន៍។

ប្រភពលេចចេញ ពីមាត់ចាបមាត់ព្រាប បានខ្សឹបខ្សាវគ្នាថា បច្ចុប្បន្នតារាសម្តែងប្រុស សម្បូររឿងអាស្រូវ លោក ប៉ែន ចំរ៉ុង ត្រូវបានភាគីអ្នកគ្រប់គ្រង ស្ថានីយទូរទស្សន៍ PNN ប្រជុំសម្រេចធ្វើ​កា​រ​ដកតំណែង ជាពិធីករចេញពីស្ថានីយទូរទស្សន៍ដ៏ធំ មួយនេះហើយ​ ប៉ុន្តែមិនត្រូវបានបញ្ជាក់​ច្បា​ស់ទេថា ការដកតំណែងពិធីករ​របស់ លោក ប៉ែន ចំរ៉ុង ចេញពី PNN បណ្តាល​មកពីមូ​ល​ហេតុអ្វី ឲ្យប្រា​ក​នៅ​ឡើយទេ គ្រាន់តែមានការសង្ស័យថា អាចបញ្ហានៃរឿងអាស្រូវ​ ផ្ទុះជម្លោះជា​មួ​យថៅកែផលិតកម្ម មហាហង្ស គឺលោក អ៉ិន សុភិន។

ស្របពេលជាមួយគ្នា នៃដំណឹងដ៏រសើបនេះ កំពុងផ្ទុះឡើង ហើយជាចម្ងល់ចង់ដឹង ការពិតពីសំណាក់ទស្សនិកជននេះដែរ គេហទំព័រ Khmertalking នារសៀលថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៦ នេះបានភ្ជាប់ទំ​នា​​ក់ទំង​​ ទៅ​ក្រុមការងាររបស់ស្ថានីយទូរទស្សន៍ PNN ហើយត្រូវបានបញ្ជាក់ ប្រា​ប់មកវិញថា គ្មាន​រឿងនេះកើ​តឡើ​ង​លើ លោក ប៉ែន ចំរ៉ុង ឡើយ ហើយបានចាត់ទុកដំ​ណឹងនេះ ជាការប្រឌិ​តរឿ​ងឡើយ ពី​សំណាក់បុគ្គលមួយចំនួនតូច ប៉ុណ្ណោះ។

ប្រភពពីក្រុមការងារ របស់ស្ថានីយ៍ទូរទស្សន៍ PNN ដដែល បានបន្តថា រឿងដែលគេនិយាយថា ដកលោក ប៉ែន ចំរ៉ុង ចេញពីកម្មវិធីរបស់ ទូរទស្សន៍PNN គឺគ្មានទេ ព្រោះគាត់(ប៉ែន ចំរ៉ុង) ជា​បុគ្គលិកធ្វើការងារ​ល្អ​ជាមួយ PNN។ ម្យ៉ាងទៀត​រឿងផ្ទាល់ខ្លួន​ និងការងារ គឺផ្សេងដាច់ពីគ្នា គ្មានពាក់ព័ន្ធជាមួយការងា​នោះឡើយ។

ប្រភពខាងលើបានបន្ថែម​ថា សម្រាប់គម្រោងដក​​លោក ប៉ែន ចំរ៉ុង ចេញពីពិធីករ​​របស់​ស្ថានីយ៍ទូរទស្សន៍ PNN ក៏គ្មានដែរ ព្រោះរាល់បញ្ហា​រឿង​អាស្រូវ ខាងក្រៅគឺសុទ្ធ​សឹងតែ​​ជារឿងផ្ទាល់ខ្លួន ពុំមានពាក់ព័ន្ធជាមួយការងារ របស់ក្រុមហ៊ុនឡើយ។ ដូច្នេះយើងគិតថា នេះគ្រាន់តែជាពាក្យចរចាមរ៉ាម ដែលប្រឌិតឡើង តែប៉ុណ្ណោះ។

ដោយឡែក ជុំវិញរឿងរ៉ាវ ដ៏រសើបនេះ Khmertalking បានធ្វើការទំនាក់ទំនង ទៅកាន់តារាសម្ដែង លោក ប៉ែន ចំរ៉ុង ដែលជាម្ចាស់សាមីខ្លួន ដើម្បី​បកស្រាយបំភ្លឺ ឲ្យមហាជន និងអ្នកគាំទ្រអស់ចម្ងល់ ប៉ុន្តែមិនអាចទាក់ទងបានទេ ព្រោះទូរស័ព្ទ ត្រូវបានបិទ ខណៈដែលនេះជា​ទម្លាប់របស់លោក ប៉ែន ចំរ៉ុង ទៅហើយ ក្នុងការមិនចេញមុខបកស្រាយ ជាមួយបណ្ដាញសារព័ត៌មាន​ណាមួយ ពេលលោកជួបប្រទះនូវរឿងរ៉ាវ អាស្រូវម្ដងៗ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ៊ិន សុភិន ទម្លាយថា ប៉ែន ចំរ៉ុង ធ្លាប់ដាក់ទំនាយកូនខ្លួនឯងឲ្យពិការ តាំងពីនៅក្នុងផ្ទៃ។ គួររំលឹកផងដែរថា ជម្លោះរវាង លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស និងលោក ប៉ែន ចំរ៉ុង ដែលធ្លាប់ជាអតីតស្វាមីរបស់ អ្នកនាង ភិន សុដាលីស ហាក់ដូចជាមិនងាយរលត់ទាល់តែសោះ ដែលអ្នកទាំងពីរ នៅតែបញ្ចេញរឿងរ៉ាវផ្ទៃក្នុងមួយចំនួនជាសារធាណៈ រហូតមកដល់សព្វថ្ងៃនេះ។

កាលពីកន្លងទៅនេះដែរ លោក អ៊ិន សុភិន បានបង្ហោះវីដេអូខ្លីមួយ ដោយទម្លាយ នូវរឿងអាក្រក់ៗ ដែលលោក ប៉ែន ចំរ៉ុង ធ្លាប់ធ្វើដាក់កូនស្រីខ្លួន និងថែមទាំងប្រមាថជីវិតចៅស្រីរបស់លោក។

វីដេអូប្រមាណ ៣នាទី ដែលឃើញ ចាងហ្វាងផលិតកម្ម មហាហង្សរូបនេះ បីចៅស្រីបណ្តើរ និយាយបណ្តើរ នូវបញ្ហាជាច្រើន ដែលបានកើតឡើង កាលពីពេលកន្លងមក រវាងកូនស្រីលោក និង លោក ប៉ែន ចំរ៉ុង។ ជាពិសេស រូបលោក ក៏បានប្រាប់ដែរថា លោក ប៉ែន ចំរ៉ុង ក៏ធ្លាប់បានដាក់ទំនាយចៅស្រី តាំងពីនៅក្នុងផ្ទៃ សុទ្ធតែឲ្យកើតមក ឲ្យគ្មានអវយវៈគ្រប់គ្រាន់ និងមិនគ្រប់ទឹកដូចម្តាយទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង