ម្សៅទឹកដោះគោ WAKODO LEBENS ដែលមានគុណភាពខ្ពស់លំដាប់លេខ ១ ពីប្រទេស ជប៉ុន បានធ្វើការចែករំលែកចំណេះដឹងជាមួយអ្នកម្តាយនៅកម្ពុជា អំពីចំណេះដឹង ទាក់ទងនឹងការថែទាំ សុខភាពពេលក្នុងអំឡុងពេលមានផ្ទៃពោះ និងការថែទាំកូនៗរបស់គាត់ក្រោយសម្រាល LEBENS MOMS

ម្សៅទឹកដោះគោសម្រាប់ស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅកូនដោយទឹកដោះ LEBENS KIDS ជាម្សៅទឹកដោះគោ សម្រាប់កុមារចាប់ពីអាយុ ៣ឆ្នាំឡើងទៅ

VNK Corporation Ltd. ជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិចែកចាយ ផ្តាច់មុខផលិតផលសម្រាប់ទារកនិងកុមារម៉ាក WAKODO ដ៏ល្បីល្បាញ និងមានអាយុកាលជាងមួយរយឆ្នាំនៅប្រទេសជប៉ុន។ WAKODO ជាក្រុមហ៊ុនឯកទេសផលិតអាហារទារក និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានផលិតម្សៅទឹកដោះគោសម្រាប់ទារកនៅក្នុងប្រទេសជប៉ុន។ ដើម្បីចូលរួមចំណែកជួយដល់ ការលូតលាស់រីកធំធាត់ដ៏ល្អរបស់កុមារនៅបណ្តាប្រទេសដទៃ ក្រុមហ៊ុន WAKODO បានផលិតម្សៅទឹកដោះគោម៉ាក LEBENS ដែលគោរពទៅតាមស្តង់ដា និងមាត្រាដ្ឋានអន្តរជាតិសម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងទីផ្សារ។ ជាក់ស្តែង ម្សៅទឹកដោះគោម៉ាក LEBENS 1 និង LEBENS 2 បាននឹងកំពុងទទួលបានទំនុកចិត្ត និងការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសនាពេលកន្លងមក។ ដោយសារពិនិត្យឃើញពី ការរីកចំរើននិងតម្រូវការចាំបាច់ ផ្នែកអាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងអ្នកម្តាយដែលកំពុងបំបៅកូន ក៏ដូចជាសម្រាប់កុមារកម្ពុជានោះ ក្រុមហ៊ុន VNK Corporation Ltd. បានសម្រេចចាប់ផ្តើមចែកចាយនូវផលិតផលម្សៅទឹកដោះគោចំនួន០២ប្រភេទថ្មីបន្ថែមទៀតគឺ LEBENS MOMS និង LEBENS KIDS។

ម្សៅទឹកដោះគោ LEBENS MOMS សំបូរទៅដោយសារធាតុសំខាន់ៗ និងចាំបាច់ដូចជា DHA Folic Acid Calcium GOS និង Iron ជាដើម។ ការទទួលទាន LEBENS MOMS ជាទៀងទាត់ និងគ្រប់ចំនួន នឹងផ្តល់នូវអាហារូបត្ថម្ភប្រកបដោយតុល្យភាព ដែលស្រ្តីមានផ្ទៃពោះត្រូវការចំបាច់ក្នុង អំឡុងពេលមានគភ៌។ GOS មានមុខងារជួយបង្កើនបាក់តេរីល្អក្នុងពោះវៀន ទប់ស្កាត់ការទល់លាមក។

ម្សៅទឹកដោះគោ LEBENS KINDS សម្រាប់កុមារចាប់ពីអាយុ ៣ឆ្នាំឡើង។ ម្សៅទឹកដោះគោ LEBENS KINDS សំបូរដោយសារធាតុសំខាន់ៗ និងចាំបាច់ដូចជា DHA Calcium Vitamin D និង Iron ជាដើម។ LEBENS KIDS ផ្តល់នូវអាហារូបត្ថម្ភប្រកបដោយតុល្យភាពដែលជួយដល់ការលូតលាស់ផ្នែកខួរក្បាល បញ្ញាស្មារតី ការលូតលាស់ផ្នែករាង្គកាយ និងជាពិសេសជួយ ដល់ការលូតកម្ពស់។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ VNK Corporation Ltd. Building No.97B, Street 217, Sangkat Phsar Doem Kor, Khan Toul Kork, Phnom Penh, Cambodia Tel: (855) 23 982 031 / 061 77 18 18 http://vnkcorporation.com/  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]