រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​សោភា​ មាន​អាយុប្រមាណ​ជា​ជាង​២០​ឆ្នាំ​ម្នាក់ បន្ទាប់​ពី​បុរស​ជា​សង្សារ​ រួមរ័ក​រួច​បាន​ច្របាច់ក​សម្លាប់​ ទុក​សព​ចោល​ទាំង​អាក្រាត​កាយ​ននលគក​ នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ រហូត​ដល់​ម៉ោង​ ១១និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ ទើបត្រូវ​បាន​គេ​ប្រទះ​ឃើញ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​បន្ទប់ C២០ ជាន់​ទី​៣ ផ្ទះសំណាក់​យីហោ «​អូ ! យេ​ស​» ដែល​មាន​ទីតាំង​លេខ​១៧ ផ្លូវ​លេខ​១៣២ (​ខាងកើត​វត្ត​នាគ​វ័ន​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​ នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា នារី​វ័យក្មេង​រង​គ្រោះ​ខាងលើ​គឺ​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់​ ពី​អត្តសញ្ញាណ​ឡើយ ដោយ​មាន​អាយុប្រមាណ​ជា​ជាង​២០​ឆ្នាំ ប៉ុណ្ណោះ សប្បុរ​ខ្មៅ​ស្រអែម មាន​សម្រស់​ស្រស់​សោភា ស្លៀក​រ៉ូ​ប​ខ្លី ពណ៌​ស ត្រូវ​បាន​បុគ្គលិក​បម្រើ​ការ​ នៅ​ក្នុងផ្ទះ​សំណាក់​ ខាងលើ​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ​ននលគក​ នៅ​លើ​គ្រែ​ពូក​នៅ​ក្នុង​បន្ទប់​ នៃ​ផ្ទះសំណាក់​នោះ​តែ​ម្នាក់ឯង ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច ថ្ងៃ​ទី​២៤ តុលា មាន​បុរស​វ័យក្មេង​ម្នាក់​ ដែល​មាន​អាយុប្រមាណ​ជា​ជាង​២០​ឆ្នាំ បាន​ដើរ​ចូល​ទៅ​ខាងក្នុង​ផ្ទះសំណាក់​ដែល​មាន​យីហោ «​អូ ! យេ​ស​» ដោយ​មក​ជួល​ស្នាក់​នៅ​ក្នុង​បន្ទប់ C២0 រយៈពេល​មួយ​ថ្ងៃ ក្នុង​តម្លៃ​៨​ដុល្លា​តែ​ម្នាក់ឯង ។

ប្រភព​ដដែល​ ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោងជាង​ ៥​ល្ងាច​ថ្ងៃ​ដដែល​ក៏​ស្រាប់តែ​មាន​នារី​វ័យក្មេង​ម្នាក់​ បាន​ជិះ​ម៉ូតូឌុប​មក​ឈប់​ខាង​មុខ​ ផ្ទះសំណាក់​រួច​ក៏​ដើរ​ចូល​ទៅ​សួរ​បុគ្គលិក​ខាងក្រោម​រក​បន្ទប់ C២០ ទំនងជា​បាន​ណាត់គ្នា​តាម​ទូរស័ព្ទ​ជា​មុន​ហើយ រួច​ឡើង​ទៅ​បាត់ ។

លុះ​រហូត​មក​ដល់​មុន​ពេល​កើតហេតុ ស្ត្រី​ជា​បុគ្គលិក​បាន​ឡើង​មក​ជាន់​ទី​៣​ដើម្បី​ធ្វើការ​សំអាត​តាម​បន្ទប់ និង​សួរនាំ​ភ្ញៀវ​ថា «​តើ​ត្រូវ​ស្នាក់​នៅ​បន្ត​ទៀត ឬ​ក៏​យ៉ាងណា0x017d7​» ក៏​បាន​ធ្វើការ​គោះ​ទ្វារ​បន្ទប់​ខាងលើ​ តែ​មិន​មាន​ឮ​មាន​អ្នក​ណា​ម្នាក់​ឆ្លើយ ឬ​បើកទ្វារ​ឡើយ រួច​ក៏​បាន​ចុះ​ទៅ​ខាងក្រោម​ យក​កូនសោ​ទៅ​ចាក់​បើកទ្វារ ។

