ភ្នំពេញ៖ ប្រិយមិត្ដភាគច្រើន ប្រាកដជាបានអានអត្ថបទព័ត៌មានមួយ កាលពីម្សិលមិញ ទាក់ទិននឹងការវាយប្រហារ ទៅលើក្រុមគ្រួសារលោក អ៊ិន​ សុភិន ដែលធ្វើឡើងតាមរយៈម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា Chea Songheang។

នៅក្នុងការវាយប្រហារ ក៏មានការបកអាក្រាតពីរឿងអាស្រូវកូនស្រីរបស់ លោក អ៊ិន​ សុភិន អ្នកនាង ភិន សុដាលីស ផងដែរ ដូចជាទៅលើ អត្តចរិតមិនល្អ និងប្រវត្ដិស្នេហារបស់ដាលីស តាំងពីមុនចុះសំបុត្រអាពាហ៍ពិពាហ៍រៀបការជាមួយនឹង លោក ប៉ែន ចំរ៉ុង ជាដើម។

ខាងក្រោមនេះជាសារ ដែលម្ចាស់គណនីនេះ បានចែករំលែក និងភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នា៖

យ៉ាងណាមិញ ក្រោយពីអត្ថន័យសារខាងលើ បានបែកខ្ចរខ្ចាយពេញហ្វេសប៊ុក និងត្រូវបានចុះផ្សាយជាព័ត៌មានមក ម្ចាស់សាមីខ្លួន អ្នកនាងដាលីស ក៏បានបង្ហោះជារូបភាព និងសារ បែបប្រយោលនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ ដែលបង្កប់ដោយអត្ថន័យ ដូចជា មានតែខ្លួនយើងទេ ដែលដឹងពីរឿងខ្លួនយើង ជាដើម។

គួររំលឹកថា ក្រោយពីអ្នកនាង ភិន សុដាលីស បានសម្រាលកូនស្រី ដោយសុវត្ថិភាពរួចមក បានធ្វើឲ្យបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន បង្ហោះនូវរូបថត និងវីដេអូជាច្រើនកូនស្រីរបស់នាង។ ចំណែកឯលោក ប៉ែន ចំរ៉ុង មិនបានធ្វើការឆ្លើយតប យ៉ាងក្បោះក្បាយអ្វីនោះទេ គ្រាន់តែមានជាការបង្ហើរសារតាមហ្វេសប៊ុក កាលពីសប្ដាហ៍មុន ទាក់ទិនទៅរឿងលែងលះ ជាមួយនឹង អ្នកនាងដាលីស ដូចជា៖ ភិនសុដាលីស ឆ្អែតចិត្តនឹងសម្តី ប៉ែន ចំរ៉ុង កាលគ្រានៅតុលាការ ទើបមិនឲ្យជួបមុខ កូនស្រី) រឿងនៅតុលាការ តុលាការបានសំរេចសាលក្រមរួចរាល់ហើយ ហើយពេលនោះ នៅក្នុងតុលាការយា៉ងណាមានតែ តុលាការ ចៅក្រម មេធាវី និង សាមីខ្លួនទើបដឹងរឿងពិតយា៉ងច្បាស់ ។ សូមមេត្តាបណ្តាសាពត៍មាន និង អ្នកអត់ដឹងរឿងច្បាស់ បញ្ឈប់សកម្មភាព ដែលធ្វើអោយសម្ពន្ធភាព និង ជីវភាពរស់នៅរបស់អ្នកដ៏ទៃមានបញ្ហាបានទេ រឺគ្រាន់តែជាជីព ។ខ្ញុំមិនបកស្រាយ គឺខ្ញុំមានហេតុផលរបស់ខ្ញុំ ហើយក៏គ្រាន់តែមិនចង់បន្តបញ្ហាជាមួយអ្នកណាទៀត ព្រោះអ្វីៗត្រូវបានបញ្ចប់ហើយ។តែរឿងកូន និងឳពុក គឺរឿងមនោសញ្ចេតនាមួយផ្សេងទៀត សូម្បីតែច្បាប់ក៏មិនអាចកាត់ផ្តាច់បានដែរ ។សូមទោសទុកជាមុន បើការបញ្ចេញមតិរបស់ខ្ញុំប៉ះពាល់ដល់សតិអារម្មណ៍អ្នកណាម្នាក់ (ថ្ងែស្អែកមានរឿង អីកើតឡើងគ្មានអ្នកណាដឹងទេ សូមរក្សាទឹកចិត្តល្អ ការគិតល្អ ស្វែងរកអនាគតល្អ ដើម្បីរស់ក្នុងពិភពលោកដ៏ស្រស់ស្រាយនេះបន្តទៀត ) ៕

រូបភាព អ្នកនាង ភិន សុដាលីស
រូបភាព កូនស្រីអ្នកនាង ភិន សុដាលីស
រូបភាព លោក ប៉ែន ចំរ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស