ថៃ៖ បុរសជនជាតិថៃម្នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ជាប់កងដែកធំមួយ នៅនឹងលិង្គ ដកមិនចេញ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានដេលីម៉ែល ចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។

បុរសជនជាតិថៃ ខាងលើត្រូវបានគេរាយការណ៍ថា គាត់បានប្រើប្រាស់ឧបករណ៍មួយនៅផ្ទះរបស់គាត់ ដើម្បីសម្រេចកាម ប៉ុន្តែបែរជាត្រូវរងការឈឺចាប់ នៅពេលដែលគាត់មិនអាចដកវាចេញពី អូនតូចរបស់គាត់បាន។

ប្រភពព័ត៌មានបន្តថា ដោយមិនអាចដក កងដែកនោះចេញដោយខ្លួនឯងបាន បុរសខាងលើ ក៏បានទូរស័ព្ទទៅកាន់ក្រុមសង្គ្រោះបន្ទាន់ឲ្យមកជួយ ដោយពួកគេបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដឹកបុរសនោះទៅកាន់មន្ទីរដែលនៅជិតបំផុត ក្នុងទីក្រុងបាងកក ប្រទេសថៃ។ 

បន្ទាប់ពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រើប្រាស់កន្ត្រៃកាត់ដែក និងរណាអាដែក ដើម្បីកាត់ផ្តាច់ កងដែកនោះចេញពីលិង្គ ខណៈពួកគេខំព្យាយាមទប់សំណើច ចំពោះបុរសវ័យជាង៣០ឆ្នាំ ដែលមិនស្គាល់អត្តសញ្ញាណខាងលើ។

ក្រុមអ្នកសង្គ្រោះស្ម័គ្រចិត្តម្នាក់ឈ្មោះ Jakchai Banyensakul បាននិយាយថា បុរសខាងលើ ទំនងជាប្រើកងដែកនោះដើម្បីជាល្បែងមួយ សម្រាប់សម្រេចកាមខ្លួនឯង ហើយខ្ញុំមិនដឹងថាគាត់បានទិញ កងដែកនោះពីផ្សារមក ឬក៏យកពីកន្លែងណាមួយក្នុងផ្ទះនោះទេ។ ប៉ុន្តែបុរសនោះមិនបានវាស់ទំហំកងឲ្យបានត្រឹមត្រូវ ចឹងហើយនៅពេលដែលលិង្គគាត់រីកធំ ក៏ជាប់ដកមិនរួចតែម្តងទៅ។

លោក Banyensakul បានបន្តថា ដោយសារតែរងការឈឺចាប់ខ្លាំងពេក បុរសខាងលើមិនអាចមកមន្ទីរពេទ្យ ដោយខ្លួនឯងបានទេ ទើបលោកទូរស័ព្ទហៅក្រុមសង្គ្រោះបន្ទាន់។ ក្រោយមកក្រុមគ្រូពេទ្យបានប្រើ កន្ត្រៃកាត់ដែក មកកាត់កងនោះចេញ ប៉ុន្តែមិនអាចកាត់បាន ទើបពួកគេប្រើប្រាស់រណាអាដែកមកអារផ្តាច់ជំនួសវិញ។

ដោយសារតែកងដែក រឹងខ្លាំងពេក ក្រុមគ្រូពេទ្របានចំណាយពេលអស់ ៣ម៉ោង ដើម្បីអាចកាត់់វាចេញបាន ដោយមិនមានប៉ះពាល់អ្វីដល់ អាអូនតូចនោះទេ ហើយបុរសខាងលើក៏អាចត្រឡប់ទៅផ្ទះវិញបានដែរ ដោយពួកគេរំពឹងថា គាតើនឹងមិនប្រើកងដែកដូចនេះទៀតនោះទេ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]