រាជធានី​ភ្នំពេញ ៖ ជន​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់​បាន​ដេញ​កាប់​យុវជន​២​នាក់​យ៉ាង​សាហាវ​ដូច​ក្នុង​រឿង​ហុងកុង​អ៊ីចឹង ខណៈ​ពេល​ដែល​ពួក​គេ​ត្រឡប់​មក​ពី​មើល​ការ​ប្រកួត​បាល់ទាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​កប់​ស្រូវ ទល់មុខ​រោងចក្រ​ស្បែកជើង ស្ថិត​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ទី​១-​ឈ្មោះ កុសល ចិ​ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ខ្នារ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ផុ​ន ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្មី ឃុំ​-​ស្រុក​ជាមួយ​គ្នា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ី​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-9481 ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ពួក​គេ​និង​មិត្តភក្តិ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​ទៅ​មើល​ការ​ប្រកួត​បាល់​ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ពេល​មើល​ការ​ប្រកួត​ចប់​ហើយ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ក្បែរ​ផ្សារ​ជម្ពូ​វ័​ន្ត​ស្រាប់តែ​ឃើញ​ជន​បង្ក​មិន​ស្គាល់ អត្តសញ្ញាណ​មាន​គ្នា​ជាង​១០​នាក់​ជិះ​ម៉ូតូ​៦​គ្រឿង​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​ជិះ​ម៉ូតូ​ដេញ​តាម និង​កាប់​ជន​រង​គ្រោះ​រង​របួសធ្ងន់​រយះ​ដៃ​ឆ្វេង និង​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​ភ័យ​ស្លន់ស្លោ​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន ត្រូវ​បាន​ជនសង្ស័យ​នាំ​គ្នា​កាប់​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំងស្រុង ទើប​ជន​បង្ក​នាំ​គ្នា​គេចខ្លួន​អស់ ។ ចំណែក​មិត្តភក្តិ​ដែល​រួម​ដំណើរ​ជាមួយ​គ្នា​៤​នាក់​ទៀត​ជិះ​ម៉ូតូ​រត់គេច​រួច​មិន​មាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​មិត្តភក្តិ​ដែល​ជិះ​ម៉ូតូ​រត់គេច​២​គ្រឿង​នោះ​បាន​ត្រឡប់​មក​វិញ ហើយ​បាន​ទូរស័ព្ទ​ហៅ​ឪពុក​ម្តា​យមក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]