ភ្នំពេញ៖ ចោរស្ទើរភ្លើងម្នាក់ បានប្រើប្រាស់កាំភ្លើងជ័រចូលផ្ទះពេទ្យ បំណងប្លន់ តែត្រូវម្ចាស់ផ្ទះរត់ចេញក្រៅ ហើយស្រែកឲ្យគេជួយ ហើយចោរនោះភ័យ បានរត់បាត់ស្រមោលភ្លាម ហេតុការណ៍នេះ បាន វេលាម៉ោង ៩ និង៥០នាទី ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចផ្ទះលេខ៤៣៦ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែប្រា ក្រុមទី១២ ខណឌច្បារអំពៅ ដែលមានម្ចាស់ផ្ទះឈ្មោះ ឆឹង មារតី អាយុ៥០ឆ្នាំ មុខរបរជាគ្រូពេទ្យ ។

ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅវេលាម៉ោង៩និង ៤៥នាទី មានក្មេងស្ទាវម្នាក់រាងខ្មៅស្តើង ពាក់ម៉ាស់ អាយុប្រហែល២០ស្តើង សំរុកចូលផ្ទះជាមួយកាំភ្លើង ១ដើម ភ្ចង់គាត់ ហើយក៏កញ្ឆក់យកកូនក្មេងនៅលើដៃម្ចាស់ផ្ទះ អាយុ៩ខែ ជាចំណាប់ខ្មាំង ដោយយកកាំភ្លើងភ្ចង់គំរាមបាញ់ សម្លាប់កូនក្មេងភ្លាម បើសិនមិនយកលុយឲ្យទេនោះ ។ ប៉ុន្តែភ្លាមៗនោះ គាត់បានរត់ចេញក្រៅ ហើយស្រែកឲ្យគេជួយ ដោយភ័យខ្លាចពេក ចោរក៏បានទម្លាក់ក្មេង និងកាំភ្លើងរត់ចេញក្រៅបាត់ស្រមោល ។

បច្ចុប្បន្នជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ព្រែកប្រា ដើម្បីជាប្រយោជន៍ដល់សមត្ថកិច្ច ស្រាវជ្រាវ និងកំណត់មុខសញ្ញា ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀតកាលពីលើកមុន

បុរសម្នាក់រងរបួសក្បាលធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសដៃបន្តិចបន្តួច បន្ទាប់ពីត្រូវបានក្រុមចោរមួយ ក្រុមដេញកាប់ប្លន់យកម៉ូតូ Zoomer X មួយគ្រឿងទៅបាត់។

ហេតុការណ៍កាប់ប្លន់មួយនេះបានកើតឡើងនាម៉ោង ២៖២០នាទីរំលងអាធ្រាត្រទី ១៤ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំណុចម្ដុំផ្សារទំនប់ផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូរងរបួសដៃមានឈ្មោះ សុីម សុខរុន ភេទប្រុស អាយុ២២ មុខរបរផ្សារដែក ស្នាក់នៅនិងស្រុកកំណើតភូមិវត្តស្នោ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ម្នាក់ទៀតមានឈ្មោះ ញឹម រ៉ាក់ ភេទប្រុស អាយុ ២៥ មុខជាងផ្សាដែក ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា។

ជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ គឺរូបគេទាំងពីរនាក់​ នឹងមិត្តភក្ដិរបស់គេផ្សេងៗទៀត បានមកពីផឹកសុី និងដើរលេងនៅម្ដុំណាហ្គា។ បន្ទាប់ពីផឹកសុីរួចពួកគេបានជូនមិត្តភក្ដិម្នាក់ឈ្មោះ កម រាជ អាយុ២៣ឆ្នាំ មុខរបរជាងកញ្ចក់មកផ្ទះជួលប្រពន្ធ នៅចំនុចកើតហេតុហើយខាងលើដោយជិះម៉ូតូចំនួនបួនគ្រឿង រួមទាំងម៉ូតូជនរងគ្រោះផងដែរ លុះចូលទៅក្នុងប្លុកផ្ទះជួលមិត្តភក្ដិខាងលើ ដោយសារតែប្លុកនោះជាចំនុចស្ងាត់ជ្រងំហើយម៉ូតូជនរងគ្រោះ នៅក្រោយគេភ្លាមៗនោះ ក៏មានក្មេងស្ទាវចំនួនបីនាក់ ដើរចេញមកពីក្នុងប្លុកផ្ទះជួលនោះ ហើយបានដកដាវសាំម៉ូរៃ កាប់ជនរងគ្រោះទាំងពីរនាក់ ដែលបណ្ដាលអោយជនរងគ្រោះម្នាក់ត្រូវក្រុមចោរកាប់ក្បាល២ដាវវណ្តាលឲ្យរងរបួសធ្ងន់ និងម្នាក់ទៀតរងរបសដៃខាងឆ្វេងបន្តិចបន្តួច។

បន្ទាប់ពីជនរងគ្រោះរងរបួសហើយ ក្រុមចោរបានយកម៉ូតូជនរងគ្រោះ ជិះរត់គេចខ្លួនដោយសុវត្ថិភាព ចំណែកម៉ូតូដែល ត្រូវគេកាប់ប្លន់យកទៅនោះគឺម៉ាក​ Zoomer X សេរីឆ្នាំ ២០១៦ ពណ៌ខៀវលាយ ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ 1FY-0649 ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានមិត្តភក្ដិឌុបតាម ម៉ូតូបញ្ជូនមក កាន់មន្ទីរពេទ្យ ដើម្បីព្យាបាល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]