(ភ្នំពេញ)៖ ពិតជារឿងមួយ គួរឲ្យរំភើប​ជំនួសសាមីខ្លួន​ទាំងពីរ ខណៈដែលពិធីការិនី​ដ៏លេចធ្លោ ក្នុងស្ថានីយទូរទស្សន៍ បានយ័ន នាង ហេង កែវនីតា ដែលមានឈ្មោះ​ពិតថា ហេង ផាន់ណា ធ្លាប់តែរស់នៅឯកា គ្មានបុរសណាចូលមកស្អំបេះដូងនោះ ស្រាប់តែនៅពេល វត្តមានតារាសម្ដែង​រាងសង្ហា លោក យឹម ណារ៉ា បានប្រកាសសុំរៀបការ​ជាមួយនាង យ៉ាង​ចំហ នៅក្នុងថ្ងៃខួបកំណើត របស់នាង ​​ដោយភ្ជាប់ជាមួយនូវចិញ្ចៀន បញ្ចាំចិត្តផងដែរ។

​ពិធីការិនី ហេង កែវនីតា ត្រូវបានគេមើលឃើញថា ពុំដែលមានដំណឹងស្នេហា ណាមួយដើម្បីឲ្យមហាជន​ចាប់អារម្មណ៍ ដូចពិធីការិនី និងអ្នកសិល្បៈដទៃឡើយ ទើបតែថ្មីៗនេះ បែរជាលេចឮ​ដំណឹងស្នេហា ជាមួយកំឡោះសង្ហា យឹម ណារ៉ា ប៉ុន្តែក៏គេមិនទាន់ហ៊ានជឿប្រាកដដែរថា ពួកគេស្រឡាញ់គ្នាពិតមែន។ យ៉ាងណា​មិញ ប៉ុន្មានខែចុងក្រោយនេះ មិត្តសិល្បៈរួមអាជីព តែងតែឃើញពួកគេ បណ្ដើរគ្នាត្រសង ចូលរួមកម្មវិធី របស់មិត្តភក្តិ ក្នុងលក្ខណៈស្និទ្ធស្នាល ខុសប្លែកពីទំនាក់ទំនងធម្មតា។

អ្វីដែលនឹកស្មានមិនដល់នោះ គឺទាំងអ្នកសិល្បៈរួមអាជីព ទាំងមហាជន បានភ្លឺភ្នែកច្បាស់ក្រឡែត នៅពេលរូបថតជា​ច្រើនសន្លឹក របស់ ហេង កែវនីតា ត្រូវបានបែកធ្លាយ ដោយក្នុងនោះ គេឃើញលោក យឹម ណារ៉ា លុតជង្គង់​សុំនាងរៀបការ ធ្វើឲ្យនាងអរស្ទើរហោះ និយាយលែងចេញ ត្រូវបានបែកចេញ​សុះសាយ ជាសាធារណៈ នាពេលថ្មីៗនេះ។

​យ៉ាងណាក្ដី មិត្តរួមអាជីព ក៏ដូចជាមហាជន ក៏បានសម្ដែងការអបអរសាទរ ចំពោះចំណងស្នេហ៍ ក្នុងទ្រនំសិល្បៈ​ដូចគ្នានេះ ព្រោះទាំងលោក យឹម ណារ៉ា ទាំងកញ្ញា ហេង កែវនីតា សុទ្ធតែស្រស់ស្អាតដូចគ្នា ពោលគឺពិតជាស័ក្តិសមគ្នាណាស់ និងសូមឲ្យចំណងស្នេហ៍នេះ វេញត្របាញ់ចូលគ្នា ជានិរន្តន៍តរៀងទៅ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ហេង កែវនីតា ត្រូវ​ទស្សនិកជន​​វាយ​ប្រហារ រឿង​​កែ​សម្ផស្ស​​ខុស​ពី​​ដប់​ឆ្នាំ​​មុន ​។ គួររំលឹកផងដែរថា ពិធីការិនីដ៏ស្រស់សោភា ប្រចាំក្នុងស្ថានីយ ទូរទស្សន៍បាយ័ន កញ្ញា ហេង កែវនីតា មានឈ្មោះដើមថា ហេង ផាន់ណា បន្ទាប់ពីនាងបានចាកចេញពីទ្រនំចាស់ ប៉ុស្តិ៍លេខ៣ ហើយនាងក៏មានព័ត៌មាន រឿងគំនុំដប់ឆ្នាំ ជាមួយ ឌួង ហ្សូរីដា ប៉ុន្តែនាងបានចេញមុខបដិសេធ រួចក៏ចប់រឿង។  សម្រាប់ពិធីការិនី ហេង កែវនីតា បានផ្ទុះសំឡេងរិះគន់ជាថ្មី ពាក់ព័ន្ធនឹងការកែសម្ផស្ស ខុសប្លែកកាលពីពេលមុន។

មាន Page ក្នុងបណ្ដាញសង្គមមួយ ឈ្មោះថា PENTER បានបង្ហោះរូបភាពតារាស្រីរូបនេះ អមជាមួយពាក្យសម្ដីថា «នៅចាំកញ្ញា ឯក សាប៊ូលុច្ស ឆ្នាំ២០០៥ទេ កញ្ញា ហេង កែវនីតា បច្ចុប្បន្ន កញ្ញាជាពិធីការិនី នៅស្ថានីយទូរទស្សន៍បាយ័ន រយៈពេល១១ឆ្នាំ ក្នុងវិស័យសិល្បៈ នីតា មិនបានប្រែប្រួលរូបសម្រស់ឡើយ ។ លោកអ្នកក៏អាច អញ្ជើញ កញ្ញា នីតា សម្រាប់ធ្វើអ្នកអត្ថាធិបាយ ក្នុងកម្មវិធីនានា តាមរយៈ Penter Agency !»។

ក្រោយពីមានការបង្ហោះរូប ហេង កែវនីតា ដើម្បីផ្សព្វផ្សាយពីការរៀបចំរបស់ខ្លួន ក្នុងពាក្យសម្ដីបែបសរសើរជ្រុលរួចមក បែរជាផ្ទុះសំឡេងរិះគន់ ហេង កែវនីតា ឯណោះវិញ ខណៈដែលនាងមិនបានដឹងរឿងអ្វីឡើយ ព្រោះក្រុមហ៊ុននោះជាអ្នកបង្ហោះថា រូបសម្រស់នាង មិនបានប្រែប្រួលក្នុងរយៈពេល១១ឆ្នាំ ប៉ុន្តែទស្សនិកជនវិញរិះគន់នាង មិនព្រមសំចៃមាត់ឡើយ ។ ប្រិយមិត្តម្នាក់បាននិយាយថា «ហេង កែវនីតា នាមដើម ហេង ផាន់ណា ទេ ហើយមុខមិនមែនវី អ៉ីចឹងទេ ហើយកែមុខខ្ទេចខ្ទី គ្មានសល់»។ អ្នកខ្លះ មុខកែហើយតែដូចហើម អ្នកខ្លះក៏ជេរថា «មីអាចម៍» ជាពាក្យសម្ដីមួយគ្រោតគ្រាតមិនអាចទទួលយកបាន ។ អ្នកខ្លះទៀតរិះគន់នាងថា «នាងមុខកែស្អាត តែមាឌធំបន្តិច ក្រោយកែហើយមិនស្អាតសោះ»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា