រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ ទាំង​ស្រាតននលគក​ នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​អូ​យេ​ស​» ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ ។

ប្រភព​ពី​អ្នកបម្រើ​ ក្នុងផ្ទះ​សំណាក់​ខាងលើ​ បាន​ឲ្យ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៤​ល្ងាច ថ្ងៃ​ទី​២៤ ខែតុលា បុរស​ម្នាក់​បាន​មក​ជួល​បន្ទប់​លេខ​២០C នៅ​ជាន់​ទី​៣ ស្នាក់​នៅ ។ លុះ​ម៉ោង​ប្រហែល​ ៥​ល្ងាច​ថ្ងៃ​ដដែល​នារី​វ័យក្មេង​រង​គ្រោះ​បាន​មក​សួរ និង​ប្រាប់​ថា​ទៅ​ស្នាក់​នៅ​បន្ទប់​នោះ​ដែរ ។

អ្នកបម្រើ​ផ្ទះសំណាក់​ ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា លុះដល់​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៥​ខែ​ឆ្នាំ​ដដែល គាត់​ក៏​ឡើង​ទៅ​គោះ​ទ្វារ​ បន្ទប់​ដើម្បី​សម្អាត និង​សួរនាំ​ថា​តើ​ស្នាក់​នៅ​បន្ត​ទៀត​ឬ​យ៉ាងណា តែ​ពេល​ទៅ​គោះ​ទ្វារ​បន្ទប់​ គ្មាន​អ្នក​ណា​ម្នាក់​ឆ្លើយ​សោះ គាត់​ក៏​ចុះ​ទៅ​យក​សោ​មក​ចាក់​ ដើម្បី​ចូល​ទៅ​សម្អាត ស្រាប់តែ​ប្រទះ​ឃើញ​ នារី​វ័យក្មេង​រូប​នោះ​ដេក​ទាំង​អាក្រាត​កាយ​ននលគក​ ក៏​ចូល​ទៅ​អង្រួន​ជើង​បំណង​ ដាស់​ឲ្យ​ដឹងខ្លួន ពេល​នោះ​ទើប​គាត់​ដឹង​ថា នារី​វ័យក្មេង​រូប​នោះ​បាន​ ស្លាប់​បាត់​ទៅ​ហើយ ក៏​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ ដើម្បី​ឲ្យ​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។

ប្រភព​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​សមត្ថកិច្ច​ កំពុង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅឡើយ គឺ​មិន​ទាន់​អាច​បញ្ជាក់​ បាន​ពី​អត្តសញ្ញាណ និង​មូល​ហ​តុ​ដែល​បណ្ដាល​ឲ្យ​នារី​វ័យក្មេង​រង​គ្រោះ​ ស្លាប់​បាន​នៅឡើយ​ទេ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត នារីខារ៉ាអូខេ​រួមរ័ក​ជាមួយបុរស​អាវុធ​ហត្ថ​​ លុះព្រឹក​ឡើងត្រដ​ខ្យល់​ស្លាប់

សេចក្តីរាយ​ការណ៍​បឋម​​ឱ្យ​ដឹង​ថា នារី​​ខារ៉ាអូខេ​ម្នាក់​បាន​​ត្រដ​​ខ្យល់ និង​គាំងបេះដូង​​​ស្លាប់ ក្រោយពី​នាង​រួម​​ភេទ​ជាមួយ​បុរស​ម្នាក់ ដែល​​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​នៅ​ក្នុង​សណ្ឋាគារ «​មេគង្គ​ ហេង​ មហាផល​» បង្កឱ្យភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ស្ថិត​លើ​​វិ​ថី​កែវ​ចិន្តា ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ហើយ​ភ្លាម​ៗ​នោះ ​ក៏​ត្រូវ​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​កាល់​ម៉ែ​តដែរ​ តែ​នាង​បាន​​ហួសពេល​ទៅ​​ហើយ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ទុំ គឹ​ម​ហ៊ឺ អាយុ​២៥​ឆ្នាំ ជានា​រី​ខារ៉ាអូខេ​៧២ ​ម្តុំ​ដំបូក​ខ្ពស់ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​បុក ឃុំ​ព្រែក​ស្ពឺ ស្រុក​កោះធំ ខេត្តកណ្តាល ។ រីឯ​បុរស​ជា​មន្ត្រី​អាវុធហត្ថនោះ ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ។

ប្រភព​បន្ត​ថា នារី​រង​គ្រោះ​​និង​បុរស​ជា​អាវុធហត្ថ​ខាងលើ​ត្រូវ​គេ​​ដឹង​ថា មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ហើយ​មុន​ពេល​កើតហេតុ ពួក​គេ​ទាំង​២​នាក់​ បាន​មក​ចូលរួម​​ក្នុងពិធី​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​ខាង​បុរស​អាវុធហត្ថ ​នៅ​ម្តុំ​បឹង​ត្របែក ។ បន្ទាប់​ពី​ផឹកស៊ី​រួច ពួក​គេ​ទាំង​២​នាក់​ ធ្វើ​ដំណើរ​​​មក​រួមរ័ក​គ្នានៅ​​ក្នុង​សណ្ឋាគារ​ខាងលើ ។

លុះ​នៅ​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ ក៏​មានការ​ភ្ញាក់ផ្អើល​ថា នារី​រង​គ្រោះ​​បាន​ត្រដ​ខ្យល់រហូត​​គាំងបេះដូង​ស្លាប់​តែ​ម្តង ។ ទោះបីជា​យ៉ាងណា ករណី​នេះ សមត្ថកិច្ច​កំពុងធ្វើការ​​ពិនិត្យ និង​ស្រាវជ្រាវ​បន្ត ហើយ​ចំពោះ​សាក​សព​នារី​រង​គ្រោះ បន្ទាប់​ពី​ពិនិត្យ​និង​ធ្វើ​កោសល្យ​រួច​ នឹង​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]