ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា តេង លក្ខិណា ត្រូវបានក្រុមគ្រួសាររៀបចំ ពិធីខួបកំណើតយ៉ាងសាមញ្ញ នៅក្នុងភោជនីយដ្ឋានមួយកន្លែង តែមានអត្ថន័យជ្រាលជ្រៅសម្រាប់រូបនាង ដែលបានជួបជុំគ្រួសារយ៉ាងកក់ក្តៅបែបនេះ។ 

តារាស្រីរូបនេះ បានតែងខ្លួនយ៉ាងស្រស់ស្អាត នៅក្នុងថ្ងៃកំណើតរបស់នាង កាលពី យប់ម្សិលមិញ ជាមួយនឹងរ៉ូបរឹបរាងពណ៌ខ្មៅ បន្ថែមជាមួយនឹងអាវធំពីក្រៅ។ ទិដ្ឋភាពនៃថ្ងៃខួបកំណើតរបស់ កញ្ញា តេង លក្ខិណា មិនមានសភាពអ៊ូអរ មនុស្សចូលរួមច្រើនកុះករ ដូចតារាផ្សេងៗទៀតនោះទេ គឺរូបនាងបានរៀបចំ យ៉ាងធម្មតាបំផុត ដោយមានតែសមាជិកគ្រួសារចូលរួមតែប៉ុណ្ណោះ។ 

ប៉ុន្តែអ្វីដែលសំខាន់ រូបនាងទទួលបាន កាដូយ៉ាងពិសេស ពីក្រុមគ្រូសារ គឺទូរស័ព្ទ iPhone7plus ពណ៌ផ្កាឈូក ដែលលាក់នៅក្នុងបាច់ផ្កា។ ជាពិសេសរូបនាង ក៏បានបង្ហោះសារជាមួយ នឹងភាពសប្បាយរីករាយក្នុងចិត្តដែរថា "Thank u for Surprise bd n nice gift to me my sweet family really love it"

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា តេង លក្ខិណា ត្រូវគេខ្សឹបខ្សៀវថា មានសម្ព័ន្ធភាពស្នេហ៍ជាមួយមន្ត្រីធំម្នាក់ ធ្វើការងារនៅ ស្ថាប័នរដ្ឋមួយ មានវ័យ ប្រហែល៤០ឆ្នាំប្លាយ ។

ក្រោយពីស្ងប់ស្ងាត់ បាត់មុខអស់មួយរយៈខ្លី តារាចម្រៀងវ័យក្មេង សម្តីមួយៗ កញ្ញា តេង លក្ខិណា ហាក់មានយីអ៊ុន ស្នេហ៍មិនធម្មតាឡើយ មានការទម្លាយឲ្យដឹង ពីប្រភពមជ្ឈដ្ឋាន ខាងក្រៅថា តារាចម្រៀងសាច់សខ្ចី ដូចបណ្តូលចេករូបនេះ កំពុងភ្ជាប់ស្នេហ៍ ជាមួយមន្ត្រី ធំសម្បូរទ្រព្យម្នាក់ យ៉ាងត្រជាក់ចិត្ត ។

បើតាមប្រភព ដែលខ្សឹបខ្សៀវ ពីមាត់អ្នកក្រៅសិល្បៈបានឱ្យដឹងថា បុរសជាមន្រ្តី កំពុងភ្ជាប់ទំនាក់ទំនង ស្នេហ៍ជាកញ្ញា តេង លក្ខិណា នេះមានវ័យ ប្រហែលជាង ៤០ឆ្នាំប្លាយ ជិះរថយន្ត Lexus 570 ពណ៌ស្ករ ហើយក៏មានអង្គរក្ស តាមការពារយ៉ាង ប្រកិតទៀតផង ។ ទោះបីជាយ៉ាងណាក្តី ពុំមានប្រភពណាមួយ ស្គាល់អត្តសញ្ញាណពិត របស់ បុរសសក់ល្បាយអាចម៍ខ្លា នោះឡើយ។

ប្រភពដដែលបន្តថា ក្នុង១ខែបុរសនោះ តែងមកជួប តេង លក្ខិណា យ៉ាងហោចណាស់ ២ ឬ ៣ដង ។ ម្យ៉ាងទៀត តារាចម្រៀង សម្បូរសាច់ ដើមទ្រូង នាង តេង លក្ខិណា ក៏ឧស្សាហ៍ចុះឡើង តាមផ្សារទំនើប ដើម្បីទៅទិញ ផលិតផល និង សម្ភារៈ ដែលមានតម្លៃថៃ្លៗ ទុកប្រើប្រាស់ ប្រចាំថ្ងៃ ទៀងផង ។

កញ្ញា តេង លក្ខិណា ក្រោយពីស្ងប់ស្ងាត់ បាត់មុខពីសិល្បៈ អស់មួយរយៈពេលធំមក នាងក៏បាន ផ្តើមលេចមុខជាថ្មី ឡើងវិញ ជាមួយអាជីពសិល្បៈ ជាតារាចម្រៀង។ ក្នុងនោះ តេង លក្ខិណា ក៏រកផលិតកម្មផ្ញើខ្លួន ដល់ពេលបច្ចុប្ប គឺឈានជើង ចូលក្នុងផលិតកម្ម M ។ បទចម្រៀងថ្មីៗ របស់នាង ដែលបានដាក់ចរាចណ៍ លក់នៅលើទីផ្សារ គឺហាក់មានការ គាំទ្រច្រើន គួរសមពីសំណាក់ មហាជន ក៏ដូចជា ស្រទាប់យុវវ័យ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តេង លក្ខិណា