ថៃ៖ សម្រាប់រដូវកាលបុណ្យកឋិនទាននាឆ្នាំនេះ គូស្នេហ៍តារាដ៏ផ្អែមល្ហែមមួយគូ គឺលោក Nadech និងកញ្ញា YaYa បានចូលរួមសហការគ្នាយ៉ាងរីករាយ ប្រារព្ធធ្វើពិធីកឋិនទានយ៉ាងធំសម្បើមអស្ចារ្យប្រចាំឆ្នាំមិនដូចជាឆ្នាំកន្លងទៅនោះទេ ដោយបានធ្វើការដហ្ហែរនាំយកអង្គកឋិនទានទាំងមូលទៅវត្ត Rattanamongkol ដែលមានទីតាំងស្ថិតនៅខេត្ត Khon Kaen។

នៅក្នុងពិធីទាំងមូលយើងឃើញមាន វត្តមានរបស់ឳពុកម្តាយ និងចាស់ទុំទាំងសងខាងរបស់ Nadech និង YaYa ព្រមទាំងសាច់ញាតិជិតឆ្ងាយ ភ្ញៀវកិត្តិយស អ្នកមានមុខមានមាត់នៅក្នុងសង្គមជាច្រើនផងដែរ នាំគ្នាមកចូលរួមយ៉ាងច្រើនកុះករគួរឱ្យរីករាយណាស់។

នៅក្នុងពិធីបុណ្យបានរៀបចំយ៉ាងអធិកអធមជាមួយនឹងការចូលរួមដ៏ច្រើន លើសលប់ផងដែរ ពីសំណាក់អ្នកគាំទ្ររបស់តារាប្រុសស្រីទាំងពីរនាក់ និងអ្នកកាសែតជាច្រើននាក់ផ្សេងទៀត ហេតុនេះក៏ជាកត្តាមួយជួយជម្រុញ ឱ្យការប្រមូលបច្ច័យក្នុងឱកាសបុណ្យកឋិននៅក្នុងលើកនេះទទួលបានថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ គឺអាចប្រមូលថវិកាសរុបបានចំនួនរហូតដល់ទៅ ២,៣៥២,២៧៦ បាតឯណោះ ដែលគិតជាដុល្លារស្មើប្រមាណ ៦៧, ២៥១ ដុល្លារអាមេរិក។ នេះគឺពិតជាបុណ្យកឋិនទានមួយដ៏អស្ចារ្យ មិនចាញ់មហាសេដ្ឋីក្នុងស្រុកទាំងឡាយ ដែលធ្លាប់បានធ្វើកាលពីឆ្នាំមុនៗមកទេ។

ក្រៅពីនេះគូស្នេហ៍ដ៏សាកសមទាំងពីរនាក់ ឆ្លៀតនៅក្នុងឱកាសដ៏ធំដំនេះក៏បាន ឧទ្ទិសកុសលដល់ព្រះមហាក្សត្រ ព្រះបាទ Bhumibol Adulyadej ទៀតផង។ អ្នកគាំទ្របានសរសើរមិនដាច់ពីមាត់ថា គូស្នេហ៍ក្មេងខ្ចីមួយគូនេះ ពិតជាឡូយមែន ជាតារាមានប្រជាប្រិយភាពខ្ពស់ហើយ នៅថែមទាំងជាអ្នកមានទៀត ទៅណាមកណាម្តងៗមានអ្នកគាំទ្រតាមដង្ហែរជាប់មិនដាច់ដូចជាមហាសេដ្ឋីលំដាប់ខ្ពស់មួយដែរ ដែលមានអ្នកដើរតាមស្អេកស្កះ រកកន្លែងទូលាយស្រួលមើលមុខ ពួកគេទាំងពីរឱ្យបានច្បាស់សឹងតែមិនបានផង៕

ទស្សនាកម្រងរូបភាពស្អាត របស់ Nadech និង YaYa ក្នុងពីធីបុណ្យកឋិនទាន កាលពីថ្ងៃទី ២២ តុលា ២០១៦ កន្លងទៅនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]