ភ្នំពេញៈពិធី​ការិនី និងតារាសម្តែង គង់ វង្សយ៉ាទី ចាប់​​តាំង​ពី​ចូល​សិល្បៈ​មក​នាង​បាន​ប្ដូរ​រថយន្ត​៣គ្រឿង​មក​ហើយ រថយន្ត​ដែល​នាង​ជិះ​ដំបូង​គេ គឺ​1-កាមេរីឆ្លាម ទី2- Lexus RX 300 និងទី3-Lexus GX 470។

កញ្ញា គង់ វង្សយ៉ាទី បានឲ្យដឹងថា បូក​ទាំង​ Lexus GX 470​នេះ គឺជារថយន្តទី3ហើយដែលបានប្តូរ ។ នាងទើប​តែ​ទិញ​រថយន្ត Lexus GX 470 ថែម​១គ្រឿង​ទៀតដោយទិញ​ច្រើន​ខែ​ហើយ ប៉ុន្តែ​អត់​​មាន​អ្នក​ចាប់​អារម្មណ៍។

តារា​ស្រី​សាច់សរូប​នេះ​ប្រាប់​ថា Lexus GX 470 ដែល​នាង​ទិញ​ស៊េរី​ឆ្នាំ២០០៥ ថ្លៃ​ខ្ទង់​៤ម៉ឺន​ដុល្លារ ដោយ​នាង​​ទិញ​ជិត​៥ខែ​មក​ហើយ។ មូលហេតុ​ដែល​នាំ​ឲ្យ​នាង​សម្រេច​ចិត្ត​ទិញ​រថយន្ត​១គ្រឿង​ថែម​ទៀត ​លើ​រថយន្ត​ដែល​មាន​ស្រាប់​នេះ ក៏​ព្រោះ​Lexus RX 300 ដែល​នាង​ធ្លាប់​ជិះ​​នោះ​វា​កាន់​តែ​ចាស់ ហើយ​នាង​បាន​​ផ្ទេរ​​រថយន្ត​នោះ ជូន​​ទៅ​ឪពុក​របស់​នាង។

ទោះជាការប្តូរនេះមានពាក្យចរចាមអារ៉ាមយ៉ាងណាក៏ តារា​ស្រី​សាច់សរូប​នេះ​ មិន​ខ្វល់​រឿង​អ្នក​​និយាយ​​ថា រថយន្ត​ដែល​នាង​ទិញ​នេះ​មាន​អ្នក​នេះ​អ្នក​នោះ ទិញ​ឲ្យ​ឡើយ ដោយ​នាង​លើក​ឡើង​ថា កើត​ចេញ​ញើស​ឈាម​ខ្លួន​ផ្ទាល់​តែ​ម្ដង។

សូមជម្រាបថា រឿង “ខ្មោច​ប្រពន្ធ​ស្ដេច​ល្បែង” ដែល​បង្កប់​ឈុត​រំលោភ​របស់ គង់ វង្ស​យ៉ាទី បាន​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ​ដែល​មាន​តារា​កិត្តិយស​ចូល​រួម​ដូចជា​លោក ប៉ែន ចំរ៉ុង លោក Makara Cool លោក ផាប់ ឃីស និង​លោក បញ្ញា​សិទ្ធ ជាដើម។រឿងនេះ​ជា​រឿង​ដុំ​លើក​ដំបូង​របស់ យ៉ាទី ហើយ​កញ្ញា​ក៏​បាន​គ្រង​តំណែង​ជា​តួឯក​ក្នុង​រឿង​នេះ​ផង​ដែរ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ វង្សយ៉ាទី