ស្នាមញញឹម ផ្តល់នូវភាពស្រស់ស្រាយ និងភាពទាក់ទាញ ចំពោះបុគ្គលខ្លួនឯងផ្ទាល់ ក៏ដូចជាមនុស្សដែលនៅជុំវិញខ្លួន ហេតុនេះហើយ ស្នាមញញឹមត្រូវបានគេប្រៀបទៅនឹងទឹកដមនៃជីវិត។

យ៉ាងណាមិញ ស្នាមញញឹមដ៏ទាក់ទាញរបស់បុគ្គលម្នាក់ៗ គឺមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹង សោភ័ណភាពមាត់ធ្មេញ ជាពិសេសគឺតំបន់ធ្មេញមុខ។ អាស្រ័យហេតុនេះហើយ ការបាត់បង់ធ្មេញមុខ ឬការដាក់ធ្មេញមុខមិនបាន ត្រឹមត្រូវតាមបច្ចេកទេស ក៏ជាកត្តាធ្វើឲ្យបុគ្គលមួយចំនួនលែងហ៊ានញញឹម និយាយស្តី បាត់បង់ទំនុកចិត្តរបស់ខ្លួន ហើយពេលខ្លះលែងហ៊ានចូលរួម សកម្មភាពសង្គមទៀតផង។

វិធីសំខាន់មួយដែលអាចជួយ បង្កើនសម្រស់ស្នាមញញឹមបាននោះ គឺការដាក់ធ្មេញ។ តែទោះជាយ៉ាងណា ការដាក់ធ្មេញមិនបាន ត្រឹមត្រូវតាមបច្ចេកទេស ផ្តល់ផលអវិជ្ជមានដល់សោភណ្ឌភាពធ្មេញដូចជា ធ្វើឲ្យអញ្ចាញប្រែជាពណ៌ក្រមៅ ខ្លិនមាត់មិនល្អ ងាយរបូត ពិបាកទំពារនិងបាត់បង់ទំនុកចិត្តពេលញញឹម។

➢ បើដូច្នេះ តើធ្វើដូចម្តេចទើបអាចញញឹមប្រកបដោយភាពទាក់ទាញសារជាថ្មី?

ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ មន្ទីរព្យាបាលធ្មេញបស្ចិម បានរៀបចំក្រុមទន្តបណ្ឌិតឯកទេស ក្នុងគោលបំណងនាំមកជូនលោកអ្នក នូវស្នាមញញឹមប្រកបដោយភាពទាក់ទាញសារជាថ្មី ជាមួយនឹងអ្នកឯកទេសដូចជា៖

• ផ្នែកអញ្ចាញធ្មេញ៖ អញ្ចាញធ្មេញ ជាជាលិកាទន់ ដែលគ្របដណ្តប់ជុំវិញធ្មេញ និងឆ្អឹងដែលទ្រទងធ្មេញ។ ដើម្បីស្តារសោ ភ័ណ្ឌភាពអញ្ចាញធ្មេញញញឹម យើងមានវិធីដូចជា៖
− ការវះកាត់អញ្ចាញ ដែលមានប្រវែងធ្មេញខ្លីឲ្យមានប្រវែងសមស្រប
− ការប្រែក្លាយអញ្ចាញពណ៌ក្រម៉ៅ ឲ្យទៅជាពណ៌ស៊ីជម្ពូ
− ការវះកាត់ ដើម្បីកាត់បន្ថយការញញឹមចេញអញ្ចាញខ្លាំង (lip lowering procedure) ដែលជាបច្ចេកទេស ចុងក្រោយដោយមិនចាំបាច់ធ្វើការពត់ធ្មេញ ។ 

• ផ្នែកសោភ័ណភាពនិងការដាក់ធ្មេញ៖ បច្ចេកវិទ្យាចុងក្រោយផ្នែកសោភ័ណភាពដែលបានអនុលោម តាមប្រព័ន្ធព័ត៌មានវិទ្យាហៅកាត់ថា DSD ត្រូវបានប្រើប្រាស់ ដើម្បីបង្កើតស្នាមញញឹមដ៏ល្អឥតខ្ចោះ (Ideal Smile Line) ដោយមានសហការជាមួយនឹងបច្ចេកវិទ្យាថ្មីមួយឈ្មោះថា Veneer ដែលតារាហូលីវូតភាគច្រើន បានប្រើប្រាស់លើធ្មេញរបស់ខ្លួន។ តាមរយៈបច្ចេកវិទ្យាថ្មីនេះ លោកអ្នកមិនចាំបាច់ស្រោបធ្មេញលោកអ្នកទាំងស្រុងនោះទេ ពីព្រោះថា Veneer អាចជួយលោកអ្នកឲ្យទទួលបានស្នាមញញឹមតាមបែបធម្មជាតិប្រកបដោយភាពទាក់ទាញមកវិញបាន។ មួយវិញទៀតជាមួយនឹងប៉សឺលែលជំនាន់ថ្មី (Zirconium) ដែលជាប្រភេទធ្មេញដែលគ្មានលោហៈខាងក្នុង លោកអ្នកពិតជាលែ ងមានកង្វល់ជាមួយនឹងការដាក់ធ្មេញសិប្បនិម្មិតទៀតហើយ៕

រៀបរៀងដោយ៖ ទន្តបណ្ឌិត សំរិទ្ធិ សុភ័ក្រ្ត & ទន្តបណ្ឌិត ហា លៀងរ័ត្ន
មន្ទីរព្យាបាលធ្មេញបស្ចិម សាខាវិមានឯករាជ្យ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]