ភ្នំពេញ៖ កីឡាករ ឈិន ឈឿន ខ្សែបម្រើស្លាបរបស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន កោតសរសើរជាមួយនឹងទង្វើរបស់ខ្លួនចំពោះភរិយា ស្របពេលដែលកំពុងមានផ្ទៃពោះ ដោយកាលពិម្សិលមិញ កីឡាកររូបនេះ បានជូនកាដូពិសេសមួយ គឺទូរស័ព្ទ iPhone7 Plus ជូនភរិយារបស់ខ្លួន។ ហើយរឹតតែពិសេសជាងនេះទៀត ឈិន ឈឿន ថែមទាំងបានបង្ហាញអារម្មណ៍ នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន រៀបរាប់ទុក្ខលំបាករបស់ភរិយា ពេលកំពុងមានផ្ទៃពោះទៀតផង។

ជាមួយនឹងអត្ថន័យនៅក្នុងសារដែលបានបង្ហោះកាលពីម្សិលមិញ ខ្សែបម្រើរូបនេះ បានបង្ហាញឲ្យដឹងថា «បងអរគុណអូនខ្លាំងណាស់ ដែលអូនបានបង្កើតកូនអោយមួយ នេះហើយជាកាដូដល់មានតម្លៃ នឹងអស្ចារ្យ សំរាប់ជិវិតរបស់បង ហើយបងក៏មិនមានអីច្រើនដែល មានតែកាដូមួយនេះសំរាប់ជូនអូន ដើម្បីលើកទឹកចិត្តអូន អោយអូនកាន់តែមានកំលាំងចិត្ត ដើម្បីថែរក្សាសុខភាពអូន នឹងកូនរបស់យើងអោយល្អ វាពិតជាយូរណាស់ ប្រាំបួនខែ ដប់ថ្ងៃ សំរាប់អូនបងដឹងថាពិបាកណាស់ ព្រឹកឡើង ក្អួតរហូត ពេលយប់គេងមិនដែលបានលក់ ស្រួលនោះទេ ហើយមួយរយៈមួយបងមិនដែលបានជិតអូនទៀត ព្រោះរវល់ជម្រើសជាតិ ចឹងហើយនៅពេលទំនេរបង ជូនអូនដើរលេងអោយច្រើនអោយអូនសប្បាយចិត្តច្រើន កូនយើងនឹងមានសុខភាពល្អ ហើយក៏អរគុណដល់ពុកម៉ែបងប្អូន នឹងមិត្តភ័ក្ដិទាំងអស់ដែល ស្រលាញ់ចូលចិត្តពួកខ្ញុំទាំងពីរ»

គួរបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ឈិន ឈឿន និងភរិយា បានរៀបការតាំងពីអំឡុងខែមិថុនា មកម្ល៉េះ ហើយបច្ចុប្បន្នភរិយាកំពុងពរពោះ ខណៈដែលកីឡាកររូបនេះ មានភារកិច្ចច្រើនជាមួយក្រុមជម្រើសជាតិ ទើបមិនសូវបាននៅកំដរភរិយា។ ដូច្នេះហើយទើបម្សិលមិញ ខ្សែបំរើរូបនេះ បានធ្វើឲ្យភរិយារំភើប ជាមួយនឹងកាដូលើកទឹកចិត្ត ខណៈដែលកំពុងមានផ្ទៃពោះ៕

ប្រភព៖ Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]