កូរ៉េខាងត្បូង៖ តារាសម្តែងស្រីស៊ិចស៊ី  កញ្ញា ឌុច លីដា ដែលគេស្គាល់ថា ជាតួឯកស្រីក្នុងខ្សែភាពយន្តខ្មែរដ៏ល្បីប្រចាំឆ្នាំ២០១៦ «នារីវេទមន្ត»  បើនិយាយពីការងារសិល្បៈវិញ ទាំងការថតខ្សែភាពយន្ត និងដើរម៉ូត  មើលទៅនាងហាក់បីដូចជាកាក់កបខ្លាំង ដែលជាពិសេសនោះ គឺមមាញឹកថតឲ្យផលិតកម្មបរទេសទៀតផង។

បើយោងតាមរយៈគណនីហ៊្វេសប៊ុកផ្ទាល់របស់កញ្ញា ឌុច លីដា វិញ យើងឃើញថា នាពេលថ្មីៗនេះនាងត្រូវបានអញ្ចើញចូលរួម ក្នុងកម្មវិធីមហោស្រពខ្សែភាពយន្តមួយ ឬ Film Festival នៅប្រទេសកូរ៉េខាងត្បូង។

ក្នុងនោះផងដែរ ក៏យើងឃើញមានវត្តមានតារាសម្តែងប្រុស ជើងចាស់ប្រចាំប្រទេសកម្ពុជា និងជាដៃគូសម្តែងជាមួយនឹងនាង ឌុច លីដា ក្នុងរឿង«ស្បែកគង់» នោះគឺលោក ញ៉ែម សុគន្ធ ក៏បានចូលរួមក្នុងកម្មវិធីនោះផងដែរ៕

តោះកុំឲ្យខាតពេលយូរទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កាលពីឆ្នាំ២០១៤ តារាសម្តែងប្រុសស្រី មានភាពលេចធ្លោ នៅក្នុងរឿងខ្នាតអន្តរជាតិ មានចំណងជើងថា “ស្បែកគង់” គឺលោក ញ៉ែម សុគន្ធ និង កញ្ញា ឌុច លីដា រួមជាមួយក្រុមការងារបានបង្ហាញវត្តមាន យ៉ាងស្រស់ប្រិមប្រិយ នៅលើកញ្ចក់ ទូរទស្សន៍ថៃ ប៉ុស្តិ៍ លេខ៧ ជាលើកដំបូង 

តាមរយៈរូបថតជាច្រើន ដែលតារាស្រីច្រមុះស្រួច ទម្រង់មុខកូនកាត់ អឺរ៉ុប កញ្ញា ឌុច លីដា បង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាង កាលពី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ នេះ បានបង្ហាញឲ្យឃើញថា នាងរួម ជាមួយតារាសម្តែង ក្នុងរឿង “ស្បែកគង់” និងក្រុមការងារ ត្រូវបាន ខាងស្ថានីយទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៧ ទាក់ទងហៅ ទៅសម្ភាសន៍ ដោយផ្ទាល់ នៅប្រទេសថៃ ទាក់ទង និងរឿងខ្នាតអន្តរជាតិ មួយនេះ ព្រោះថាបន្ទាប់ពីរឿងមួយ នេះ ចាក់បញ្ចាំង នៅស្រុកយើងហើយ និងចាក់បញ្ចាំង នៅប្រទេស ថៃបន្តទៀត ។

បើយោងតាមប្រភពពី តារាសម្តែងក្នុងរឿង “ស្បែកគង់” មួយដួងបានលួច បង្ហើបឲ្យដឹង ដោយសុំមិន បញ្ចេញ ឈ្មោះថា ខ្សែភាពយន្ត ខ្នាតធំនេះ នៅពេលចាក់បញ្ចាំង នៅក្នុងស្រុក គឺទទួលបាន ការគាំទ្រច្រើន ។ ទន្ទឹមជាមួយគ្នានោះ សូម្បីតែប្រទេសជិតខាង ក៏មានការចាប់ អារម្មណ៍ដែរ ជាក់ស្តែង ដូចជាប្រទេសថៃជាដើម ។

សម្រាប់មូលហេតុ ដែលតួសំខាន់ ក្នុងរឿងនេះ នាំគ្នាចេញទៅប្រទេសថៃនោះ គឺតបតាមការអញ្ជើញ ពីខាងថៃ និងចូលរួមសម្ពោធ រឿងដែលមាន គម្រោងចាប់ផ្តើមចាក់បញ្ចាំង នៅរោងភាពយន្ត ទីក្រុងបាងកក ជិត១០រោង ស្របពេលជាមួយគ្នា ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា