ថៃ៖ ក្នុងអំឡុងពេលនេះ ការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅនៅប្រទេសថៃ កំពុងតែ ទទួលបានការពេញនិយមជាខ្លាំង ស្របពេលដែលរាជរដ្ឋាភិបាលថៃប្រកាសឱ្យប្រជាជនទាំងអស់ ធ្វើការកាន់ទុក្ខពេញមួយឆ្នាំ ឱ្យព្រះមហាក្សត្រថៃ ព្រះចៅ Bhumibol Adulyadej ដែលទើបតែបានសោយទិវង្គតទៅនៅថ្ងៃទី១៣ តុលា ២០១៦។

ក្នុងនោះគេសង្កេតឃើញមនុស្ស ប្រុសស្រីទាំងចាស់ទាំងក្មេង ជាពិសេស ពួកតារាប្រុសស្រីជាច្រើន បាននាំគ្នាប្រជែងគ្នានូវម៉ូតសម្លៀកបំពាក់ពណ៌ខ្មៅយ៉ាងស្រស់ស្អាត និងស្រស់សង្ហាមិនឱ្យចាញ់គ្នាប៉ុន្មាននោះទេ  ទោះនៅក្នុងកម្មវិធី កាន់ទុក្ខដ៏ក្រៀមក្រំក៏ដោយ។ មិនតែប៉ុណ្ណោះការឈរគោរព ប្រកបដោយស្មារតី អង់អាច រឹតតែបានបញ្ចេញនូវសម្រស់របស់ពួកគេឱ្យលេចធ្លោទ្វេឡើង។

ការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅរបស់ជនជាតិថៃ គឺតំណាងឱ្យភាពនឹករលឹក និង ដើម្បីផ្តោតលើការដឹងគុណនូបការៈ ទៅដល់បុគ្គលដែលបានចែកឋានទៅហើយ ។ ឈុតពណ៌ខ្មៅនេះ វាត្រូវបានគេចាត់ទុកថាឈុតដែលសមរម្យបំផុត នៅក្នុងការ ចូលរួមរំលែកមរណៈទុក្ខ ហើយវាក៏ងាយស្រួលស្លៀកពាក់មិនចំណាយពេលយូរ។

ជាក់ស្តែងនៅពេលនេះ យើងឃើញមាន តារាប្រុសល្បីៗជាច្រើនដួង ដូចជាលោក Ken Thanapoom, Nadech Kugimiya, James Ma, Mark Parin, Boy Pakorn, Alek Theeradeth, Kelly Tanapat និងតារាសម្តែងប្រុសល្បីមួយចំនួនទៀត គឺសុទ្ធតែស្លៀកពាក់បានស្អាតបាតសង្ហាៗឡើងខ្ញង់ៗតែម្តង ម្នាក់ៗគឺមើលទៅស្មើដៃគ្នាល្អណាស់ ដែលនេះត្រូវបានអ្នកគាំទ្រ  និងមហាជនទូទៅយកពួកគេធ្វើជាគំរូល្អ សម្រាប់នៅក្នុង ការតុបតែងកាយចូលកម្មវិធីដ៏ធំនេះ។

ចំណែកឯប្រជាពលរដ្ឋធម្មតាដែលក្រីក្រ ខ្វះខាតខោអាវពណ៌ខ្មៅ ក៏អាចស្លៀកពាក់ខោអាវពណ៌ផ្សេងទៅចូលរួមក៏បានដែរ ដោយគ្រាន់តែបំពាក់បូពណ៌ខ្មៅតំណាងការកាន់ទុក្ខនៅលើទ្រូងផ្នែកខាងឆ្វេង៕

ទស្សនាកម្រងរូបភាពរបស់ពួកគេខាងក្រោមនេះទាំងអស់គ្នា៖

ព័ត៌មានពាក់ព័ន្ធ៖ តារាស្រីល្បីៗទាំង ១០រូប គ្រងសំលៀកបំពាក់ខ្មៅ កាន់ទុក្ខព្រះមហាក្សត្រថៃ យ៉ាងសមសួន!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]