ភ្នំពេញ៖ ក្រោយទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ និងសំណង់ផ្ទះល្វែង វីឡា គ្រប់ប្រភេទអស់ រយៈពេលមួយឆ្នាំរួចមក និងដើម្បីជាការថ្លែងអំណរគុណ ដល់ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន កន្លងមកនេះ The Flora នឹងប្រារព្ធពិធីដ៏អស្ចារ្យមួយក្នុង ឱកាសអបអរសាទរគម្រប់ខួប១ឆ្នាំ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែតុលានេះ នៅTK-Avenue ដោយមានការលេងហ្គេម ផ្តល់រង្វាន់ជា ប្រាក់សុទ្ធ ចាប់ពី១០០-១៥០០ដុល្លារភ្លាមៗ និង រង្វាន់ជាការដូរយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត។

កាន់តែសប្បាយរីករាយក្នុងឱកាសអបអរសាទរខួប១ឆ្នាំ និងពិធីបុណ្យ Halloween ក៏មានការលេងហ្គេម យករង្វាន់ ពិសេសៗជាច្រើនពីបុរី The Flora ហើយព្រមជាមួយគ្នានោះ រាល់អតិថិជន ដែលបានផ្ដល់ការ Survey របស់The Flora នឹងទទួលបានការពិសាភ្លៅមាន់បំពង បឺហ្គឺ និងភេសជ្ជៈCola cola នៅ Lucky

ការបង្ហាញវត្ដមានរបស់បុរី The Flora ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ទទួលបានជោគជ័យខ្ពស់ហួស ពីការរំពឹងទុកទៅទៀត ដោយផ្ទះវីឡាកូនកាត់របស់ដ៏ប្រណិតនៃ LH1 និងLH2 ត្រូវបានអតិថិជនជាវទាំង ១០០%តែម្តង ហើយសម្រាប់គម្រោងវីឡាកូនកាត់ម៉ូតថ្មី គោលការណ៍បង់ថ្មី រឹតតែងាយស្រួល ក្លាយជា ម្ចាស់គេហដ្ឋានដ៏ប្រណិតភ្លាមៗតែម្ដង ។

គួរបញ្ជាក់ថា គម្រោងបុរី ឌឹ ផ្លរ៉ា ក៏បានប្រកាសបើកលក់គម្រោងថ្មីទី២ របស់ខ្លួនហើយ គឺ ឌឹផ្លរ៉ា វើ ប៊ី ណា ដែលមានលក់ប្រភេទផ្ទះ 1. វីឡាភ្លោះ (Twin-B), 2.វីឡាកូនកាត់ LH-1 (2ជាន់), 3.វីឡាកូនកាត់ LH-2 (3ជាន់), 4.ផ្ទះល្វែងអាជីវកម្ម Shop House ដែលកំពុងទទួលបានការគាំទ្រពីសំណាក់ អតិថិជនគួរអោយ កត់សម្គាល់ មិនចាញ់គម្រោងទី១នោះទេ។

គម្រោងឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់នៅលើផ្ទៃប្រមាណ ២០០ហិកតា ដែលនៅចម្ងាយ ប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦ ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ និង ជាតំបន់ឆ្លងកាត់ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ។ ជាងនេះទៅទៀត គម្រោង ឌឹផ្លរ៉ា បានផ្តល់ជូនអតិថិជននូវប្រណិតភាពនៃគេហដ្ឋាន ភាពងាយស្រួល និងទំនុកចិត្តទៅលើការ ផ្តល់ជូនប្លង់រឹង ទីធ្លាធំទូលាយ បែកចែកចំណតរថយន្ត ចំណីផ្លូវផ្សេងៗពីគ្នា មានសួនច្បារសាធារណៈ ក្លឹបហាត់ប្រាណ និងអាងហែលទឹក បូករួមនឹងផ្លូវធំៗមានទំហំរហូតដល់ទៅ ២០ម៉ែត្រ ហើយថែមទាំងមាន មជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ ដែលទាំងអស់នេះបង្ហាញពីលក្ខណៈ ទំនើប និង ប្រណិតភាពរបស់ គម្រោង ឌឹ ផ្លរ៉ា។

ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ (010/087) 366 886, 011 67 67 26/ 011 76 76 10/ 011 67 67 38/ 061 77 67 67/ 088 57 57 888៕

គេហទំព័រ www.boreytheflora.com, ហ្វេសប៊ុក www.facebook.com/boreytheflora  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]