(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌ៧មករា ចាប់ខ្លួនបានជនសង្ស័យ២នាក់ភ្លាមៗ បន្ទាប់ពីការធ្វើ សកម្មភាពឆក់កាបូប ពីជនរងគ្រោះម្នាក់។

មន្ដ្រីនគរបាល បានឲ្យដឹងថា ​ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ត្រូវបានធ្វើឡើងនៅម៉ោង៣៖០៥នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចមុខក្រសួងទេសចរណ៍ តាមបណ្ដាយផ្លូវលេខ១៩៦ សង្កាត់វាលវង់ ខណ្ឌ៧មករា បន្ទាប់ពីជនសង្ស័យនេះ បានឆក់កាបូបពីជនរងគ្រោះម្នាក់ និងដកហូតបានម៉ូតូ១គ្រឿង។

សមត្ថកិច្ចបន្ដថា ជនសង្ស័យទី១-ឈ្មោះ ​ម៉ៅ សុថា ​អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ សាក់ មុន្នី អាយុ១៩ឆ្នាំ​ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅសាកសួរ និងកសាងសំណុំរឿងចាត់ការបន្ដ រីឯកាបូបត្រូវបានប្រគល់ឲ្យ ជនរងគ្រោះវិញ៕​

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   សិស្សវិទ្យាល័យបឹងត្របែកម្នាក់ និងបក្ខពួក២នាក់ទៀត ទៅឆក់កាបូបពីស្ដ្រីម្នាក់ ត្រូវសមត្ថកិច្ចតាមបង្ក្រាប ។ គួររំលឹកផងដែរថា កម្លាំងនគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាសិស្សវិទ្យាល័យបឹងត្របែក និងបក្ខពួក២នាក់ទៀត បានធ្វើសកម្មភាពឆប់កាបូបដៃ ពីស្ដ្រីម្នាក់ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ នៅមុខផ្ទះលេខ៣៦ ផ្លូវ៩៩ ក្រុម២១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ប៉ុន្តែភ្លាមៗនោះត្រូវបានកម្លាំង នគរបាលដេញតាមបង្ក្រាប និងចាប់ខ្លួន ខណៈបក្ខពួកទាំង២នាក់នោះ បានរត់គេចខ្លួនបាត់។

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូបដៃ ពីជនរងគ្រោះដែលកំពុងជិះម៉ូតូ ជាមួយប្តី បានសម្រេច ប៉ុន្តែពេលបើកគេចនោះក៏ជ្រុល ទៅបុកម៉ូតូអ្នកដំណើរ បណ្តាលឲ្យដួលជ្រុះកាបូប ហើយត្រូវបាននគរបាល ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ចាន់ ពិសិដ្ឋ ជាសិស្សវិទ្យាល័យបឹងត្របែក រួមនឹងម៉ូតូជិះធ្វើសកម្មភាព ម៉ាក Honda C125 ព័ណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FT-9090 ព្រមទាំងដកហូតកាបូបជនរងគ្រោះ មកវិញផងដែរ ដែលក្នុងនោះមានលុយ១០ដុល្លារ ទូរស័ព្ទចុចពិល មួយគ្រឿង ចំណែកពីរនាក់ទៀតគេចខ្លួនរួចបាត់។

មន្ដ្រីដដែលបានបន្ថែមថា បើតាមចម្លើយសារភាព ពីជនសង្ស័យបានឲ្យដឹងថា បក្ខពួកដែលរត់គេចខ្លួនទាំង២នាក់ ទី១-ឈ្មោះ វង្ស ស៊ីថា អាយុ១៥ឆ្នាំ ជាអ្នកឆក់ និងទី២-ឈ្មោះ ចិន អាយុ១៩ឆ្នាំ ជាអ្នកជិះម៉ូតូបិទគូថ។ ចំណែកជនរងគ្រោះឈ្មោះ មុត ចន្ថា អាយុ៦១ឆ្នាំ ស្នាក់នៅ ផ្ទះលេខ២០៧បេ ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]