(ភ្នំពេញ)៖ បន្ទាប់ពីបង្ហាញវត្តមាន ចូលសម្តែងជាថ្មី ក្រោយបាត់មុខពីវិស័យសិល្បៈ អស់មួយរយៈ​មកនោះ តារាសម្តែងចង្កាស្រួច កញ្ញា សុខ ស្រីម៉ុច ពេលនេះ​បានចាប់ផ្តើម មានទីផ្សារសិ​ល្បៈឡើងវិញ ជាមួយការគ្រងតំណែង ធ្វើជាប្រព្ធរបស់តារាកំប្លែង ដ៏មានប្រជាប្រិយភាព ប្រចាំស្ថានីយទូរទស្សន៍​ CTN គឺនាយ ពែក​មី ក្នុងភាពយន្តថ្មី មានចំណងជើងថា «អំបិល»។

ថ្លែងប្រាប់ឲ្យដឹង តាមទូរស័ព្ទនាព្រឹក ថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៦នេះ តារាសម្តែ​ងសម្តី​ផ្អែម​​ ក​ញ្ញា សុខ ស្រីម៉ុច បាននិយាយថា «ច៎ា​បង.! សម្រាប់អាជីពសិល្បៈរបស់ខ្ញុំ បច្ចុប្បន្ន គឺមានភា​ពមមា​ញឹកគួរសម ក្រោយពីខ្ញុំបានប្រកាស ទទួលយកកាសម្តែងជាថ្មីឡើងវិញ បន្ទាប់ពីផ្អាកសម្តែង មួយរយៈពេលខ្លី ដោយសារសំងំសម្រកទម្ងន់ អស់រយៈពេល២ឬ៣ខែ មកនោះ!»។

តារាសម្តែង​កញ្ញា សុខ ស្រីម៉ុច បាននិយាយទៀតថា បច្ចុប្បន្ននាងក៏កំពុងបង្ហាញវត្តមាន សម្តែ​ង​ក្នុង​ខ្សែភាពយន្ត របស់ស្ថានីយទូរទស្សន៍​​ CTN គឺរឿង «អំបិល» ដែលនាងត្រូវសម្តែង ធ្វើ​ជា​ប្រ​ពន្ធតារាកំប្លែងនាយ ពែកមី។ មិនតែប៉ុណ្ណោះថ្មីៗនេះ ក៏មានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥​ បា​នទំនាក់ទំងហៅនាងឲ្យទៅសម្តែង ក្នុងរឿងថ្មីផងដែរ។

កញ្ញា សុខ ស្រីម៉ុច បាននិយាយបន្ថែមថា ចាប់ពីពេលនេះទៅ នាងនឹងបន្តខិតខំប្រឹងបញ្ចេ​ញ ​ស​ម​ត្ថ​ភាពសម្តែងឲ្យអស់ពីលទ្ធភាព ដើម្បីប្រកួតប្រជែងយក​ទីផ្សារគាំទ្រ ពីសំណាក់ទស្សនិក​ជន ​នា​​ពេលបច្ចុប្បន្ន ដោយមិនគិតថា ត្រូវបានតំណែងជាតួអ្វីនោះឡើយ ពោល​គឺធ្វើយ៉ាង​ណា​ឲ្យ​អា​ជី​ព​សិល្បៈរបស់នាងកាន់ តែមានភាពរីកចម្រើន ដូចតារាប្រុស-ស្រីឯទៀត។ ម្យ៉ាងទៀ​ត​ដោ​យសាតែអំឡុង ពេលនាងចាប់ផ្តើមវិលចូលសល្បៈ​នេះឡើងវិញ ឃើញថា មា​នបណ្តាផលិតករមួយចំនួន បានចាប់អារម្មណ៍ទាក់ទងហៅថតនោះ ទើបធ្វើឲ្យនាងកាន់តែមានទំនុកចិត្ត និងក្តីសង្ឃឹមខ្ពស់ ដើម្បីបន្តអាជីពនេះទៅមុខទៀត៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  សុខ ស្រីម៉ុច ផ្អាក​ពីសិល្បៈ ព្រោះ​ឡើង​ទម្ងន់ ។ គួរឲ្យរំលឹកផងដែរថា តារាសម្តែង មានប្រជាប្រិយភាព កញ្ញា សុខ ស្រីម៉ុច  សាងកេរ្ដិ៍ឈ្មោះ ល្បីក្នុងទីផ្សារសម្តែង ដែលមហាជន ពេញនិយមជាច្រើន មើលឃើញពី ទេពកោសល្យ និងតែងតែកោត សរសើរពីសមត្ថភាព ពិសេសស្ទីល នៃការរៀបចំតុបតែងខ្លួន បែបសាមញ្ញៗ តែមើលទៅស្រស់ស្អាត គួរឲ្យស្រឡាញ់ និងទាក់ទាញ សម្រាប់ស្រទាប់មិត្ត យុវវ័យសម័យថ្មី ។

