ស្រុក​ស្អាង ៖ ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវ​:​ លើ​ប្អូនស្រី​ជីដូនមួយ​របស់​ខ្លួន កាលពី​វេលា​យប់​ម៉ោង​ ៣និង​១០​នាទី​ចូល​ថ្ងៃ​ទី​២៥ តុលា ២០១៦ នេះ ដោយ​ជនសង្ស័យ​យក​ទួល​ណឺ​វី​ស គាស់​ហែក​ជញ្ជាំង​បន្ទប់​ ចូល​ក្នុងផ្ទះ​មក​សង្គ្រប់​លើ​នាង ហើយ​យក​ទួល​ណឺ​វី​សម​ក​ចាក់​នាង​ឱ្យ​រង​របួស​ផង​ដែរ ប៉ុន្តែ​សំណាងល្អ ត្រូវ​នាង​ស្រែក​ឱ្យ​គេ​ជួយ​ទាន់ ទើប​ជនសង្ស័យ​រត់​ចេញ​វិញ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​អាយុ​១៥​ឆ្នាំ រង​របួស​ស្នាម​ត្រង់​បំពង់​.​ក​ខាងស្ដាំ​៣​កន្លែង​, មុត​ត្រង់​ថ្ពាល់​ខាងឆ្វេង​១​កន្លែង និង​មុត​ត្រង់​ក្បាល​១​កន្លែង ។ ដោយឡែក ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​បាន​ឈ្មោះ​ទុ​យ ម៉េ​ង អាយុ​៤២​ឆ្នាំ ជា​ជាង​ផ្សា​ដែក​។

ប្រភព​បន្ត​ថា នារី​រង​គ្រោះ​កំពុង​ដេក​លក់​ នៅ​ក្នុង​បន្ទប់​ដែល​បាំងវាំងនន​ ក្នុងផ្ទះ​របស់​ខ្លួន​ម្នាក់ឯង ស្រាប់តែ​ជនសង្ស័យ (​ត្រូវជា​បងជីដូនមួយ​នារី​រង​គ្រោះ​) បាន​យក​ទួ​ណឺ​វី​ស​គាស់​ហែក​ទាញ​ ជញ្ជាំង​ស័ង្កសី​ចូល​បន្ទប់ រួច​ជនសង្ស័យ​បាន​ចូល​សង្គ្រប់​ពីលើ​នាង​ទាំង​ជាប់​មុង ដោយ​អង្គុយ​ពីលើ​ពោះ ហើយ​យក​ទួ​ណឺ​វី​ស​សំរាប់​វាស់​ចរន្ដអគ្គិសនី​ចាក់​បំពង់​.​ក​នាង បណ្ដាល​ឱ្យ​មុត​ជា​ច្រើន​កន្លែង រំពេច​នោះ នាង​ក៏​ស្រែកហៅ​ឱ្យ​គេ​ជួយ ទើប​ជនសង្ស័យ​រត់គេច​ខ្លួន​។

លុះ​បាន​បន្តិច​ក្រោយមក ទើប​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​តា​ខ្មៅ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ស្វាយ​រលំ បាន​ចុះ​ធ្វើ ការ​ឃាត់ខ្លួន​ជនសង្ស័យ​មក​ប៉ុស្ដិ៍​ស្វាយ​រលំ ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ទួ​ណឺ​វី​ស​ចាក់​បំពង់​.​ក​នាង​ពិតប្រាកដ​មែន ដោយ​អះអាង​ថា ខ្លួន​មាន​សភាព​ស្រវឹងស្រា​ខ្លាំង​វង្វេង ហើយ​មិន​មាន​បំណង​រំលោភ ឬ​សម្លាប់​ទេ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយផ្សេងទៀត នគរបាលស្រុកឆ្លូង បញ្ជួនខ្លួនជនសង្ស័យ​ម្នាក់ទៅតុលាការ ពីបទប៉ុនប៉ង​រំលោភលើ​ក្មេងស្រី។

កម្លាំងនគរបាលជំនាញស្រុកឆ្លូង នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ បានសម្រេចបញ្ជូនខ្លូនជនសង្ស័យម្នាក់ ទៅតុលាការ ក្រោយពីបានទទួលបណ្ដឹងពីម្ដាយរបស់ជនរងគ្រោះថា ជនសង្ស័យប៉ុនប៉ងរំលោភសេពសន្ថវៈទៅកូនស្រីរបស់ខ្លូន។ មន្ដ្រីនគរបាលស្រុកឆ្លូង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រ៊ីម ចាន់ធឿន អាយុ៤១ឆ្នាំ ហើយត្រូវបានឃាត់ខ្លូននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុចភូមិពង្រ៣ ឃុំពង្រ ស្រុកឆ្លូង បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីម្ដាយរបស់ក្មេងរងគ្រោះឈ្មោះញ ស ខ អាយុ១១ឆ្នាំ។

មន្ដ្រីដដែលបានបន្ដថា នៅយប់ទាបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ មុនពេលកើតហេតុ ក្មេងរងគ្រោះកំពុងតែគេង ស្រាប់តែមានដៃមករាវស្ទាបគូទនាងម្ដងហើយ ម្ដងទៀត ភ្លាមនោះជនសង្ស័យបាន​ស្ទុះមកច្របាច់មាត់ និងបំពង់ករបស់នាងជាប់មិនឲ្យស្រែក ហើយបានច្របាច់មាត់នាងរហូតដល់បាក់ធ្មេញខាងឆ្វេងអស់មួយ ពេលនោះនាងបានព្យាយាមរើបម្រាស់ រហូតផ្អើលឆោឡោ ទើបធ្វើឲ្យជន​សង្ស័យ​រត់គេចខ្លួនបាត់។

ក្រោយមកម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់​បានជនសង្ស័យតែម្ដង ហើយបានកសាងសំណុំរឿង​បញ្ជូនទៅតុលាការនៅព្រឹកនេះ ដើម្បីចាត់ការតាមច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]