ភ្នំពេញ៖ ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា កីឡាករ ប្រាក់ មុន្នីឧត្តម បន្ទាប់ពីបានបំពេញភារកិច្ចជួយក្រុមជម្រើសជាតិ ឆ្លងផុតវគ្គជម្រុះ AFF Suzuki Cup ហើយនោះ កាលពីម្សិលមិញ កីឡាកររូបនេះ ត្រូវបានប្រទះឃើញ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានភ្ជាប់នឹងរូបថតជាច្រើនសន្លឹក ជាមួយនឹងគូដណ្តឹងរបស់ខ្លួន ដែលពួកគេទាំងពីរនាក់ បានទៅថតរូប Pre Wedding ជាមួយគ្នា ។

រូបថតជាច្រើនសន្លឹកនេះ ត្រូវបានបង្ហោះដោយសំអាងការមួយកន្លែង កាលពីម្សិលមិញ ដោយបានបញ្ជាក់ថា កីឡាករជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តម និងគូដណ្តឹង មកលរឈុតនៅសំអាងការ ដើម្បីថតរូប Pre Wedding ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរូបថតជាច្រើនសន្លឹកនេះបានបង្ហោះចូលក្នុងហ្វេសប៊ុកភ្លាម ក៏មានអ្នកគាំទ្រជាច្រើនពាន់នាក់ ចែករំលែកតៗគ្នាផងដែរ មិនថែមតែប៉ុណ្ណោះ ក៏មានមតិសរសើរជាច្រើន និងការអបអរសាទរដល់កីឡាកររូបនេះទៀតផង៕

ដូច្នេះកុំឲ្យខាតពេលយូរ ទស្សនាកម្រងរូបភាព Pre Wedding របស់កីឡាករ ប្រាក់ មុន្នីឧត្តម និងគូដណ្តឹង បន្តិចមើលថាស្អាត និងសមគ្នាប៉ុណ្ណា?  

ប្រភព៖ Facebook

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ប្រាក់ មុន្នីឧត្តម មានមិត្តស្រី មកគាំទ្រ គ្រប់ការប្រកួត ។ គួររំលឹកផងដែរថា កាលពីល្ងាចថ្ងៃទី១៨ កន្លងទៅនេះ ក្រុមជម្រើសជាតិកម្ពុជា បានបើកពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមព្រុយណេ ដោយបានបំបាក់ពួកគេ ក្នុងលទ្ធផល ៣-០ នៃវគ្គជម្រុះ ឆ្ពោះទៅពានរង្វាន់ AFF Suzuki Cup ខែក្រោយនេះ។

ក្នុងចំណោម ៣គ្រាប់ដែលស៊ុតចូលកាលពីថ្ងៃទី១៨កន្លងទៅនេះ ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័ណ្ឌរាជស្វាយរឿង កីឡាករប្រាក់ មុន្នីឧត្តម ស៊ុតចូលទី បាន២គ្រាប់ម្នាក់ឯង ដែលធ្វើឲ្យអ្នកគាំទ្រនៅក្នុងកីឡដ្ឋានមានក្តីរំភើបរីករាយយ៉ាងខ្លាំង ជាពិសេសនោះមនុស្សសំខាន់របស់កីឡារូបនេះតែម្តង ពោលគឺ មិត្តស្រីរបស់ ប្រាក់ មុន្នីឧត្តម ក៏បានចូលរួមគាំទ្រផងដែរកាលពីម្សិលមិញ។

គួរបញ្ជាក់ផងដែរថា ការប្រកួត គឺស្ថិតក្រោមតំណក់ទឹកភ្លៀង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មិត្តស្រីរបស់ ប្រាក់ មុន្នីឧត្តម តស៊ូមកទស្សនាផងដែរ ហើយថែមទាំងបានបង្ហោះរូបជាច្រើនសន្លឹកទៀតផង ដើម្បីបញ្ជាក់ពីទឹកចិត្តជាអ្នកគាំទ្រក្រុមជម្រើសជាតិ ជាពិសេសចំពោះកីឡាកររូបនេះ។

ជាមួយគ្នានេះដែរ គណនីហ្វេសប៊ុកដែលមានឈ្មោះថា អូន រ័ត្ន ដែលត្រូវបានគេស្គាល់ថា ជាមិត្តស្រីរបស់ ប្រាក់ មុន្នីឧត្តម ក៏បានសរសេរភ្ជាប់ជាមួយរូបភាពថា « Fan កំសត់ តស៊ូណាស់ ទោះភ្លៀងយ៉ាងណាក៏នៅមើលដល់ចប់ដែល ដើម្បីគាំទ្រខ្មែរ នឹងគ្រាំទ្រមនុស្សសំខាន់ Prak Monyudom » ។

គួររំលឹកផងថា កាលពីប្រកួតមុនជាមួយក្រុមឡាវ ក៏មិត្តស្រីរបស់កីឡាកររូបនេះ មកទស្សនាផ្ទាល់ផងដែរ ដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិ ក៏ដូចជាមិត្តប្រុសរបស់ខ្លួន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]