ធម្មតាទេ សម្រាប់មនុស្សប្រុស បើមានរូបមិនស្អាត មនុស្សមិនសូវចង់រាប់អានទេ។ រូបស្អាតវាមិនមែនអាស្រ័យ ទៅលើកំពស់នោះទេ តែវាក៏ត្រូវទាក់ទងនឹងទំងន់ដែរ។ ខាងក្រោមនេះជាបទពិសោធន៍របស់បុរសម្នាក់ ទាក់ទងនឹងការឡើងទំងន់៖

សួស្តីអ្នកទាំងអស់គ្នា!ថ្ងៃនេះខ្ញុំរីករាយមែនទែនដូច្នេះ ចង់លើកយកអត្ថបទមួយយកមកសរសេរជូន បងប្អូនប្រិយមិត្តបានអានលេង អំពីបទពិសោធន៍ពិតរបស់ខ្ញុំ។ ខ្ញុំជាកូនអ្នកកសិករតែជីវភាព គ្រាន់បើដែរព្រោះដីស្រែចំការ គោក្របីមានច្រើននិយាយអោយចំទៅឈ្មោះ ជាកសិករមែនតែជីវភាពម៉ាអែម! ក្នុងភូមិគ្រូសារខ្ញុំមានជាងគេ សុំទោសរាងអួត បន្តិចហើយតែបងប្អូនកុំប្រកាន់អី។ ខ្ញុំជាសិស្សរៀននៅវិទ្យាល័យមួយតែសុំមិនបញ្ចេញ ឈ្មោះខ្ញុំមិនអួតទេខ្ញុំរៀនពូកែ ប៉ុន្តែខ្ញុំមានបញ្ហាមួយទាក់ទង ទំងន់ និងមាឌ ចំនែកកំពស់មិន ជាបញ្ហាអីទេសម្រាប់ខ្ញុំ។ ខ្ញុំមានទំងន់ 48kgហើយបើមាឌមិនបាច់និយាយ បងប្អូនគ្រាន់តែស្មានទៅក៏ដឹងដែ របើនិយាយចំពោះមនុស្សស្រីមិនសូវជាបញ្ហាទេ ប៉ុន្តែបើនិយាយចំណោម មនុស្សប្រុសវាជាបញ្ហាខ្លាំង។ បងប្អូនសាកគិតមើលទៅ ខ្ញុំមានកំពស់ 1.65m ហើយទំងន់តែ 48kg ពេលឆ្លុះកញ្ចក់ម្តងៗមើលរាងខ្លួនឯង ដូចមនុស្សមិន ដែលបានញ៉ាំបាយចឹងឡើងចម្អឹងៗ ពេលទៅរៀនមិត្តភក្តិតែង បង្អាប់លេងរហូត។ខ្ញុំបានស្រលាញ់ស្រីម្នាក់រៀន សាលាជាមួយគ្នាតែបន្ទប់ខុសគ្នា ហើយពេលដល់ម៉ោងសំរាកម្តង ខ្ញុំតែងតែទៅលួចមើលនាងតាមបង្អួចរហូត។

ថ្ងៃមួយត្រូវបាន នាងស្តីថាឲ្យមើលរាងខ្លួនឯងមើល ដូចអ្នកកើតអេដស៍ខ្ញុំមិនស្រលាញ់ទេ បើមានសង្សាររាងចឹងខ្មាស់គេណាស់។ ខ្ញុំខិតខំហាត់ប្រាណ និងបរិភោគអាហារ ដែលមានជាតិវីតាមីន ដើម្បីអោយធាត់ខ្ញុំធ្វើអីចឹង ជាប្រចាំ ចំនែកម៉ែពុក ខ្ញុំគិតថាខ្ញុំប្រហែលជាមានព្រូនក្នុងពោះ ហើយបានជាញាំអី ក៏មិនធាត់ដែរ គាត់បានទៅទិញថ្នាំទំលាក់ ព្រូនមកអោយលេប តែអត់ឃើញមានព្រូនអីផង។ នៅសាលាមិត្តភក្តិម្នាក់ៗ និយាយថាហែងប្រហែលកើតអេដស៍ទេដឹង តែនេះគ្រាន់ជាការលេងសើច ដើម្បីតែសប្បាយរបស់ពួកវា ប៉ុន្តែពាក្យនេះធ្វើអោយ ខ្ញុំខ្មាស់អ្នកផ្សេងដែលមិនមែនជាមិត្តភក្តិខ្ញុំ ហើយគេមិនដឹងគេស្មានតាចឹងមែន តាមពិតមិត្តខ្ញុំវានិយាយលេងទេ។

