(បន្ទាយមានជ័យ)៖ តូបអាជីវករខ្មែរដែលលក់ដូរនៅក្នុងផ្សារឡុងគឺ ប្រទេសថៃ ជាប់ព្រំប្រទល់ជាមួយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន៤តូប ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមួយតូបខូចខាតទាំងស្រុង និង៣តូបទៀតខូចខាតមួយចំនួន ដែលគិតជាទឹកប្រាក់អស់ប្រមាណ១០លានបាត ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖១៥នាទី ព្រឹកទៀបភ្លឺថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមមន្រ្តីនគរបាលបឹងសាគូ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

មន្រ្តីនគរបាលបានបញ្ជាក់ថា «នៅម៉ោង៣៖១៥នាទីព្រឹកទៀបភ្លឺនេះ នាទីយប់មានករណីអគ្គិភ័យឆេះតូបរបស់អាជីវករខ្មែរចំនួន៤តូប​ នៅចំណុចជួរថៃផានីត ដែលមានលេខតូប k7 k8 k9 និង k10 ម្ចាស់តូបឈ្មោះ កន្ថា និងនីតាចំណែកពីរនាក់ទៀតពុំទាន់បានអត្តសញ្ញាណនៅឡើយទេ»។

មន្រ្តីនគរបាលបានបន្តទៀត ក្រោយកើតហេតុភ្លាមៗ មានការជួយអន្តរាគមន៍ពីក្រុមការងាររថយន្តពន្លត់អគ្គិភ័យ ដែលមានការចូលរួមខាងតម្រួត និងទាហានឈុតខ្មៅ និងស្ថាប័នដែលពាក់ព័ន្ធ ហើយបានរលត់ជាស្ថាពរនៅម៉ោង៣៖៤៥នាទីយប់(ថ្ងៃដដែល) ។ សរុបនៃការ ខូចខាត៤តូប គឺខូចខាតទាំងស្រុង១ តូបឆេះតិចតួចសម្ភារលក់មានភួយ ខោអាវជជុះនិងខោអាវថ្មី សរុបជាប្រាក់អស់ជាង១០លានបាត៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី២ ក្បែរផ្សារទួលសង្កែ បានរលត់ហើយ ក្រោយអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចទាន់ពេល ។ គួររំលឹកផងដែរថា អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅជាន់ទី២ តាមផ្លូវលេខ៩៣ ក្បែរផ្សារទួលសង្កែ ក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ បានរលត់ទៅហើយ កាលពីវេលាម៉ោងប្រមាណ៣៖៤០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ បន្ទាប់ពីមានការជួយអន្តរាគមន៍ទាន់ពេលវេលាពីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ កើតឡើងគឺមកពីឆ្លងចរន្តភ្លើង ប៉ុន្តែមិនបានបំផ្លាញទ្រព្យសម្បត្តិធំដុំនោះទេ។ រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង បានទៅកាន់កន្លែងកើតហេតុ ប៉ុន្តែបានបាញ់តែមួយរថយន្តប៉ុណ្ណោះ។ នៅកន្លែងកើតហេតុគេក៏សង្កេតឃើញអភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងអភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី ក៏ដឹកនាំកម្លាំងទៅជួយអន្តរាគមន៍ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]