ភ្នំពេញ៖ ហាង GYU KAKU បានមកប្រទេសកម្ពុជាយើងហើយ ក្រោយពីទទួលជោគជ័យ នៅក្នុងប្រទេសចំនួន១១ ជាមួយនឹងរសជាតិសាច់គោ ដ៏ឈ្ងុយឆ្ងាញ់ និងគុណភាពខ្ពស់។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ លោក ណម ហាវ នាយកគ្រប់គ្រងក្រុមហ៊ុន TH F&B និងជាអ្នកទទួលសិទ្ធិផ្ដាច់មុខ យីហោ GYU KAKU JAPANESE BBQ RESTAURANT នៅកម្ពុជា បានលើកឡើងថា "អ្វីដែលពិសេស និងប្លែកនៅក្នុងហាងនេះ គឺផ្ដល់ធានាថា នឹងផ្ដល់សាច់ និងផលិតផលផ្សេងៗ ដែលស្រស់ជាងគេ មានដូចជាសាច់ជ្រូក សាច់គោ បង្គា និងបន្លែ។ ម្ហូបដែលស្រស់ៗ គឺជាចំណុចមួយដែលហាង GYU KAKU សន្យាថានឹងផ្ដល់ទៅឲ្យអតិថិជន"

លោកបានបន្ថែមថា "ហាង GYU KAKU ពិសេសជាងហាងបាប៊ីឃ្យូជប៉ុន ផ្សេងទៀត គឺសាច់គោ Wagyu គឺជាសាច់គោ ដែលមានគុណភាពខ្ពស់ សាច់ទន់ ផុយ និងមានរស់ជាតិឆ្ងាញ់ និងស្ថិតក្នុងចំណោមសាច់ ដែលលក់ដាច់ជាងគេ"។ 

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ រដ្ឋលេខធិការក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម បានមានប្រសាសន៍ថា "វិស័យទេសចរណ៍ ក៏ត្រូវពឹងពាក់លើ អាហារ ភោជនីយដ្ឋានផងដែរ ប្រសិនបើភ្ញៀវទេសចរមកកម្សាន្តប្រទេសកម្ពុជា ហើយពោរពេញទៅដោយភោជនីយដ្ឋានល្អ និងទំនើបៗដូចហាង GYU KAKU  គឺនឹងធ្វើឲ្យកំណើនភ្ញៀវមកលេងប្រទេសយើង កាន់តែច្រើនឡើងៗ"

ហាង GYU KAKU ត្រូវបានតុបតែងតាមរបៀបជប៉ុនពិតៗ ដែលមានបម្រើភេសជ្ជៈដូចជា JapaneseSake, Shochu និងស្រាបៀរត្រជាក់ជាប់ចិត្ត។ ជាពិសេសនៅចំកណ្តាល តុនីមួយៗ នៅហាងGYU KAKU គឺមានចង្រ្កានបាប៊ីឃ្យូមូលមួយ ដែលប្រើធ្យូង ដែលមិនធ្វើឲ្យហ៊ុយផ្សែង ហើយថែមទាំងជះពន្លឺស្រទន់នៅតុ និងធ្វើឲ្យអតិថិជនមានអារម្មណ៍ថាជាមេចុងភៅជំនាញផងដែរ។ ហាង GYU KAKU មានទីតាំង នៅផ្ទះលេខ១ ផ្លូវ៣៧០ ចម្ងាយ ១០០ម៉ែត្រ ពីខាងលិចនៃផ្លូវនរោត្តម រាជធានីភ្នំពេញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]