(កំពង់ធំ)៖ មន្រ្តីនគរបាលចរាចរណ៍ខេត្តកំពង់ធំ២នាក់ បានស្លាប់ ក្រោយពេលដែលរថយន្តដឹកទំនិញធន់ធំមួយគ្រឿង បានបុករថយន្តរបស់ពួកគេ នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុច ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ស្នងការនគរបាលខេត្តកំពង់ធំលោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះថា មន្រ្តីនគរបាលចរាចរណ៍របស់លោកទាំង២បានស្លាប់ ខណ:ពួកគេកំពុងធ្វើដំណើរតាមរថយន្ត ទិសដៅពីខេត្តកំពង់ធំ ទៅសៀមរាប ហើយរថយន្តដឹកទំនិញទិសដៅបញ្ច្រាស់គ្នា។

បើលោកស្នងការ មន្រ្តីនគរបាលចរាចរណ៍ទាំង២នាក់នេះ បម្រើការងារនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត។

មន្រ្តីនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ណាង និងម្នាក់ទៀតឈ្មោះ ម៉ក់ បញ្ញា ចំណែកម្ចាស់រថយន្តដឹកទំនិញរងរបួសស្រាល។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ជើងគោកខេត្ត​ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   បុរសម្នាក់ ត្រូវរថយន្តបុក ធ្លាក់ទឹកប្រឡាយ​ ស្លាប់ ។ គួររំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ វាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និង រថយន្ត ធ្លាប់ប្រឡាយទឹក កាលពីវេលាម៉ោង១៩ និង១៥នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា រថយន្ត និងម៉ូតូបើកស្របទិសគ្នា ដោយម៉ូតូបើកមុខ ដល់ចំណុចកើតហេតុ ម៉ូតូបត់ឆ្វេងឆ្លងផ្លូវជាតិ មិនមានការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យរថយន្តម៉ាក កាមរី(Camry )​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C:7323 បើកពីកើតទៅលិច បុកម៉ូតូ ស្កុបពី ពណ៌ស គ្មានស្លាកលេខ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់។

លោកអធិការនគរបាលស្រុកបានបន្តថា ជនរងគ្រោះមានឈ្មោះ គឹម មន្និចាន់រ័ត្ន ភេទស្រី អាយុ៣៦ឆ្នាំ មានមុខរបរបុគ្គលិកសណ្ឋាគារ រស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំពោះរថយន្ត និងម៉ូតូ រួមទាំងរ ជនរងគ្រោះ​ ក្រោយពេលកើតហេតុ១ម៉ោង ទើបរកសាកសពឃើញ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]