ភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង សារ៉ាយ សក្ខណា ត្រូវបានគេទម្លាយថា ច្រមុះស្រួចដែលអ្នកគាំទ្របានឃើញសព្វថ្ងៃនេះ មិនមែនជាច្រមុះធម្មជាតិនោះឡើយ គឺរូបនាង ធ្លាប់បានចាក់ខ្ទង់ច្រមុះបន្ថែម ដើម្បីលើកសម្រស់ឲ្យកាន់តែស្រស់ស្អាត។

សម្រាប់សារដ៏ខ្លី ដែលត្រូវបានទំព័រហ្វេសប៊ុកមួយបង្ហោះឡើង ពាក់ព័ន្ធនឹងការកែច្រមុះរបស់តារាស្រីកូនមួយរូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងចែករំលែកគ្រប់ៗគ្នា ខណៈដែលកន្លងមករូបនាង មិនដែលបង្ហើបពីការកែកុនសម្រស់នោះទេ។

យ៉ាងណាមិញ នេះគ្រាន់តែជាការលើកឡើងពីភាគីម្ខាងប៉ុណ្ណោះ ដែលការពិតយ៉ាងណាម្ចាស់សាមីខ្លួន មិនទាន់បានបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ ដែលយើងនឹងសង្ឃឹមថា រូបនាង នឹងចេញមុខបកស្រាយក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យមហាជនអស់ចម្ងល់ ពាក់ព័ន្ធនឹងខ្ទង់ច្រមុះរបស់នាង ថាធ្លាប់បានប្រើប្រាស់ នូវវិធីសាស្រ្តចាក់ច្រមុះ ដូចជាពាក្យគេនិយាយមែន ឬយ៉ាងណា៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកនាង សារ៉ាយ សក្ខណា ត្រូវម្តាយក្មេកទិញកាបូបខ្ទង់ពាន់ដុល្លារឲ្យ។

តារាសម្ដែងស្រីស្រស់សោភា នៅតែមានទីផ្សារខ្ពស់ ក្នុងពិភពសម្ដែង អ្នកនាង សារ៉ាយ សក្ខណា ត្រូវបានគេដឹងថា នាងទើបតែបានចាកចេញ ពីមាតុភូមិកំណើតរបស់ខ្លួន នៃទឹកដីកម្ពុជា ដើម្បីទៅជួបស្វាមី ដែលរស់នៅលើទឹកដីអាមេរិកវិញ បន្ទាប់ពីនាង បានសម្រុកថតរឿង ថតស្ពតពាណិជ្ជកម្ម និង រកលុយពេញមួយទំហឹង រហូតគ្មានថ្ងៃសម្រាក នៅផ្ទះត្រឹមត្រូវឡើយ។

អ្វីដែលធ្វើឲ្យ តារាសម្ដែង សារ៉ាយ សក្ខណា កាន់តែមានទឹកចិត្ត មិនចេះហត់នឿយនោះ គឺគ្រាន់តែនាង ទៅដល់ទឹកដីអាមេរិកភ្លាម ម្ដាយក្មេក បានជូនកាដូ ជាទីគាប់ចិត្ត នូវកាបូបយូរមួយភ្លែត តែម្ដង ដែលតម្លៃកាបូប ដ៏ស្រស់ស្អាតនេះ ត្រូវបានគេដឹងថា ខ្ទង់រាប់ពាន់ដុល្លារឯណោះ។

តារាសម្ដែង អ្នកនាង សារ៉ាយ សក្ខណា ពេលមកលែងស្រុកខ្មែរ មិនមែនត្រឹមតែមកលេងធម្មតាទេ ពោលគឺនាងមកក្នុងបំណងសម្ពោធគ្លីនិក ថែរក្សាសម្ផស្ស «ស៊ីណូ» ដែលបានចំណាយលុយ អស់រាប់ម៉ឺនដុល្លារ ក្នុងការបើកឲ្យដំណើរការ បើទោះបីជានាង មិនបាននៅមើលការខុសត្រូវ ដោយផ្ទាល់ក៏ដោយ ក៏អ្នកនាងមិនបានព្រួយបារម្ភដែរ ព្រោះអ្វីៗ នាងបានរៀបចំជាប្រព័ន្ធ រួចស្រេចទៅហើយ។

អ្នកនាង សារ៉ាយ សក្ខណា ជាតារាសម្ដែងស្រី មានភាពល្បីល្បាញ មិនស្រកស្រុតប្រជាប្រិយភាពឡើយ ទោះបីជានាង បានដកខ្លួនពីការសម្ដែងក៏ដោយ ប៉ុន្តែពេលនាង ត្រឡប់មកប្រទេសកំណើតវិញម្ដងៗ សារ៉ាយ សក្ខណា បានក្លាយជាផលិតផល ដែលផលិតករ ចង់បានយកមកសម្ដែងក្នុងរឿង របស់ខ្លួនបំផុត ។

សារ៉ាយ សក្ខណា កាន់តែភ្ញាក់ផ្អើលបំផុត ព្រោះគ្រាន់តែនាង ទៅដល់ សហរដ្ឋអាមេរិកភ្លាម ម្ដាយក្មេករបស់នាង បានធ្វើឲ្យភ្ញាក់ផ្អើល ដោយទទួលបានកាបូបដៃ ប្រេនប្រេនម៉ាក «អិលវី» ដែលមានតម្លៃ ខ្ទង់ពាន់ដុល្លារឯណោះ។ សារ៉ាយ សក្ខណា ពិតជារំភើបចិត្តណាស់ រហូតបានថ្លែងអំណរគុណម្ដាយក្មេកថា «សុំអួតមួយណា មកដល់ផ្ទះភ្លាម បានកាដូមួយភ្លែត អរគុណម្ដាយក្មេក!»។

សារ៉ាយ សក្ខណា បានអរគុណម្ដាយក្មេក ដែលស្រឡាញ់នាង ពិសេសគាត់យកចិត្តទុកដាក់លើនាង ពិតជាជាភ័ព្វសំណាងរបស់មនុស្ស នៅពេលបានប្ដីល្អ ចេះស្រឡាញ់ថ្នាក់ថ្នម និងជាមនុស្សកាន់តែសំណាងជាងនេះ ពេលបានឪពុកម្ដាយក្មេក ប្រកបដោយទឹកចិត្តល្អ និងមានព្រហ្មវិហារធម៌ ចំពោះកូនប្រសារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា