ភ្នំពេញ ៖ នារីវ័យក្មេង លក់គ្រឿងសំណង់ ម្នាក់ត្រូវបានជនសង្ស័យ ចំនួន៤នាក់ ជិះម៉ូតូ កៀរ និងដកកាំភ្លើង ភ្ជង់ប្លន់យកម៉ូតូស្កុបពី មួយគ្រឿង ព្រមទាំងយកលុយ នៅក្រោមកែប ម៉ូតូចំនួន១៥០០ដុល្លារអាមេរិក បានសម្រេច ដោយសុវត្ថិភាព កាលពីវេលាម៉ោង៨យប់ ថ្ងៃ ទី២២ ខែធ្នូ ឆ្នាំ២០១១ តាមបណ្ដោយផ្លូវ ម៉ៅសេទុង កែងផ្លូវលេខ១៥៥ ជាប់របងវត្ដ ទួលទំពូង ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹង ថា នារីវ័យក្មេងដែលត្រូវចោរភ្ជង់ប្លន់នេះ មាន ឈ្មោះ អ៊ឹម កក្កដារតនា អាយុ ២១ឆ្នាំ មាន មុខរបរលក់គ្រឿងសំណង់ ស្នាក់នៅផ្ទះលេខ ៦០២ ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា បើតាមពាក្យបណ្ដឹង របស់នារីរងគ្រោះ នៅមុនពេលកើតហេតុ នារី រងគ្រោះបានជិះម៉ូតូម៉ាកស្កុបពី ចេញពីផ្សារ ក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅផ្ទះ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានជន សង្ស័យចំនួន៤នាក់ ជិះម៉ូតូម៉ាក ទំនើប២គ្រឿង មកកៀរឱ្យឈប់ ហើយមានគ្នាវាម្នាក់ចុះពីលើ ម៉ូតូ មកភ្ជង់ឱ្យនារីរងគ្រោះ ប្រគល់សោម៉ូតូ ឱ្យពួកវា ប៉ុន្ដែនារីរងគ្រោះមិនព្រម ពួកវាក៏បាន វាយ និងរុញនារីរងគ្រោះទម្លាក់ពីលើម៉ូតូ ហើយ យកម៉ូតូបានដោយសុវត្ថិភាព ជិះឆ្ពោះទៅទិស ខាងត្បូងបាត់ស្រមោលតែម្ដង។

ពាក្យបណ្ដឹងបានរៀបរាប់ថា នារីរងគ្រោះ បានជិះម៉ូតូមកពីផ្សារផែនសលតែម្នាក់ឯងទេ ក្នុងបំណងត្រឡប់ទៅផ្ទះ នៅផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ។ នារីរងគ្រោះបន្ដថា សម្ភារៈបាត់បង់ រួមមានម៉ូតូស្កុបពីមួយគ្រឿង និងលុយចំនួន១៥០០ដុល្លារ នៅក្រោមបែក ម៉ូតូ ដែលម៉ូយទើបនឹងសងថ្លៃគ្រឿងសំណង់ផង ដែរ៕

ដក​ស្រង់​ពី​គេហទំព័រ​ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]