ភ្នំពេញ៖ ខ្សែភាពយន្តបែបបាញ់ប្រហារ ស៊ើបអង្កេតលើកទី១ របស់ផលិតកម្ម រ៉ុក ចំណងជើងថា «ចេនឡា២» បានចេញ Trailer ហើយ ដែលពិតជាខុសប្លែកជាងខ្សែភាពយន្តមុនៗ ដែលខាងផលិតកម្មធ្លាប់ផលិតឡើង។

ចំពោះខ្សែភាពយន្ត«ចេនឡា២» ជារឿងមួយ បង្ហាញពីឈុតឆាកប្រយុទ្ធ បាញ់ប្រហារមិនញញើតដៃ ស្នេហាត្រីកោណ។ ជាពិសេស ក្នុងរឿងនេះទៀតសោត ក៏បានចំណាយដើមទុនជាច្រើន ក្នុងការផ្តិតយកទិដ្ឋភាពពីបណ្តាខេត្តមួយចំនួន និងបច្ចេកទេសថត យ៉ាងល្អអស្ចារ្យ ដែលធ្វើឲ្យអ្នកទស្សនាមើលហើយមិនជិនណាយ។ 

មិនតែប៉ុណ្ណោះ ក៏មានតារាល្បីៗជាច្រើន បានចូលរួមសម្តែង ដែលពោរពេញទៅដោយទេពកោសល្យខ្ពស់ក្នុងការសម្តែង មានដូចជា លោក ម៉ារ៉ា ប៉ុណ្ណា លោក មករា វុឌ្ឈ កញ្ញា ទេព សម្ផស្ស និងតារាផ្សេងៗទៀត។ ខ្សែភាពយន្ត «ចេនឡា២» នឹងត្រៀមចាក់បញ្ចាំង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះតទៅផងដែរ៕

តោះទស្សនាមើល Trailer ក្នុងរឿង "ចេនឡា២" ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]