ថៃ៖ ពិតជាមិនធម្មតាទេ នេះគឺជាលើកទី១ហើយ និងគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើល ខ្លាំងមែនទែន សម្រាប់តារាសម្តែងស្រីដ៏ស្រស់ស្អាត ថែមទាំងមានកេរ្តិ៍ឈ្មោះល្បាញល្បី ឈរជើងនៅក្នុងលំដាប់តួឯកស្រីជួរមុខផង នាង Ploy Cherman ត្រូវបានអ្នកប្រមាញ់រូបម្នាក់ដ៏មានថ្វីដៃ ផ្តិតជាប់រូបថតកម្របានជួបប្រទះពីរសន្លឹករបស់នាង ដែលកំពុងតែជិះម៉ូតូឌុបយ៉ាងសង្ហា ដោយគ្មានខ្វាយខ្វល់ពីអ្វីៗ នៅជុំវិញខ្លួនទាំងអស់ ឬសូម្បីតែគិតថាខ្លួន គឺជាតារាល្បីប្រចាំប្រទេស មិនសមណាមកដាក់ខ្លួនជិះម៉ូតូឌុបយ៉ាងនេះសោះ។

ប៉ុន្តែផ្ទុយទៅវិញតាមរយៈសកម្មភាពនេះមើលទៅនាងហាក់ដូចជាមិនបាន ចាប់អារម្មណ៍ទៅលើបញ្ហា កិត្តិយស មុខមាត់ ឋានៈតួនាទីអ្វីទាំងអស់នោះ គឺជារឿងចាំបាច់ឡើយ តែសំខាន់បំផុតពេលនោះ គឺនៅក្នុងចិត្តរបស់នាងគិតតែ រឿងម្យ៉ាងប៉ុណ្ណោះថា ធ្វើយ៉ាងម៉េចឱ្យតែនាងបានទៅដល់ ព្រះបរមរាជវាំងទាន់ពេលវេលាកំណត់ ដើម្បីបង្ហាញវត្តមានរបស់ខ្លួនឯង ចូលរួមនៅក្នុងឱកាសច្រៀងចម្រៀងសរសើរព្រះបារមីថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ របស់ព្រះមហាក្សត្រព្រះចៅ ភូមិបុល អាប់ឌុលយ៉ាដេតតែមួយមុខប៉ុណ្ណោះ ជាមួយនឹងចំនួនប្រជាជនជាងមួយសែននាក់ផ្សេងទៀតនៅទីនោះ។

រូបថតតារាឯកស្រីជិះម៉ូតូឌុបនេះ ត្រូវបានបង្ហើបចេញជាសាធារណៈ ដោយគណនីបណ្តាញសង្គម Twitter មួយដែលមានឈ្មោះថា @aaommajksn ហើយត្រូវបានគេស៊ែរចែកចាយគ្នា ពាសពេញបណ្តាញសង្គមជាច្រើន។

មិនតែប៉ុណ្ណោះអ្នកដែលបានឃើញរូបថត របស់នាងទាំងពីរសន្លឹកដ៏ស្រស់ស្អាតក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅនេះ​ បានធ្វើឱ្យមនុស្សម្នាជាច្រើនពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ពិសេសគឺពួកគេគ្រប់ៗគ្នា ពិតជាមានមោទនភាពណាស់ ដោយបានឃើញនូវទង្វើរបស់នាង Ploy Cherman យ៉ាងដូច្នេះ។

តារាស្រីវ័យចំណាស់បន្តិចរូបនេះ ក៏ត្រូវបានអ្នកគាំទ្រមើលឃើញផងដែរថា ទិដ្ឋភាពដ៏សាមញ្ញនៅពេលនេះ បានភ្ជាប់មកជាមួយនូវបេះដូងដ៏ស្រស់ស្អាតមួយគួរឱ្យគោរពកោតសរសើរណាស់។  នាងពិតជាមានទឹកចិត្តតស៊ូ ​ និងគោរពស្រឡាញ់យ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះព្រះមហាក្សត្ររបស់ខ្លួនមែន៕

ចង់ដឹងថាពេលនោះ Ploy Cherman ស្អាតយ៉ាងណាពេលជិះម៉តូឌុប យ៉ាងសាមញ្ញនោះ? មានតែទៅតាមដានរូបភាពឱ្យជាក់នឹងភ្នែកច្បាស់ជាមួយគ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]