គិរី ៖ សពអ្នកយកព័ត៌មានរបស់អង្គភាព វរជនខ្មែរ ប្រចាំខេត្តរតនគិរី ត្រូវបានគេប្រទះឃើញនៅក្នុងគូទ រថយន្តរបស់ខ្លួន ដោយត្រូវបានគេវាយសម្លាប់ រួចច្រកក្នុងថង់ ហើយញាត់ចូលក្នុងគូទរថយន្ត បន្ទាប់ពីជនរងគ្រោះ រូបនេះ បាត់ខ្លួនរយៈពេល ២ថ្ងៃមកហើយ តាំងពីវេលាម៉ៅង ៩ព្រឹក ថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១២។

នៅរសៀលថ្ងៃទី១១ ខែកញ្ញា នេះ វេលាម៉ោង ១និង៤៥នាទី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី លោក ជា សុភ័ក្រ្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅគាស់យកសពជនរងគ្រោះ ហង្ស សិរីឧត្តម អាយុ ៤៥ឆ្នាំ ជាអ្នកយក ព័ត៌មានរបស់អង្គភាព វរជនខ្មែរ ប្រចាំខេត្តរតនគិរី ដែលត្រូវបានឃាតកវាយសម្លាប់ ហើយញាត់ ចូលក្នុងគូទរថយន្ត របស់ខ្លួន ម៉ាកកាមរី ស៊េរី ៩៥ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2A-5905 រួចហើយយកទៅ ទុកចោលនៅចម្ការស្វាយចន្ទី ក្នុងភូមិធួយ ឃុំចាអុង ស្រុកអូរជុំ ខេត្តរតនគិរី។

សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ កាលពីព្រឹកថ្ងៃអាទិត្យ បានប្រាប់ប្រពន្ធ និងកូនថា ចេញទៅ ជួបគេមួយភ្លែត ហើយល្ងាចឡើងនឹងមកវិញ ប៉ុន្តែក៏បាត់ខ្លួនរហូតដល់គេប្រទះឃើញសព នៅក្នុងរថយន្តតែម្តង។

សាក្សីនៅក្បែរកន្លែងកើតហេតុ បាននិយាយថា រថយន្តរបស់ជនរងគ្រោះគេប្រទះឃើញរយៈពេល ២ថ្ងៃមកហើយ ដោយយកមកចតចោលនៅកន្លែងកើតហេតុនេះ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញមិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដ នៃអំពើឃាតកម្មនេះឡើយ ប៉ុន្តែ នៅពេលគាស់គូទរថយន្តយកសពជនរងគ្រោះរួចមក គេប្រទះឃើញមានឯកសារ រួមទាំងកាមេរ៉ាថតរូបនៅក្នុង នោះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយៈ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]