ភ្នំពេញ៖ តារាសម្តែងសិចស៊ីកញ្ញា បេននី យាំង តំណែងតួស្រីសិចស៊ីនៅតែមានដដែលក្នុងឆ្នាំ២០១៦ បើទោះបីជា នាង ទទួល ការងារ ពីអ្នកស្រី ពាន់ ភួងបុប្ផា ក៏ដោយដែលផលិតកុនរឿងថ្មីជាច្រើនរឿង ។

កញ្ញា បេននី យាំង បានបញ្ជាក់ថា “ខ្ញុំនឹងរឿងសម្តែងក្រោយៗទៀត គឺរឿងរបស់អ្នកមីង ពាន់ ភួងបុប្ផា ។ គាត់បានចាប់ថត តាំងនៅពេលខែ មិថុនា ឆ្នាំ២០១៦កន្លងមក។ សម្រាប់ចំណងជើងមិនអាចបញ្ជាក់បានឡើយ។ សម្រាប់ដែលខ្ញុំដើរ តួឯក នោះ ប្រហែលជាខ្ញុំដើរតួស្រីសិចស៊ីទៀតហើយ។ ២០១៦នេះ ប្រហែលជារឿងទី១ដែលទទួលបានថតពី អ្នកស្រី ពាន់ ភួងបុប្ផា”។

កញ្ញា បេននី យាំង បាននិយាយថា សម្រាប់ការថតរឿងថ្មីនាពេលខាងមុខនេះ គឺតម្រូវឱ្យនាងជាតួស្រីសិចស៊ីបន្តទៀត ហើយ នាងគ្មានការនឿយហត់ចំពោះការសម្តែងបញ្ចេញសាច់សិចស៊ីឱ្យល្អមើលក្នុងរឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា ឡើយ។ ម្យ៉ាងភាពសិចស៊ីសម្រាប់នាងជាចំណងចំណូលចិត្តរបស់នាង តាំងពីក្មេងដូច្នេះនាងគ្មានការពិបាក អ្វីឡើយសម្រាប់ក្នុង សម្តែង ជាតួស្រីសិចស៊ី។

កញ្ញា បេននី យាំង បានបញ្ជាក់ថា សម្រាប់ការរិះគន់ចំពោះដែលកន្លងមកថតសិចស៊ីនោះ នាងគ្មានការបាក់ទឹកចិត្តឡើយ ពីព្រោះការរិះគន់ក៏មានការគាំទ្រក៏មានរឹតតែច្រើនឡើងវិញ។ ចំពោះអ្នករិះគន់នាងថានាងថតរឿងម្តងសិចស៊ីមិនសមឬ ថតស្រើបស្រាលជាមួយតួប្រុសម្តងៗថាមិនល្អនោះ សូមអោយអ្នករិះគន់នោះពិចារណាឡើងវិញ ពីព្រោះនាងសម្តែង ដើម្បីទស្សនិកជនប៉ុណ្ណោះ។ សម្រាប់គម្រោងថតរឿងថ្មីរបស់អ្នកដឹកនាំ ពាន់ ភួងបុប្ផា នាពេលខាងមុខនេះនាង សំណូមពរ ដល់មហាជនកុំរិះគន់ប្រមាថមើលងាយ នៅពេលនាងថតសិចស៊ីទៀត។

ក្រៅពីត្រៀមខ្លួនធ្វើតួឯកស្រីសម្រាប់ខ្សែភាពយន្តថ្មីរបស់អ្នកដឹកនាំ ពាន់ ភួងបុប្ផា ឆ្នាំ២០១៦នេះ នាងទទួលបានការងារ សម្តែង ខារ៉ាអូខេជាបន្តបន្ទាប់ពីបណ្តាផលិតកម្មនានា។ កន្លងមកនេះ នាងទើបតែបញ្ចប់ការដាក់ បញ្ចាំងខ្សែភាពយន្ត ថ្មីរបស់នាងមួយដែលបានថតជាមួយលោក ទេព រិនដារ៉ូ ក្នុងរឿង “ក្រមុំ៣១កំលោះ៥២”៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង