ភ្នំពេញៈ នៅពេលថ្មីៗនេះ មានព័ត៌មានលេចឮថា តារាកំប្លែងស្រីល្បីឈ្មោះ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង នៅពេលថ្មីៗនេះបានរើឥវ៉ាន់ចេញពីផ្ទះ ដែលនាងនៅក្នុងបុរីពិភពថ្មីនោះ ព្រោះតែនាងមានបញ្ហាផ្ទៃក្នុង ជាមួយបងធម៌ហើយត្រូវ បានគេដកហូតយកផ្ទះរបស់នាងវិញ។ ជុំវិញព័ត៌មាននេះ ត្រូវបានម្ចាស់សាម៉ីខ្លួន នាង ខ្ញុង ចេញមុខអះអាងថា រឿងផ្ទះនោះមិនមែនបងធម៌ នាងដកហូតយកវិញទេ ពោលគឺនាងទេ ដែលជាអ្នកសម្រេចចិត្តចេញពីផ្ទះ និងប្រគល់ផ្ទះទៅឲ្យបងធម៌វិញ មិនដូចការលើកឡើង របស់មហាជនឡើយ។

ជួបសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៅក្នុងឱកាសដែល អ្នកនាង ខ្ញុង ចូលរួមសន្និសីទសារព័ត៌រឿង «បណ្តឹងស្រីទាំង៥» អ្នកនាង ខ្ញុង បានប្រាប់ដោយទទួលស្គាល់ថា នាងពិតជាបានចាកចេញពីផ្ទះ ដែលនៅក្នុងបុរីពិភពថ្មី ចេញប្រមាណ១ខែហើយ ដោយនាងបាននិយាយ ជាមួយខាងបងធម៌ ដែលជាម្ចាស់ហាងសម្អាងការ សុខគាបូតា រួចហើយនិងបានប្រគល់សោផ្ទះ ទៅឲ្យគាត់រួចហើយដែរ ។

តារាកំប្លែងដែលកំពុងតែឡើងកូដរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ការពិតទៅរឿងផ្ទះនោះ គឺបងធម៌គាត់ ឲ្យខ្ញុំនៅតាំងពីខ្ញុំចូលសិល្បៈដំបូងៗមិនមានជំហរ ដោយខ្ញុំធ្វើការ (ច្រៀងការ) ឲ្យគាត់រយៈពេល៤ឆ្នាំហើយ ហើយមូលហេតុដែលពេលនេះ ខ្ញុំសម្រេចចិត្តប្រគល់ផ្ទះឲ្យគាត់វិញ ព្រោះថាពេលនេះខ្ញុំមានលទ្ធភាព មានគោលជំហខ្លួនឯងអាចទិញផ្ទះ រស់នៅដោយខ្លួនឯង ទើបខ្ញុំសម្រេចចិត្តចាកចេញពីផ្ទះនោះ ទៅរស់នៅផ្ទះដែលជារបស់ខ្លួនឯង» ។

អ្នកនាង ខ្ញុង បានប្រាប់ឲ្យដឹងថា គិតរហូតមកដល់ពេលនេះ នាងបានចាកចេញពីផ្ទះបងធម៌ រយៈពេលមួយខែ ហើយដោយនាងជួលផ្ទះ គេនៅម្តុំវត្តទួល ដោយឡែកផ្ទះថ្មីរបស់នាង គឺមានទីតាំងនៅម្តុំស៊ីធីអ៊ីន ពេលនេះកំពុងសាងសង ប្រហែល២ខែទៀត ទើបរួចរាល់និងរើទៅនៅ ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង