ភ្នំពេញ៖ បន្ទាប់ពីចេញបទចម្រៀងមនោសញ្ចេតនាជ្រាលជ្រៅ ចាក់ចំក្រអៅបេះដូង អ្នកមានស្នេហាទាំងអស់ ក្រោមចំណងជើងថា «មនុស្សប្រុសម្នាក់នេះ ចេះឈឺចាប់ហើយ» មិនទាន់បានប៉ុន្មានផង ពេលនេះលោក ងួន ចាន់ដេវីត ឬដែលមានឈ្មោះហៅក្រៅថា G-Devith តារាចម្រៀងកាលីប បែបយុវវ័យសម័យថ្មីមានអ្នកគាំទ្រជាច្រើនស្គាល់ថា គឺជាកម្លោះសង្ហាឡូយឆាយមួយរូប និងមានកំពស់ខ្ពស់រហូតដល់ ១.៨៨ ម៉ែត្រឯណោះ បានបញ្ចេញស្នាដៃបទថ្មី បែបញាក់កន្ដ្រាក់អារម្មណ៍របស់ខ្លួនថ្មី មួយបទបន្ថែមទៀតហើយ ដែលមានចំណងជើងថា៖ «LET IT GO»។

បទនេះមានច្រៀងលាយភាសាជាតិ និងភាសាអង់គ្លេសរ៉េបបញ្ចូលគ្នា ឡូយអស់ទាស់  ព្រមជាមួយនឹងស្នាដៃនិពន្ធបទថ្មីប្លែកអារម្មណ៍ ក្នុងរសជាតិថ្មីមួយផ្សេង ដែលមិនធ្លាប់មានពីមុនមក។ បទញាក់កន្ដ្រាក់អារម្មណ៍នេះ កំពុងអង្រួនបេះដូង អ្នកគាំទ្រជាច្រើននាក់ឮហើយចង់ឡើងរាំភ្លែតតែម្តង។ មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក៏មានអ្នកគាំទ្រមួយចំនួនកោតសរសើរថា ជី ដេវីត ចេញមួយបទៗមក សុទ្ធតែប្លែក ហើយថ្មីចង់ឡើងរាំទាំងអស់ មិនថាបទថ្មី ឬបទចាស់ដូចជាបទ៖ G-Devith No Smoke, Perfect Gentleman, Queen, Hand Up, Turn Up, កាហ្វេ ១៥០០៛, រាំញីកែងជើង, រាំពាក់ម៉ាស់, រាំឡាំប៉ាដា, ស្រលាញ់បង ម៉ែឲ្យជិះឆ្កែ, រាំគ្រលែងចង្កេះ, សម្លសម្លក់, តាក់ទីងណឹងៗ ជាដើម គឺសុទ្ធតែជាបទញាក់ល្បីៗ ឮហើយចង់រាំទ្រាំមិនបាន។ លើសពីនេះ បទរបស់លោកភាគច្រើ ចេញមកមួយបទណា ក៏គួរឱ្យចង់រាំដែរ មិនថាយុវវ័យ ឬកូនក្មេងតូចៗនោះឡើយ។

ចង់ដឹងថា បទ៖ LET IT GO ទើបតែចេញមកក្រោយនេះ មានបទភ្លេង ញាក់កន្ដ្រាក់អារម្មណ៍ ឈរជើងមិននឹង អាចទាញអ្នកគាំទ្រ​ឱ្យឡើងរាំលេង នៅលើឆាក យ៉ាងណាខ្លះនោះ? តោះទៅស្តាប់ OFFICIAL TEASER ជាមួយគ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត