• រថយន្ត Colorado ថ្មីបង្ហាញពីស្នាដៃជំនាញរបស់ Chevrolet ជាង១០០ឆ្នាំក្នុងការរចនាម៉ូត និងផលិតរថយន្តភីកអាប់ ដែលផ្តល់នូវទំនុកចិត្តខ្ពស់ 

• ការរចនាទាំងផ្នែកខាងក្នុងនិងខាងក្រៅថ្មីសន្លាងទាំងរឹងមាំ និងស្រស់សង្ហា

• ផ្តល់នូវផាសុកភាពគ្រប់កម្រិត ភាពទំនើបប្រណីត និងសុវត្ថិភាព ក៏ដូចជាការបង្កើននូវផាសុកភាពពេលរត់លើដងផ្លូវ លំនឹង ម៉ាស៊ីនរត់ស្ងាត់ និងគ្មានរំញ័ររំខាន

• រថយន្តភីកអាប់ដំបូងគេបង្អស់លើទីផ្សារ ដែលមានកម្មវិធីចាក់តន្រ្តី Apple Car Play និងចុះតេឡេបញ្ឆេះម៉ាស៊ីនបាន។

ភ្នំពេញ៖ ក្រុមហ៊ុន United Auto Trading Co., Ltd បានបើកផ្ទាំងក្រណាត់ ស្វាគមន៍រថយន្តទំហំកណ្តាល Colorado ភីកអាប់ស៊េរីថ្មី ដែលជារថយន្តស៊េរីចុងក្រោយគេ ក្នុងវង្សត្រូវរថយន្តភីកអាប់របស់ Chevrolet ជាក្រុមហ៊ុន ដែលមានអាយុកាលជាង១០០ មកហើយ។ រចនាយ៉ាងសម្រិតសម្រាំងជាមួយ នឹងលក្ខណៈពិសេសរបស់រថយន្តភីកអាប់ដ៏អស្ចារ្យមកពីត្រកូល Chevrolet របស់អាមេរិកាំងនេះ រថយន្ត Colorado ស៊េរីថ្មីនេះគឺត្រូវបានរចនាថ្មីទាំងស្រុង តាំងពីផ្នែកខាងក្រៅរហូត ដល់ផ្នែកខាងក្នុង បូករួមទាំងកម្លាំងម៉ាស៊ីនខ្លាំងជាងមុន កាន់តែមានសុវត្ថិភាពគ្រប់ ស្ថានភាពផ្លូវ កាន់តែប្រណីត និងបច្ចេកវិទ្យាចុងក្រោយ គេបង្អស់យ៉ាងទំនើបផងដែរ។

ក្នុងបទសម្ភាសន៍នៅពិធីសម្ភោធរថយន្តនេះ លោក Chee Sing CHEONG ដែលជានាយកផ្នែកលក់ និងអភិវឌ្ឍមុខជំនួញរបស់ក្រុមហ៊ុន SE Asia Distributor Markets នៅ GM International មានប្រសាសន៍ថា៖ «រថយន្ត Chevrolet Colorado ថ្មីនេះគឺជាចំនុចចាប់ផ្តើមនៃជំពូកថ្មីមួយទៀតក្នុងប្រវត្តិសាស្រ្ត ដ៏យូរអង្វែងរបស់ប្រភេទរថយន្តភីកអាប់ប្រកបដោយអនុភាព និងភាពរឹងមាំ។ រថយន្តនេះបង្ហាញយ៉ាងច្បាស់នូវការផ្តោតសំខាន់របស់យើងក្នុង ទីផ្សាររថយន្តប្រភេទនេះ ហើយក៏បង្ហាញ នូវការប្តេជ្ញារបស់យើងក្នុងការផ្តល់នូវអ្វីដែលថ្មី និងអស្ចារ្យមកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ»។

« Colorado ថ្មីនេះ មិនមែនត្រឹមតែជារថយន្តភីកអាប់ស៊េរីថ្មីសាមញ្ញៗនោះទេ ប៉ុន្តែដូចទៅនឹងរថយន្តភីកអាប់រៀមច្បងៗ ដែលចេញពីរោងចក្រ Chevrolet ដែរនោះ រថយន្តនេះត្រូវបានរចនាឡើងដោយភាពផ្ចិតផ្ចង់ គ្រប់ជ្រុង គ្រប់មុំ គ្រប់ផ្នែកទាំងអស់ ដើម្បីឲ្យស៊ីទៅនឹងតម្រូវការ ទីផ្សារសហសម័យកាលនេះ។ រថយន្តនេះមិនត្រឹមតែមានភាពរឹងមាំ និងបំពាក់នូវម៉ាស៊ីនដ៏ខ្លាំងប៉ុណ្ណោះទេ តែផ្នែកខាងក្នុងផ្តល់នូវផាសុកភាពគ្មានគូប្រៀប និងភាពល្អឥតខ្ចោះនៃភាព ទំនើបប្រណីតសម្រាប់ ការបើកបរក្នុងទីក្រុងផងដែរ» នេះបើតាមសម្តីរបស់លោក Sing។

ក្នុងនាមជាស្លាកយីហោអន្តរជាតិពិតប្រាកដមួយនោះ រថយន្ត Chevrolet Colorado បានជោគជ័យលើការលក់ នៅប្រទេសថៃ អូស្រ្តាលី ប្រស៊ីល និងសហរដ្ឋអាមេរិក ដោយមិនត្រឹមតែធានាថារថយន្តនេះ អាចឆ្លើយតបទៅនឹងតម្រូវការអតិថិជនលើទីផ្សារប៉ុណ្ណោះទេ តែផ្តល់នូវលក្ខណៈសម្បតិ្តលើស ពីការរំពឹងទុករបស់ទីផ្សារទៅទៀត។

លោក Hav Norm នាយកប្រតិបត្តិក្រុមហ៊ុន United Auto Trading Co តំណាងឲ្យក្រុមហ៊ុន Chevrolet Cambodia បានថ្លែងថា៖ «រថយន្ត Colorado ថ្មីនេះមានលក្ខណៈសម្បត្តិថ្មីៗជាច្រើន ដោយមិនត្រឹមខុសពីរៀមច្បងមុនៗ ទាំងផ្នែកខាងក្នុងនិងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែការបើកបរទៀតសោត ក៏កាន់តែមានផាសុកភាពជាងមុនខ្លាំងផងដែរ។ ចំណុចលេចធ្លោនោះ គឺប្រព័ន្ធជើងក្រោមក៏ដូចជាការ រចនាថ្មីកាត់បន្ថយសម្លេងខ្យល់រំខានយ៉ាងមានប្រសិទ្ធិភាព ព្រមទាំងរំញ័រផងដែរ ហើយការបើកបរកាន់តែមានភាពស្រទន់ បត់បែនគ្រប់ស្ថានភាពផ្លូវ»។

រចនាដើម្បីភាពរឹងមាំ និងប្រណីតសង្ហា

រូបរាងថ្មីរបស់ Colorado បង្ហាញនូវភាពហាប់ណែន រឹងមាំ ប៉ុន្តែប្រណីតឥតទាស់ភ្នែក។ រឹមនីមួយៗ លើតួរថយន្តបញ្ចេញនូវភាពស្រស់ស្អាត និងផ្តល់អត្ថប្រយោជន៍ដល់រថយន្ត ដែលកាន់តែពុះខ្យល់លឿនជាងមុន ហើយដែលនេះ គឺជាលក្ខណៈសម្បត្តិរបស់អំបូររថយន្តភីកអាប់មកពីអាមេរិកាំង យ៉ាងពិតប្រាកដ។ រឹមទាំងនេះធ្វើឲ្យរថយន្តមានរូបរាងកាន់តែហាប់ណែន និងរឹងមាំសម្រាប់ការ បើកបរលើផ្លូវលំបាកៗខ្លាំងផងដែរ។

រូបរាងរថយន្តនេះបង្កប់នូវភាសាពិភពលោកមួយ ដែលមានអត្ថន័យនៃថាមពល អនុភាព ភាពរឹងមាំ និងភាពល្អប្រណីតជាមួយ នឹងផ្នែកខាងមុខដែលបង្ហាញនូវអំណាច និងសក្តានុពលភាព រួមទាំងការរចនាកាងមុខ សន្ទះប្រហោងខ្យល់ ដំបូលម៉ាស៊ីន និងចង្កៀងមុខ ដែលជាការរួមបញ្ចូលគ្នាធ្វើឲ្យរថយន្តនេះ លេចធ្លោដាច់គេគ្រប់ពេលវេលា។ ភាពល្អប្រណីតឥតខ្ចោះរបស់ ផ្នែកខាងមុខអមនឹងភ្លើងដឺមី LED មួយខ្សែសងខាង ធ្វើឲ្យអ្នកនៅជុំវិញខ្លួនមិន អាចមើលរំលងរថយន្តអ្នកឡើយ។

ផ្នែកខាងក្នុងរបស់ Colorado បង្ហាញនូវគុណភាពដែលមិនត្រឹមតែមើលទៅមាំ និងទំនើបប្រណីតប៉ុណ្ណោះទេ ប៉ុន្តែផ្តល់ឲ្យអ្នកបើកបរនូវផាសុកភាព កន្លែងអង្គុយធំទូលាយ និងបច្ចេកវិទ្យាទំនើប ឥតទាស់ទៀតផង។ ជាមួយនឹងការរចនាដោយផ្តោតលើ ផាសុកភាពរបស់អ្នកបើកបរ និងអ្នករួមដំណើរផងដែរនោះ តាប្លូ និងគែមរឹមទាំងអស់របស់ពូក អង្គុយតម្រូវបានផ្លាស់ប្តូរ មុខមាត់ថ្មីដើម្បីផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងភាពទំនើបទាន់សម័យស៊ីគ្នា ទៅរថយន្តនេះតែម្តង។ មុខងារ និងអាក្រង់លើតាប្លូមុខផ្តល់នូវភាព ងាយស្រួលក្នុងការប្រើ រីឯការរចនាក៏មានភាពថ្មីប្លែកជាមួយនឹងអេក្រង់ទំហំ៨អ៊ីញ (អាស្រ័យជម្រើសរបស់អតិថិជន) ថែមទាំងមានប្រព័ន្ធ MyLink សម្រាប់ការរីករាយ នឹងមុខងារសម្បូរបែប និងប្រព័ន្ធផ្តល់ព័ត៌មានផងដែរ។

ប៊ូតុង និងកុងតាក់ទន់ស្រួលចុច រួមទាំងស្បែកស្រោប និងការតុបតែងយ៉ាងទាន់សម័យត្រូវ បានដាក់បញ្ចូលទៅគ្រប់ជ្រុង ទាំងអស់នៅផ្នែកខាងក្នុង ដើម្បីធានាដល់ផាសុកភាព និងភាពងាយស្រួលក្នុងប្រើប្រាស់។ ការប្រើប្រាស់វត្ថុធាតុដើម និងគ្រឿងបរិក្ខារដោយផ្ចិតផ្ចង់នេះធានា នូវអាយុកាលយូរអង្វែង ទន្ទឹមនឹងការផ្តល់នូវភាពងាយស្រួលដល់អ្នកបើកបរនិងអ្នករួមដំណើរផងដែរ។ រឹមថ្មីត្រូវបានដេរភ្ជាប់យ៉ាងមាំនិងស្រស់ស្អាតធ្វើឲ្យរថយន្តនេះ មានភាពប្រណីត ដែលកម្រនឹងមាន បំផុតសម្រាប់ប្រភេទរថយន្តភីកអាប់ទំហំកណ្តាលនេះ។

រចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍នៃការបើកបរប្រកបដោយថាមពល និងផាសុកភាព

រថយន្ត Colorado ស៊េរីថ្មីនេះមានបំពាក់នូវម៉ាស៊ីនម៉ាស៊ូតទែកបូ ស៊ីឡាំង៤ (V4) ប្រភេទ Duramax ទំហំ 2.8L ដែលត្រូវបានជ្រើសរើស និងផលិតដោយការសម្រិតសម្រាំងខ្ពស់ដើម្បីផ្តល់នូវថាមពល ម៉ាស៊ីនកាន់តែតែខ្លាំង កាន់តែស៊ីសាំងតិច និងបញ្ចេញឧស្ម័នពុលកាន់តែទាប។ ម៉ាស៊ីនរថយន្តនេះមានកម្លាំងសេសចំនួន ២០០ ពេលជាន់ម៉ាស៊ីនដល់រង្វិលជុំ 3800rpm និង 500Nm នៅពេលជាន់ដល់ 2000rpm។ ម៉ាស៊ីនរបស់ Colorado ត្រូវបានផលិត ដោយមានការត្រួតពិនិត្យពីអង្គភាពគ្រប់គ្រងផ្នែកម៉ាស៊ីន (Engine Control Unit – ECU) របស់ Chevrolet ផ្ទាល់ ដែលមានប័ណ្ណប៉ាតង់ច្រើនជាង ១៥០ ប័ណ្ណលើមុខងារ គ្រប់គ្រងដែលធ្វើឲ្យមុខងារបញ្ជា និងគ្រឿងម៉ាស៊ីនដំណើរការស៊ីសង្វាក់គ្នា បានយ៉ាងឥតខ្ចោះ។

ម៉ាស៊ីនប្រភេទ Duramax 2.8L នេះត្រូវបានបំពាក់ ដោយមានឧបករណ៍កាត់សម្លេងជុំវិញប៊ិចម៉ាស៊ីន ដើម្បីធានានូវសម្លេងស្ងាត់មិន ថាម៉ាស៊ីនរត់ខ្លាំងកម្រិតណានោះទេ។ រថយន្ត Colorado ថ្មីនេះក៏មាននូវបំពាក់នូវជើងម៉ាស៊ីន និងតួម៉ាស៊ីនថ្មីផងដែរ។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យសម្លេង រំញ័រ និងកម្លាំងញាក់របស់ម៉ាស៊ីនថយចុះយ៉ាងមានប្រសិទ្ធិភាពផ្តល់ នូវភាពងាយស្រួលដល់អ្នកបើកបរ។ ការធ្វើតេស្តនៅរោងចក្រផ្ទាល់បានបង្ហាញថា អ្នកបើកបរខាងក្នុងអាចឭសម្លេង រំខានពីម៉ាស៊ីនខាងមុខតិចជាងមុនពី២ទៅ៤ដេស៊ីប៊ែល ហើយពុំមានរំញ័ររំខានពីម៉ាស៊ីនទៀតទេ។

រថយន្ត Colorado ថ្មីក៏ត្រូវបានផលិតដោយបំពាក់នូវប្រព័ន្ធជើងក្រោមថ្មី រឹងមាំជាងមុន ដែលផ្តល់នូវភាពរឹងមាំ និងមានលំនឹងជាងមុន ផ្តល់នូវផាសុកភាពកម្រិតខ្ពស់ដល់អ្នកបើកបរ។ ជើងតួរថយន្តថ្មីៗដែលភ្ជាប់រវាងផ្នែកកាប៊ីនអង្គុយខាងក្នុង និងជើងក្រោមរបស់រថយន្តត្រូវបានរចនាថ្មីដើម្បីកាត់បន្ថយសម្លេង រំញ័រ និងកម្លាំងញាក់រំខាន។ ជើងតួរថយន្តថ្មីនេះក៏ជួយកាត់ បន្ថយកម្រិតទន់ជ្រាយពីគ្នារវាងតួរថយន្ត និងជើងក្រោមផងដែរ ដែលធ្វើឲ្យការបើកបរ កាន់តែមានអនុភាព និងបើកបាននឹងជាងមុន។ ចំណែកឯដុំហ្រ្វាំងមុខក៏ត្រូវបានបំពាក់ជាមួយ នឹងស្បែកថ្មីដែលធ្វើឲ្យការចាប់ហ្រ្វាំងស្ងាត់មិនបង្កសម្លេងរំខានផងដែរ។ លើលពីនេះទៅទៀត ប្រព័ន្ធបូមថ្មីត្រូវបានរចនាស៊ីគ្នាដែលឆ្លើយតបទៅនឹងគំហុក ធ្វើឲ្យអ្នកបើកបរកាន់ តែមានទំនុកចិត្ត ផាសុខភាព និងមានលំនឹងជាងមុន។

Colorado ស៊េរីថ្មីនេះក៏មាននូវប្រព័ន្ធចង្កូតប្រើហ្គែរភ្លើង (Electrically-powered steering) ដែលធ្វើឲ្យការបួងចង្កូត រថយន្តមានភាពងាយស្រួលយ៉ាងខ្លាំង សម្រាប់ការបើកបរក្នុងទីក្រុង និងចូលចត ហើយថែមទាំងធ្វើឲ្យ ការបើកបរកាន់តែមានភាពងាយស្រួល និងជួយសន្សំសំចៃប្រេងឥន្ទនៈផងដែរ។ ប្រព័ន្ធជំនួយថាមពលភ្លើងនេះ ដំណើរការយ៉ាងស៊ីគ្នានៅពេល រថយន្តរត់ល្បឿនលឿន ដូច្នេះអ្នកបើកបរតាមផ្លូវខេត្ត ឬហាយវេបើកកាន់តែលឿន ចង្កូតរថយន្តកាន់តែមានលំនឹង។

