ភ្នំពេញ៖ គួរឲ្យដឹងថា ព្រឹត្តការណ៍កីឡាជាតិ ដ៏ធំសម្បើមដំបូងបង្អស់នៅកម្ពុជា នឹងចាប់ផ្តើមដំណើរការសម្ពោធជាផ្លូវការ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៣:៣០នាទី ខាងមុខនេះហើយ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។

ទន្ទឹមនឹងនេះផងដែរ មុនថ្ងៃបើកសម្ពោធ គេឃើញមានវត្តមាន អត្តពលិក ក្រុមកីឡាករ កងពលទាហានលោតឆ័ត្រយោង និងសិល្បៈករ សិល្បៈការិនីជាច្រើន បានមកពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីធ្វើការហាត់សម សម្រាប់ពិធីបើកសម្ពោធផងដែរ។

កាលពីថ្ងៃច័ន្ទនេះផងដែរ កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស  ឱក សុគន្ធកញ្ញា ក៏បានមកកីឡដ្ឋានជាតិអូឡាំពិក​ ដើម្បីពិនិត្យទីតាំងសម្តែង ក្នុងឱកាសពិធីបើកសម្ពោធកីឡាជាតិ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖  គួរឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅ ក្រុមកងទ័ព ក៏ដូចជាកងយោធពលខេមរភូមិន្ទ និងក្រុមសិល្បករជាច្រើន បានមកធ្វើការហាត់សមនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកផងដែរ ក្នុងនោះមានដូចជា ការលោតឆ័ត្រយោងសម ដំណើរព្យុះហយាត្រា ក៏ដូចជាកម្មវិធីសម្តែងផ្សេងៗទៀតផងដែរ ដើម្បីត្រៀមដំណើរការនៃការបើកកម្មវិធី។ ចំនែកឯកាលពីម្សិលមិញវិញ នាពេលរាត្រី នៅពហុកីឡដ្ឋានជាតិ ក៏បានត្រៀមនូវគ្រឿងបច្ចេកទេសមួយចំនួនផងដែរសម្រាប់ត្រៀម ក្នុងនោះមានដូចជាការសមភ្លើងភ្លើងហ្វា ជាដើម។

គួរបញ្ជាក់ផងដែរថា កម្មវិធីសំខាន់ៗមួយចំនួននៃពិធីបើកមានដូចជា៖

១. ការលោតប៉ារ៉ាស៊ុតនាំ ទង់ជាតិ ទង់កីឡាជាតិ និងទង់អូឡាំពិក

២. សម្តែងក្បាច់គុនកងយោធពលខេមរៈភូមិន្ទ និងកីឡាគុនល្បុក្កតោ

៣. សម្តែងចលនាស្រប (គរុសិស្សអប់រំកាយ និងកីឡា)

៤. សម្តែងទស្សនីយភាពវប្បធម៌ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

៥. ក្បួនព្យុះហយាត្រាប្រតិភូកីឡារាជធានី-ខេត្ត និងកីឡាក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ

៦. ក្បួនដង្ហែទង់ជាតិ ទង់ហ្គេមកីឡាជាតិ និងទង់អូឡាំពិក (គោរពទង់ជាតិ)

៧. ពិធីរត់ភ្លើងគប់ និងដុតភ្លើងគប់

៨. បាញ់កាំជ្រួច ។

ដូច្នេះ បងប្អូនទាំងអស់គ្នា កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ក្នុងព្រឹត្តការណ៍ប្រវត្តិសាស្រ្តជាលើកដំបូងនេះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ខាងមុខ៕

ទស្សនារូបភាពការហាត់សម និងសកម្មភាពមួយចំនួន ក៏ដូចជាវីដេអូផ្សេងៗជុំវិញព្រឹត្តការណ៍កីឡាជាតិ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា