ភ្នំពេញ៖ បន្ទាប់ពីតារាកំប្លែងអ្នកនាងប៉េងប៉ោង កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យ កាល់ម៉ែត្រ ដោយសារតែមានជំងឺលើសឈាម និងពិបាកដកដង្ហើមនោះ ស្រាប់តែកាលពីល្ងាចថ្ងៃម្សិលមិញនេះលោក សាវិន ហ្វីលីព ដែលជាតារាសម្តែង និងជាផលិតករផង ក៏ត្រូវបានឡានសាមុយដឹកនាំខ្លួនចូលទៅកាន់បន្ទប់ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗដូចគ្នាដែរ ដោយសារតែឈាមច្រាលឡើង ព្រមទាំងបេះដូងធ្វើទុក្ខខ្លាំងផង នៅពេលដែលកំពុងតែអង្គុយ ទទួលទានហ្វឹរនៅម្តុំកោះពេជ្រ។

គិតមកទល់នឹងព្រឹកនេះ តាមរយៈកូនស្រីរបស់លោកសាវិន ហ្វីលីព ផ្ទាល់តែម្តងបានឱ្យដឹងថា ពេលនេះស្ថានភាពជំងឺរបស់លោកបានធូរស្បើយ បន្តិចហើយ ដោយបានចាកចេញពីបន្ទប់សង្រ្គោះបន្ទាន់ និងកំពុងតែ សម្រាកយកកម្លាំង ដើម្បីឱ្យក្រុមគ្រួពេទ្យបន្តតាមដានអាការៈបន្ថែមទៀត។ តារាទាំងពីរដួងនេះត្រូវបានទស្សនិកជនជាច្រើនស្គាល់ថា គឺជាតួអង្គសំខាន់ នៅក្នុងរឿង «ខូចចិត្តអាជីព» របស់ផលិតកម្មរ៉ុកដែលកំពុងតែថតមិនទាន់ចប់ នៅឡើយ។ ក្នុងនោះលោក សាវិន ហ្វីលីព និងអ្នកនាងប៉េងប៉ោងបានចាប់ដៃគ្នា តម្រូវឱ្យដើរតួសម្តែងធ្វើជាលោកប៉ា និងអ្នកម៉ាក់ របស់អ្នកនាង សុខ សោម៉ាវត្តី ដែលជាតួឯកស្រីនៅក្នុងរឿងផងដែរ។

អ្នកនាង ប៉េងប៉ោង នៅមន្ទីរពេទ្យកាល់ម៉ែត្រ
លោក សាវិន ហ្វីលីព

ពិតជារឿងចៃដន្យស្មានមិនដល់មែន ដែលពួកគាត់ទាំងពីរនាក់ បែរជាមកឈឺ ដំណាលគ្នាយ៉ាងដូច្នេះ គឺត្រូវសង្រ្គោះបន្ទាន់ទាំងគូតែម្តង។ ចុះរឿង ដែលត្រូវថតប្លង់បន្តទៅមុខទៀត នឹងទៅជាយ៉ាងណាវិញ ឬក៏ត្រូវផ្អាកមួយរយៈសិន? មានតែរង់ចាំមើលទាំងអស់គ្នា បន្ទាប់ពីតួសម្តែងទាំងពីរនាក់ អាចជាសះស្បើយពីជំងឺ ហើយពួកគេអាចថតរឿងបានបន្តទៀតដែរឬទេ?

ទោះជាយ៉ាងនេះក្តី ក៏មានទស្សនិកជន ព្រមទាំងអ្នកគាំទ្រជាច្រើន បាននាំគ្នាជូនពរ សូមឱ្យពួកគាត់ទាំងពីរ មានសុខភាពល្អ ឆាប់ជាពីជំងឺមកបៀតបៀនទាំងឡាយ ហើយនៅតែបន្តអាជីព របស់ខ្លួននៅក្នុងសង្គមសិល្បៈរបស់យើង ទៅថ្ងៃខាងមុខទៀត៕

អ្នកនាង ប៉េងប៉ោង, លោក សាវិន ហ្វីលីព និង អ្នកនាង​សុខ សោម៉ាវត្តី សម្តែងនៅក្នុងរឿង
អ្នកនាង​ សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព