ភ្នំពេញ៖ ថ្មីៗនេះផលិតកម្មរស្មីហង្សមាសបានបង្ហើប MV បទ៖ «បើស្រឡាញ់ម្តេចទុកអូនចោល» របស់កញ្ញា សុគន្ធ និសា ថតចាប់គូគ្នាជាមួយតារាចម្រៀងប្រុសល្បីប្រចាំផលិតកម្មរស្មីហង្សមាសដូចគ្នាគឺ លោកហ្សូណូ។

នៅក្នុងផ្ទៃសាច់រឿងទាំងមូលនៃបទចម្រៀង បានបង្ហាញពីទេសភាពដ៏ស្រស់ស្អាត ធម្មជាតិពិតៗ ឯតួសម្តែងវិញក៏ចូលតួល្អទៀត សមដូចជារឿងរ៉ាវពិតៗ ដែលកំពុងតែកើតមានឡើងសម្រាប់គូស្នេហ៍យុវវ័យសម័យនេះ។

អ្នកទាំងពីរត្រូវបានអ្នកគាំទ្រជាច្រើន​ យល់ឃើញថា ពួកគេសម្តែងហាក់ដូចជា នៅក្នុងជីវិតពិតអញ្ចឹង។ តាមរយៈការសម្តែងដ៏ល្អរវាងកញ្ញា សុគន្ធ និសា និងលោក ហ្សូណូ លើកនេះបានទទួលការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន អ្នកគាំទ្រជាច្រើន ហើយពួកគេនាំគ្នាសរសើរមិនដាច់ពីមាត់ថា តារាចម្រៀងទាំងពីរ ជាដៃគូដ៏សាកសមបំផុតសម្រាប់ MV ថ្មី របស់បទចម្រៀងស្នេហាមនោសញ្ចេតនា ជ្រាលជ្រៅកប់ក្នុងក្រអៅបេះដូង​។ 

មានអ្នកខ្លះទៀតក្រោយបានទស្សនា MV ខ្លីៗរបស់បទនេះហើយ ស្ទើរតែស្រក់ទឹកភ្នែកតាមកញ្ញា សុគន្ធ និសា និងលោកហ្សូណូ ក៏មាន ព្រោះតែបញ្ចូល មនោសញ្ចេតនាខ្លាំងពេក។ ឯអ្នកខ្លះទៀតអន្ទះសារចង់ដឹងថា តើអ្នកទាំងពីរនឹង   មានរឿងអ្វីកើតឡើងនៅវគ្គបន្តបន្ទាប់ទៀត?

គួរឱ្យដឹងដែរថា បទមនោសញ្ចេតនារបស់កញ្ញាសុគន្ធ និសាដែលមានចំណងជើងថា «បើស្រឡាញ់ម្តេចទុកអូនចោល» ជាស្នាដៃនិពន្ធបទថ្មី និងមានការនិពន្ធទំនុកច្រៀង ដោយលោក នី សុគន្ធា ហើយគ្រាន់តែចេញដំបូងក៏បានទទួលការចាប់អារម្មណ៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកគាំទ្រ ពិសេសអ្នកលេងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក។ បទនេះនឹងមានចេញជាវីដេអូចម្រៀងពេញ លាតត្រដាងសាច់រឿង ស្នេហាទាំងមូល នៅក្នុងពេលខាងមុខឆាប់ៗនេះ៕

តោះទៅស្តាប់ MV ដំបូងរបស់ កញ្ញាសុគន្ធ និសា និងលោក ហ្សូណូ បន្តិចទៅមើលថា មានភាពទាក់ទាញដូចជារឿងពិតៗយ៉ាងណាខ្លះ?

កញ្ញា សុគន្ធ និសា
លោក ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