មុខងារសុវត្ថិភាពចុងក្រោយគេបង្អស់

សុវត្ថិភាព គឺនៅតែជាចំណុចអាទិភាពដ៏សំខាន់របស់ Chevrolet ហើយរថយន្ត Colorado មានអ្វីគ្រប់យ៉ាងទីផ្សាររំពឹងពី Chevrolet ដែលមាននូវមុខងារសុវត្ថិភាពទាំងផ្ទាល់ (Active) និងជំនួយ (passive) (អាស្រ័យនឹងជម្រើសអតិថិជន) រួមទាំងប្រព័ន្ធហ្វ្រាំងអាសន្នអេឡិចត្រូនិច (Electronic Brake Force Distribution – EBD) ផងដែរ។ អាស្រ័យទៅនឹងជម្រើសអតិថិជន រថយន្ត Colorado ថ្មីនេះមាននូវមុខងារដាស់តឿនអ្នកបើកបរពេលបើកចាកគន្លង មុខងារដាស់តឿនពេលមានឧបសគ្គនៅខាងមុខ ប្រព័ន្ធសិនស័រខាងមុខ និងខាងក្រោយសម្រាប់ជំនួយដល់ការចូលចត និងមុខងារតាមដាន សម្ពាធខ្យល់កង់ផងដែរ។ រថយន្តនេះក៏មានមុខងារ សិនស័រទឹកភ្លៀងសម្រាប់បត់បែនល្បឿនផ្លិត ទឹកជូតកញ្ចក់តាមទម្ងន់ភ្លៀង ភ្លើងខាងមុខបិតបើកដោយស្វ័យប្រវត្តិ និងប្រើតេឡេបញ្ឆេះម៉ាស៊ីនផងដែរ។ សមត្ថភាពដែលអាចបញ្ឆេះម៉ាស៊ីនពីចម្ងាយបាននេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំង ពិសេសគឺនៅរដូវក្តៅ ដែលអ្នកបើកបរអាចធ្វើការបញ្ឆេះម៉ាស៊ីនដោយមិនបាច់ អង្គុយក្នុងរថយន្តដែលកំពុងតែមានសីតុណ្ណភាពក្តៅនោះទេ។ រថយន្តនេះក៏មាននូវមុខងារ ជំនួយផ្នែកខាងមុខសម្រាប់ការចូលចត និងកាមេរ៉ាមើល ក្រោយជួយដល់ការចូលចត ក្នុងទីប្រជុំជនដែលមានភាពតូចចង្អៀតទៀតផង។ មុខងារផ្សេងៗទៀត រួមទាំងកញ្ចក់ចំហៀងខាងមុខទំលាក់ស្វ័យប្រវត្តិ សម្រាប់ជួយដល់ការបិទទ្វារ។

មុខងារភ្ជាប់ឧបករណ៍អសច្ចារ្យគ្មានគូប្រៀប

ការភ្ជាប់រវាងឧបករណ៍មួយទៅឧបករណ៍មួយទៀត គឺជាតម្រូវការសំខាន់មួយ សម្រាប់អ្នកបើកបរបច្ចុប្បន្ន ដែលនេះ គឺជាមូលហេតុដែលរថយន្ត Colorado ថ្មីត្រូវបានបំពាក់ជាមួយនឹងមុខងារបច្ចេកវិទ្យាដ៏ថ្មីសន្លាង ដែលអ្នកតែងតែរំពឹងចង់បាននៅពេលបើកបរថយន្តភីកអាប់។ នេះគឺជារថយន្តដំបូងគេ ដែលមានបំពាក់កម្មវិធី Apple Car Play ដែលអនុញ្ញាតឲ្យអ្នកបើកបរ ឬអ្នករួមដំណើរអាចចាក់តន្រ្តី ឬវីដេអូពីទូរស័ព្ទដៃទៅលើអេក្រង់ ពណ៌ត្រជាក់ភ្នែករបស់ Colorado បានដោយងាយ។

ដោយមានភ្ចាប់នូវប្រព័ន្ធ Siri Eyes Free និងបញ្ជាដោយប្រើសម្លេង អ្នកបើកបរអាចបញ្ជាមុខងារដោយ គ្រាន់តែនិយាយ ដែលពុំចាប់ដាច់ដកដៃពីចង្កូតទៅចុះនោះទេ។ ប្រព័ន្ធនេះធានាដល់ អ្នកបើកបររថយន្ត Colorado នូវភាពទាន់សម័យ ដែលធ្វើឲ្យអ្នកអាចរីករាយជាមួយនឹងការបើកបរ និងការប្រើប្រាស់មុខងារក្នុងរថយន្ត ដោយពុំមានការរំខាននោះទេ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]