ពេល​ដែល​ស្ត្រី​ជា​បុគ្គលិក​រូប​នោះ​ ចាក់សោ​ទ្វារ​បើក​ចូល​ ទៅ​ខាងក្នុង​ក៏​បាន​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​ ដេក​តែ​ម្នាក់ឯង​ដោយ​គ្មាន​សម្លៀក​បំពាក់​ ពោល​គឺ​អាក្រាត​កាយ​ននលគក​តែ​ម្តង ហើយ​ក៏​បាន​ចូល​ទៅ​អង្រួន​ ជើង​ដាស់​មិន​ក្រោក ដោយ​មាន​សភាព​រឹង​កំព្រឹស​ហើយ​ក៏​បាន​រត់​ចុះ​ ទៅ​ប្រាប់​គ្នា​នៅ​ខាងក្រោម​ ឲ្យ​ជួយ​ឡើង​ទៅ​មើល ។

ពេល​នោះ​ក្រុម​បុគ្គលិក​ទាំងនោះ​ ក៏​បាន​ឡើង​ចូល​ទៅ​មើល​ទើប​ដឹង​ថា ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ ទៅ​ហើយ​មិនដឹង​ថា​បាន​ស្លាប់​ តាំងពី​ពេល​ណា​នោះ​ឡើយ ចំណែកឯ​បុរស​ជា​សង្សារ​ ក៏​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា​ចុះ​រត់គេច​ខ្លួន​បាត់​តាំងពី​ពេល​ណា​នោះ​ដែរ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់ សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ធ្វើការ​ ត្រួតពិនិត្យ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ដោយ​បានឃើញ​ថា ក្នុង​បន្ទប់​កើតហេតុ​ខាងលើ​មាន​ភាព​រញ៉េរញ៉ៃ និង​រាយ​ប៉ាយ ចំណែក​នៅ​លើ​ដងខ្លួន​នារី​ វ័យក្មេង​រង​គ្រោះ​មាន​ស្នាម​ជាំ​ខ្មៅ​នៅ​លើ​.​ក ដែល​អាច​បណ្តាល​មក​ពី​បុរស​ ជាស​ង្សា​ប្រើ​ដៃ​ច្របាច់ក​ទើប​បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់ និង​ប្រទះ​ឃើញ​មាន​ស្រោមអនាម័យ​ មួយ​ចំនួន​ដែល​ប្រើប្រាស់​រួច ទំនងជា​ក្រោយ​ពេល​ដែល​ពួក​គេ​ ធ្វើការ​រួម​ភេទ​រួច​ទើប​សម្លាប់​ចោល ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​ មូលហេតុ​អ្វី​ឡើយ ។

សមត្ថកិច្ច​បញ្ជាក់​ថា ម្ចាស់ផ្ទះ​សំណាក់​កើតហេតុ​ខាងលើ​ មិន​ធ្វើ​ទៅ​តាម​ច្បាប់​ត្រឹមត្រូវ ដោយ​ភ្ញៀវ​ចូល​មក​ស្នាក់​នៅ​ មិន​បាន​ដកហូត​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ស្នាម​សំគាល់​ខ្លួន​ផ្សេង​ៗ​ ពី​ភ្ញៀវ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​កម្លាំង​ មាន​សមត្ថកិច្ច​មានការ​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ ជន​ដៃដល់​ជា​ឃាតករ​ណាស់ មិនតែប៉ុណ្ណោះ​ផ្ទះសំណាក់ខាងលើ​ ក៏​ជា​កន្លែង​ប្រមូលផ្តុំ​ របស់​ក្រុម​ក្មេង​ស្ទាវ​គ្រប់​សមាសភាព​ផង​ដែរ ។

ដោយ​នារី​វ័យក្មេង​រង​គ្រោះ​ខាងលើ​ មិន​ត្រូវ​បាន​អ្នក​ណា​ម្នាក់​ បាន​ស្គាល់​អត្តសញ្ញាណ ព្រោះ​មិន​បាន​ប្រទះ​ឃើញ​ ប័ណ្ណសំគាល់ខ្លួន ឬ​អត្តសញ្ញាណប័ណ្ណ​ឡើយ សមត្ថកិច្ច​ក៏​សម្រេច​ដឹក​សាកសព​ យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ ឬ​សាច់ញាត្តិ​មក​ទទួលយក​ទៅ​ ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ចំ​ណែ​ឯ​បុរស​ជា​ជន​ដៃដល់​សមត្ថកិច្ច​កំពុង​តែ​ ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]