ភ្នំពេញ៖ ក្រោមកិច្ចសហប្រត្តិការរវាងអង្គការ JICA និងរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារការដ្ឋាន បានចាប់ផ្តើមតម្លើង បង្គោលភ្លើងស្តុបថ្មីចំនួន ១០០ទីតាំង ក្នុងរាជធានីភ្នំពេញ ។

សម្ភារៈ បរិក្ខារភ្លើងស្តុបជាផលិត ផលរបស់ក្រុមហ៊ុន Mitsubishi របស់ប្រទេសជប៉ុន។ ព្រមជាមួយនេះ បើតាមគម្រោងក៏ នឹងតម្លើងកាមេរ៉ាចំនួន ២៦កន្លែង ហើយនឹងត្រួតពិនិត្យបញ្ជរ ភ្លើងស្តុបចរាចរដោយប្រព័ន្ធ ស្វ័យប្រវត្តិនៅបន្ទប់ត្រួតពិនិត្យ Control Room មួយ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀតកាលពីលើកមុន

សាលារាជធានីភ្នំពេញ និងអង្គការចៃកា របស់ជប៉ុន នឹងដំឡើងភ្លើងស្តុបចំនួន ១០០កន្លែងបន្ថែមទៀត នៅតាមបណ្តាដងវិថីនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ខាងមុខ។

នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ នៅសាលប្រជុំរបស់សាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយផលប៉ះពាល់ ពីគម្រោងតម្លើងភ្លើងស្តុបចំនួន ១០០កន្លែងបន្ថែមទៀត នៅតាមបណ្តាដងវិថីនានា ក្រោមជំនួយឧបត្ថម្ភ ពីសំណាក់អង្គការចៃកា។

ក្នុងដំណាក់កាលទី១នេះ នឹងតម្លើងភ្លើងស្តុបចំនួន១០ទីតាំងរួមមានៈ១-ប្រសព្វផ្លូវលេខ៥៩៨ ផ្លូវលេខ៥៩២ និងផ្លូវលេខ៣៣៧ , ២-ប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវលេខ២៦១ , ៣-ប្រសព្វមហាវិថីព្រះមុនីវង្សនិងផ្លូវលេខ៨០ , ៤-ប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ៨៦, ៥-ប្រសព្វតិរវិថីស៊ីសុវត្ថិ និងផ្លូវលេខ១១០ , ៦-ប្រសព្វតិរិវិថីស៊ីសុវត្ថិនិងផ្លូវលេខ១៥៤ , ៧-ប្រសព្វមហាវិថីព្រះសីហនុ និងមហាវិថីព្រះមុនីវង្ស , ៨-ប្រសព្វមហាវិថីព្រះសីហនុ និងផ្លូវលេខ១០៥, ៩-ប្រសព្វមហាវិថីព្រះមុនីរ៉េត និងផ្លូវលេខ៣៣៨ , ១០-ប្រសព្វផ្លូវលេខ២៧១ និងវិថីទេព ផន។

សូមបញ្ជាក់ថា គម្រោងដំឡើងភ្លើងស្តុបបន្ថែមនេះ ជាផ្នែកមួយនៃជំនួយរបស់អង្គការចៃកា ដែលបានសន្យានឹងជួយបណ្ដុះបណ្តាល ខាងផ្នែកបច្ចេកទេស និងធនធានមនុស្ស ដល់អ្នកបើកបររថយន្តក្រុងសាលារាជធានីភ្នំពេញ ព្រោះបច្ចុប្បន្នសេវារថយន្តក្រុងដឹកជញ្ជូន សាធារណៈមួយនេះ ទទួលបានការពេញនិយម ពីសំណាក់ប្រជាពលរដ្ឋនៅភ្នំពេញ ជាពិសេសសិស្ស និស្សិត ព្រះសង្ឃដែលបានប្រើសេវា រថយន្តក្រុងដោយមិនចាំបាច់បង់ប្រាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]