ស្របពេលជាមួយគ្នានេះ ក៏មានទស្សនិកជន អ្នកគាំទ្រ និងអ្នកនិយមតាមដាន រឿងរ៉ាវតារា ក្នុងស្រុកបាននាំគ្នា និយាយថា ស្រីម៉ុច ចាប់តាំងពីមាន ឈ្មោះល្បី និងទាញបាន ប្រជាប្រិយភាពខ្លាំង ក្នុងពេលពីរបីឆ្នាំ ចុងក្រោយនេះឃើញថា នាងហាក់ឡើង យីអ៊ុនខ្ពស់ ធ្វើឲ្យមានសាច់ មានឈាមស្រស់ថ្លា រីកមុខមាត់ ដូចគ្រាប់ជី ។ ប៉ុន្តែអ្វីដែលចម្លែក នោះនៅត្រង់ថា ហេតុអ្វីពេលនេះ ស្រីម៉ុច ដូចជាពុំសូវឃើញ បង្ហាញវត្តមាននៅ ក្នុងកម្មវិធីសម្តែង ដូចមុនទៅវិញ ឬមួយនាងឈប់ ពីសិល្បៈទៅហើយ?

ឆ្លើយតបទៅនឹង ចម្ងល់ខាងលើ តារាសម្តែងសម្តី មួយៗកញ្ញា សុខ ស្រីម៉ុ បានប្រាប់ គេហទំព័រកម្សាន្ត LookingTODAY តាមទូរស័ព្ទ កាលពីកន្លងទៅនេះ នាងពុំបានឈប់ ពីវិស័យសិល្បៈនោះទេ ហើយមូលហេតុ ដែលធ្វើឲ្យនាង ហាក់រយាលឃ្លាត ឆ្ងាយសិល្បៈ មួយរយៈនេះ ដោយសារមានបញ្ហា ផ្ទាល់ខ្លួនបន្តិចបន្ទួច ។

កញ្ញា សុខ ស្រីម៉ុច បញ្ជាក់ថា «ខ្ញុំមិនបានឈប់ ពីសិល្បៈទេបង...! គឺគ្រាន់តែផ្អាកសិន ព្រោះឥឡូវ ខ្ញុំធាត់ខ្លាំងពេក (ឡើងគីឡូ) ។ កត្តានេះហើយ ដែលធ្វើឲ្យខ្ញុំ មិនសូវចង់ បង្ហាញវត្តមាន ក្នុងការចេញសម្តែង ឬតាមកម្មវីធីនានានោះ ។ ប៉ុន្តែនៅពេល ខ្ញុំសម្រកគីឡូបានវិញ ពេលណានោះ ខ្ញុំនឹងចាប់ផ្តើម ទទួលយកការហៅ សម្តែងឡើងវិញ...» ។

តារាសម្តែង សុខ ស្រីម៉ុច បានបន្តទៀតថា កាលពីមុននាង មានមានទម្ងន់ ត្រឹមតែ៤៩គីឡូ តែប៉ុណ្ណោះ តែឥឡូវឡើង រហូតដល់ ៥៤គីឡូ ពោលគឺឡើង ដល់ទៅ ៥គីឡូក្រាម ។ មូលហេតុដែល ធ្វើឲ្យនាងឡើង គីឡូដូច្នេះ គឺមកពីនាងញ៉ាំ មិនតមអាហារ នឹងរវល់ការងារ ផ្ទាល់ខ្លួនហត់ ទើបពេលខ្លះបណ្តាលឲ្យ នាងញាំបានច្រើន ឡើងគីឡូ បែបនេះតែម្ដង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]