ចំណែកពាក្យសំដីមិត្តរបស់ខ្ញុំគឺ ខ្ញុំមិនដែលប្រកាន់ទេ ព្រោះពួកវាតាចឹងតាំងពីដើមមកម្លេះ។ ខ្ញុំបានទៅជួបគ្រូពេទ្យ ដើម្បីទទួលយកដំបូន្មាន គ្រូពេទ្យបានប្រាប់ថាប្អួនគួប្រើប្រាស់ អាហារបំប៉នដើម្បីជំនួយការឡើងទំងន់ ពេលត្រលប់មកវិញខ្ញុំទៅរកទិញ អាហារបំប៉នមកប្រើប្រហែល២ ទៅ ៣ខែពេលទៅឡើងថ្លឹងជញ្ជីងនៅដដែលមិនឃើញ ឡើងទៅណាសោះ។ ខ្ញុំផ្លាស់ប្តូរផលិតផល ពីមួយទៅមួយហើយព្យាយាមហាត់ប្រាណរហូត ទីបំផុតខ្ញុំទទួលបានលទ្ធផលមួយ គឺអស់សង្ឃឹមខ្ញុំមិនឡើងគីឡូដដែល ចាប់តាំងពីពេលនោះមក ខ្ញុំឈប់ប្រើផលិតផលអស់ទាំង នឹងទៀតហើយគ្មានបានលទ្ធផលអីផង ខ្ញុំហាត់តែប្រាណទៅបានហើយ។

ស្រាប់តែថ្ងៃមួយមិត្តភក្តិបានមកប្រាប់ថា “ពួកម៉ាកៗអញបានឃើញ Page មួយគេមានលក់ផលិតផលអាហាបំប៉ន បង្កើនទម្ងន់ Super Gainer អញឃើញគេសរសើរថាល្អគ្រប់គ្នាហែង ប្រើអានឹងម្តងទៅចាំអញជូនទៅទិញ” មិត្តភក្តិរបស់ខ្ញុំ ជំរុញអោយទៅទិញមកប្រើហើយ ថែមទាំងជូនទៅទិញទៀតផង។

បន្ទាប់ខ្ញុំក៏យល់ព្រមទៅទិញសាកល្បង ក្រោយពេលប្រើប្រាស់ផលិតផល Super Gainer បាន១កំប៉ុងមកហើយគួបផ្សុំ ការហាត់ប្រាណផងខ្ញុំឡើងបាន ៤គីឡូ ពេលនេះខ្ញុំឡើងគីឡូបាន ៥២ហើយ។

ខ្ញុំសប្បាយចិត្តណាស់មិត្តរបស់ខ្ញុំ វាក៏សប្បាយចិត្តដែរ ហើយខ្ញុំអោយវាជូនទៅទិញមក ២កំប៉ុងទៀត ឥឡូវខ្ញុំមានទម្ងន់ 60kg ហើយពេលនេះខ្ញុំសប្បាយចិត្តជាពន់ពេកពីដំបូងគ្មាន ស្រីណាមកស្រលាញ់ខ្ញុំទេតែឥឡូវសំបូរណាស់ ព្រោះឥឡូវខ្ញុំសង្ហារមិត្តភក្តិ ខ្ញុំសរសើគ្រប់គ្នាថាខ្ញុំឥលូវរាងឡូយម្ល៉េះ។

នេះដោយសារផលិតផល Super Gainerធ្វើអោយខ្ញុំមានទំងន់សម នឹងកំពស់ទើបធ្វើអោយរាងរបស់ខ្ញុំ ស្អាតហើយឡូយចឹង។ អគុណណាស់មិត្តសំលាញ់ ដែលខិតខំជម្រុញខ្ញុំ ជាពិសេសអគុណទៅ ផលិតផលបង្កើនទំងន់និងសាច់ដុំ Super Gainer ដែលបានជួយខ្ញុំ។

លោកអ្នកអាចរកទិញបាននៅក្រុមហ៊ុន Angkor Beauty តាមរយៈគេហទំព័រ www.angkorbeauty.net ឬតាមអាស័យដ្ឋានក្រុមហ៊ុនផ្ទាល់, ផ្លូវលេខ 271, ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ និងទំនាក់ទំនងតាមលេខទូរស័ព្ទទាំង 3ខ្សែ : 088 2424 888 , 098242888 ,011808189 ។ល។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]